ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
កាកបាទក្រហមកម្ពុជា ផ្តល់អំណោយមនុស្សធម៌ ជាលើកទី១៨ ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក សមាគមតន្ត្រីសំនៀងជនពិការ
Tue,08 April 2025 (Time 03:30 PM)
ដោយ ៖ ដើម្បីប្រជាជន


កាកបាទក្រហមកម្ពុជាផ្តល់អំណោយមនុស្សធម៌ជាលើកទី១៨ ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក(សមាគមតន្ត្រីសំនៀងជនពិការ)
....................................................................
នៅព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៥នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកា គ្រឿងឧបភោគ-បរិភោគ សម្ភារៈប្រើប្រាស់ ជាលើកទី១៨ ជូនដល់ជនពិការចំនួន ៩០នាក់ នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក(សមាគមតន្ត្រីសំនៀងជនពិការ) ដែលមានទីតាំងស្ថិតនៅភូមិជំរៅ សង្កាត់គោករកា ខណ្ឌព្រែកព្រៅ រាជធានីភ្នំពេញ។ ពិធីនេះមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខុទ្ទកាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ថ្នាក់ដឹកនាំមន្ត្រីទីស្នាក់ការកណ្តាល លោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាប្រធានកិត្តិយសសមាគម កញ្ញា ឌួង ហ្សូរីដា អនុប្រធានកិត្តិយសសមាគម ឯកឧត្តម ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានសមាគម។

ក្នុងឱកាសជួបសំណេះសំណាល លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្តាំផ្ញើការសួរសុខទុក្ខ ក្តីនឹករលឹក ជាពិសេស ផ្តាំផ្ញើដល់មន្ត្រីប្រតិបត្តិត្រូវគិតគូរពីការរស់នៅប្រចាំថ្ងៃរបស់ជនពិការទាំងអស់ដែលធ្លាប់បានជួយ។ លោកជំទាវបានកោតសរសើរចំពោះសមាគមដែលខិតខំមិនបាក់ទឹកចិត្តក្រោកឈរដោយខ្លួនឯង ថ្វីត្បិតតែសមាគមជួបការលំបាកខ្លួនឯងក៏ពិតមែន តែសាមគម នាំយកថវិកាជូនកាកបាទក្រហមកម្ពុជា ដើម្បីជួយសម្រាលការ លំបាករបស់ប្រជាពលរដ្ឋដទៃថែមទៀត ដែលបញ្ជាក់ពីស្មារតីនៃការស្រឡាញ់ និងវប្បធម៌នៃការចែករំលែក។ ជាមួយគ្នានេះលោកជំទាវ ក៏បានកោតសរសើរចំពោះក្មួយៗ ពិការកាយសម្បទាដែលបានអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន មិនទៅប្រព្រឹត្តអំពើទុច្ចរិតដែលសង្គមមិនត្រូវការ។

លោកជំទាវគូសបញ្ជាក់ថា «កាកបាទក្រហមកម្ពុជាជួយតិឬច្រើន គឺអាស្រ័យលើការជួយឧបត្ថម្ភគាំទ្ររបស់សប្បុរសជនពីគ្រប់មជ្ឈដ្ឋាន ជាពិសេសក្នុងឱកាសនៃការ ប្រារព្ធទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ឧសភា ជារៀងរាល់ឆ្នាំ»។ លោកជំទាវជម្រាបបន្តថា កាកបាទក្រហមកម្ពុជា នៅតែបន្តជួយដល់ប្រជាពលរដ្ឋជួបការលំបាក ជនងាយរងគ្រោះបំផុត និងជនរងគ្រោះដោយសារមីន ប៉ុន្តែយើងដឹងហើយថាបច្ចុប្បន្នគ្រោះមហន្តរាយជាបញ្ហាប្រឈមនៅក្នុងតំបន់និងពិភពលោក ដែលកាកបាទក្រហមកម្ពុជាត្រូវគិតគូរនិងយកចិត្តទុកដាក់ខ្ពស់រួមមាន បញ្ហាសុខភាព ខ្យល់កន្ត្រាក់ គ្រោះទឹកជំនន់ ជាដើម។ កាលពីពេលថ្មីៗនេះកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានផ្តល់ថវិកាដល់កាកបាទក្រហមមីយ៉ាន់ម៉ា ដើម្បីជួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋដែលជួបគ្រោះរញ្ជួយដីដែលបានសម្លាប់មនុស្សជាច្រើននាក់ផងដែរ។ ជាទីបញ្ចប់នៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ លោកជំទាវ បានជូនពរដល់ថ្នាក់ដឹកនាំមន្ត្រីរួមជាមួយក្មួយៗទាំងអស់ជួបតែសុខភាពល្អ និងសម្រេចតាមបំណងប្រាថ្នា។

ឯកឧត្តម ចាប តូ តំណាងឱ្យជនពិការទាំងអស់ ឡើងមានរបាយការណ៍វឌ្ឍភាពរបស់សមាគម និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងគិតគូរ យកចិត្តទុកដាក់ និងជួយឧបត្ថម្ភដល់ក្រុមជនពិការជាបន្តបន្ទាប់ ដោយមិនមានការរើសអើងអ្វីឡើយ។ ជាមួយគ្នានេះឯកឧត្តមបានបន្តថាថ្វីត្បិតតែបងប្អូនពិការកាយសម្បទាក៏ពិតមែនតែចិត្តនិងបេះដូងមិនពិការឡើយ ហើយបានខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវ ញ៉ែម មរកត បានលើកឡើងថាសមិទ្ធផលនានាដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានជួយដល់សមាគមនាពេលកន្លងមកនេះ គឺសមាគមបានយកមកប្រើប្រាស់ឱ្យអស់ពីលទ្ធភាព ដើម្បីជាប្រយោជន៍របស់បងប្អូនមានពិការភាពដើម្បីស្នាក់នៅ និងជាទីកន្លែងដែលជួយបង្កើនសមត្ថភាពរបស់ពួកគាត់ពីមួយដំណាក់កាលទៅមួយដំណាក់កាលទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ជាក់ស្តែងសមាគមបានបង្កើតឱ្យមានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនដល់បងប្អូនពិការភ្នែកទាំងអស់គ្នាផងដែរ។

សូមបញ្ជាក់ថា អំណោយប្រគល់ជូនមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈជនពិការភ្នែក(សមាគមតន្ត្រីសំនៀងជនពិការ)រួមមាន ៖ អង្ករ ៣តោន អង្ករសុខភាព ២០កេស មី២០កេស ត្រីខ ៥កេស ទឹកស៊ីអុីវ១០យួរ ទឹកបរិសុទ្ធ ២០កេស ទឹកក្រូច ២០កេស ផ្លែក្រូច ៥០គីឡូក្រាម ឃីត ១៥០កញ្ចប់ និងថវិកា ១០លានរៀល។ ជាមួយគ្នានេះជនមានពិការភាព ៩០នាក់ក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន ថវិកា២ម៉ឺនរៀល។ដោយឡែក ឯកឧត្តម ឧត្តមសេនីយ៍ទោ វេជ្ជ.នៅ កំសាន្ត បានប្រគល់នូវឧបករណ៍សម្រាប់ធ្វើចលនាជនពិការមួយឈុត ជូនដល់សមាគមផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2180 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
36605 នាក់
សរុប :
7202440 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ