ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
កិច្ចប្រជុំស្តីពីភាពជាដៃគូក្នុងវិស័យសង្គមកិច្ច រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
Tue,08 April 2025 (Time 07:34 PM)
ដោយ ៖ ដើម្បីប្រជាជន


កិច្ចប្រជុំស្តីពីភាពជាដៃគូក្នុងវិស័យសង្គមកិច្ច រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនឹងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា

ទីស្ដីការក្រសួងសង្គមកិច្ច៖ នាព្រឹកថ្ងៃអង្គារ ទី៨ ខែមេសា ឆ្នាំ២០២៥ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំកិច្ចប្រជុំស្តីពីភាពជាដៃគូក្នុងវិស័យសង្គមកិច្ច រវាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាមួយនិងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងបានចុះកិច្ចព្រមព្រៀង អនុវត្តគម្រោងកម្មវិធីក្នុងវិស័យសង្គមកិច្ច ជួយដល់ជនរងគ្រោះ និងងាយរងគ្រោះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ជា សុមេធី រដ្ឋមន្ដ្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។

ជាមួយគ្នានេះដែរ ឯកឧត្ដមរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់របស់ក្រសួង និងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី ខេត្ត ដែលកន្លងមក បានខិតខំប្រឹងប្រែងបំពេញតួនាទីប្រកបដោយស្មារតីទទួលខុសត្រូវ។

ទន្ទឹមនេះ ឯកឧត្ដម ក៏បានថ្លែងអំណរគុណដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូល្អ គាំទ្រដល់បេសកកម្មរបស់ក្រសួង ស្របតាមផែនការជាយុទ្ធសាស្រ្តដូចដែលបានកំណត់។

ជាមួយគ្នានេះដែរ ក្នុងផ្នែកទីបីធំ នៃគោលនយោបាយអភិវឌ្ឍតាមវិស័យ ចំណុចទី២ ការពង្រឹងភាព ជាដៃគូក្នុងការអភិវឌ្ឍ ចំណុចទី៦ បានចែងពីភាពជាដៃគូ បន្តពង្រឹងភាពជាដៃគូ ជាមួយសង្គមស៊ីវិល សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដើម្បីលើកកម្ពស់នីតិរដ្ឋ ពង្រឹងលទ្ធិប្រជាធិបតេយ្យ និងចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ស្របតាមគោលនយោបាយនេះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលជា សេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកការងារក្រុមជនរងគ្រោះ និងងាយរងគ្រោះ បានបង្កើតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូ ជាមួយនឹងសមាគម អង្គការមិនមែនរដ្ឋាភិបាល តាមរយៈកិច្ចព្រមព្រៀង គម្រោងនានា ដើម្បីអនុវត្តសកម្មភាពជួយដល់កុមារ គ្រួសារក្រីក្រ មនុស្សចាស់ ជនមានពិការភាព និងក្រុមជនងាយរងគ្រោះដទៃទៀត។

រហូតមកដល់ពេលនេះ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលសរុបចំនួន ១៧៣ បានចុះកិច្ចព្រមព្រៀងគម្រោង ជាមួយនឹងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងនោះមានសមាគម អង្គការមិនមែនរដ្ឋាភិបាលបរទេស ចំនួន ៩៧ និងសមាគម អង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក ចំនួន ៧៦។

សមាគម អង្គការ ដែលអនុវត្តគម្រោងកម្មវិធីផ្នែកកុមារ ចំនួន ១១១ ផ្នែកកិច្ចការគ្រួសារ ចំនួន ១៧ ផ្នែកគាំពារជនរងគ្រោះ ចំនួន ២៥ ផ្នែកពិការភាព ចំនួន ១៨ និងផ្នែកមនុស្សចាស់ចំនួន ២។ ក្នុងភាពជាដៃគូ ក្រសួងក៏បានផ្តល់នូវការគាំទ្រជូនបណ្តាសមាគម និងអង្គការ ដែលបានស្នើសុំទៅបណ្តាក្រសួង-ស្ថាប័នពាក់ព័ន្ធ នូវលិខិតស្នើសុំចុះ ឬបន្តអនុស្សរណៈជាមួយនឹងរាជរដ្ឋាភិបាល ស្នើសុំពន្យារ ទិដ្ឋាការជូនបុគ្គលិកបរទេស ស្នើសុំធ្វើផ្លាកលេខយាន្តយន្តប្រភេទអង្គការ និងការស្នើសុំនាំចូលសម្ភារៈ សម្រាប់ការងារអនុវត្តគម្រោងកម្មវិធី ដោយការបង់ពន្ធនិងអាករជាបន្ទុករបស់រដ្ឋ។

វឌ្ឍនភាពការងាររបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទទួលបាន គឺមួយផ្នែកបានមកពីកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយសមាគម និងអង្គការមិនមែនរដ្ឋាភិបាល តាមរយៈ កិច្ចសហប្រតិបត្តិការនេះ យើងនឹងបន្តទៅមុខទៀត ដើម្បីចូលរួមជួយដល់ក្រុមគោលដៅជាជនរងគ្រោះ និង ងាយរងគ្រោះនៅកម្ពុជា។

ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្ដ្រី បានជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងសមាគម និងអង្គការ មិនមែនរដ្ឋាភិបាល សូមសមប្រកបដោយសុខភាពល្អ វិបុលសុខ និងសម្រេចបាននូវជោគជ័យថ្មីៗបន្ថែមទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
862 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
35287 នាក់
សរុប :
7201122 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ