ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយ លទ្ធផលគណបក្ស និងប្រកាសសមាសភាព យុវជនគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន ៧២រូប ក្នុងខេត្តតាកែវ
Sat,17 May 2025 (Time 12:39 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម វ៉ី សំណាង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយលទ្ធផលគណបក្ស និងប្រកាសសមាសភាពយុវជនគណបក្សប្រជាជនកម្ពុជាថ្មីចំនួន ៧២រូប ក្នុងខេត្តតាកែវ
=======
តាកែវ៖ នៅរសៀលថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តរបស់យុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ព្រមទាំងប្រកាសសមាសភាពយុវជនគណបក្សប្រជាជនកម្ពុជាខេត្តថ្មីចំនួន ៧២រូប។ ពិធីដ៏មានសារៈសំខាន់នេះត្រូវបានប្រារព្ធឡើងនៅសាលប្រជុំមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តតាកែវ ដោយមានការចូលរួមយ៉ាងច្រើនកុះករពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិកយុវជនគណបក្ស សាខាបក្សមន្ទីរអង្គភាពជុំវិញខេត្ត និងក្រុង ស្រុក ក៏ដូចជាសមាជិក សមាជិការពាក់ព័ន្ធជាច្រើនរូប។

ក្នុងឱកាសដ៏ថ្លៃថ្លានោះ ឯកឧត្តមអភិបាលខេត្ត វ៉ី សំណាង បានមានប្រសាសន៍បញ្ជាក់យ៉ាងច្បាស់ថា ភាពរឹងមាំ និងការរីកចម្រើនរបស់ប្រទេសជាតិរហូតមកដល់ពេលបច្ចុប្បន្ននេះ គឺបានមកពីភាពឈ្លាសវៃ និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំកំពូល គឺសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបន្តដឹកនាំប្រទេសជាតិទៅតាមមាគ៌ាដ៏ត្រឹមត្រូវ ធានាបាននូវសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងដៃគូវិនិយោគជាតិ-អន្តរជាតិ ក៏ដូចជារក្សាបាននូវបរិយាកាសវិនិយោគដ៏ល្អប្រសើរ ដែលកត្តាទាំងនេះបានធ្វើឱ្យដៃគូវិនិយោគមានទំនុកចិត្តខ្ពស់ និងបន្តបោះទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ធ្វើឱ្យកំណើនសេដ្ឋកិច្ចជាតិបន្តរក្សាបាននូវភាពរឹងមាំរហូតមកដល់ពេលនេះ។

ឯកឧត្តមបានបន្តទៀតថា កម្លាំងដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ ក៏បានមកពីការចូលរួមយ៉ាងសកម្ម និងស្មោះត្រង់របស់បងប្អូនយុវជន ដែលជាកម្លាំងស្នូលដ៏សំខាន់។ ឯកឧត្តមបានលើកទឹកចិត្តដល់បងប្អូនយុវជនគណបក្សខេត្ត ដែលទើបត្រូវបានប្រកាសសមាសភាពនាពេលនេះ ឱ្យបន្តខិតខំពង្រឹងសមត្ថភាព និងការងាររបស់ខ្លួនឱ្យកាន់តែខ្លាំងក្លាថែមទៀត ដើម្បីជាកម្លាំងចលករដ៏សំខាន់ក្នុងការជួយគាំទ្រថ្នាក់ដឹកនាំបន្តនាវាជាតិឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍន៍លើគ្រប់វិស័យ។

ឯកឧត្តម វ៉ី សំណាង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត បានសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែងចំពោះយុវជនគណបក្សប្រជាជន ដែលត្រូវបានប្រកាសសមាសភាពនាថ្ងៃនេះ ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការអនុវត្តការងារបានយ៉ាងល្អប្រសើរ និងបានជំរុញឱ្យបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការងារយុវជនគណបក្សខេត្តឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាឡើងថែមទៀត ដើម្បីជាកម្លាំងស្នូលក្នុងការកសាង និងអភិវឌ្ឍន៍ខេត្តតាកែវឱ្យកាន់តែរីកចម្រើន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3148 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
17756 នាក់
សរុប :
7180313 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង