ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ជំនួបលើកកម្ពស់ការយល់ដឹង ស្តីពីជំងឺមិនឆ្លង និងការមានផ្ទៃពោះ រវាងស្រ្តីមានផ្ទៃពោះ-ស្រ្តីមានកូនតូច ៣០នាក់ អ្នកផ្ទុកមេរោគអេដស៍ ៣០នាក់ និងសួរសុខទុក្ខដោយផ្ទាល់តាមខ្នងផ្ទះ ចំនួន៦គ្រួសារ ជាមួយក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ
Sun,18 May 2025 (Time 09:15 AM)
ដោយ ៖ ដើម្បីប្រជាជន


ជំនួបលើកកម្ពស់ការយល់ដឹងស្តីពីជំងឺមិនឆ្លង និងការមានផ្ទៃពោះ រវាងស្រ្តីមានផ្ទៃពោះ-ស្រ្តីមានកូនតូច ៣០នាក់ អ្នកផ្ទុកមេរោគអេដស៍ ៣០នាក់ និងសួរសុខទុក្ខដោយផ្ទាល់តាមខ្នងផ្ទះចំនួន៦គ្រួសារ ជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ

ក្នុងឱកាសបំពេញការងារនៅខេត្តសៀមរាប លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានអញ្ជើញជួបសំណេះសំណាលជាមួយស្ត្រីមានផ្ទៃពោះ-ស្រ្តីមានកូនតូច ៣០នាក់ និងអ្នកផ្ទុកមេរោគអេដស៍ ៣០នាក់ រស់នៅសង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលពិធីនេះរៀបចំនៅស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។

លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប បានថ្លែងស្វាគមន៍គណៈប្រតិភូ នៃក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ព្រមទាំងបានរំលឹកដល់ស្រ្តីមានផ្ទៃពោះ ស្រ្តីមានកូនតូច និងអ្នកផ្ទុកមេរោគអេដស៍ ដែលបានចូលរួមពិធី សូមត្រងត្រាប់ប្រសាសន៍ផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង ក្រោមប្រធានបទ “ជំងឺមិនឆ្លង និងការមានផ្ទៃពោះ” ដើម្បីស្វែងយល់ដឹងបន្ថែម និងជួយជំរុញផ្សព្វផ្សាយបន្តដល់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើង។

ក្នុងឱកាសជំនួបនោះ លោកជំទាវ ម៉ែន នារីសោភ័គ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បាននាំមកជូននូវប្រសាសន៍សាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍/ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា។ លោកជំទាវក៏បានសម្តែងនូវការអាណិត អាសូរ ចំពោះបងប្អូនទាំងអស់ដោយបានបញ្ជាក់ថា នេះគឺជាបញ្ហាមួយធ្វើឱ្យយើងទាំងអស់គ្នា រួមសហការគ្នាដោះស្រាយ ដើមី្បឈានទៅគ្រប់គ្រងឱ្យបាន នូវការឆ្លងរាលដាលនៃជំងឺអេដស៍។ លោកជំទាវក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនទាំងអស់កុំឱ្យអស់ក្តីសង្ឃឹម ព្រោះជំងឺអេដស៍នាពេលបច្ចុប្បន្ន យើងមានថ្នាំព្យាបាលបាន បងប្អូនត្រូវគោរពឱ្យបានតាមការណែនាំរបស់គ្រូពេទ្យ និងថែរក្សាសុខភាពខ្លួន នោះយើងនឹងអាចរស់រានដូចមនុស្សទូទៅដែរ។ ជាក់ស្តែង ព្រឹត្តិការណ៍ ម=ម ដែលប្រារព្ធធ្វើឡើងនៅមុខប្រាសាទអង្គរវត្ត កាលពីម្សិលម៉ិញនេះ បានឆ្លុះបញ្ចាំងពីអត្ថន័យ ម=ម គឺ (មិនអាចរាប់មេរោគអេដស៍ក្នុងឈាម ស្មើនឹង មិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ)។ អ្នករស់នៅជាមួយមេរោគអេដស៍ ដែលលេបថ្នាំបានត្រឹមត្រូវ ទៀងទាត់ និងជាប់លាប់ នឹងសម្រេចបាន (ម = ម), នោះគឺ មានន័យថា៖

អ្នកមិនអាចចម្លងមេរោគអេដស៍ទៅអ្នកដទៃ!
អ្នកអាចមានគ្រួសារ មានកូនដូចមនុស្សធម្មតា!
អ្នកមានសុខភាពល្អ អាចប្រឆាំងបានទៅនឹងជំងឺផ្សេងៗ!
អ្នកនឹងមានទំនុកចិត្តលើខ្លួនឯង និងកាត់បន្ថយការរើសអើងលើខ្លួនឯង។

លោកជំទាវ អនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បានដាស់តឿនក្រើនរំលឹក ដល់អ្នកចូលរួមទាំងអស់ ត្រូវបន្តស្វែងយល់ពីការបង្ការមេរោគអេដស៍ និងការពារខ្លួន កុំឱ្យឆ្លងមេរោគនេះជាដាច់ខាត ត្រូវប្រុងប្រយ័ត្ន និងចងចាំថាការការពារ គឺចាប់ផ្តើមពីខ្លួនឯងផ្ទាល់។ ទន្ទឹមនឹងនេះ យើងក៏ត្រូវប្រុងប្រយ័ត្នពីជំងឺមិនឆ្លងនានាដូចជាជំងឺមហារីក ជំងឺទឹកនោមផ្អែម ជំងឺលើសឈាម ជំងឺរលាកផ្លូវដង្ហើមរ៉ាំរៃជាដើម ដែលជាបញ្ហាប្រឈមរបស់យើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវទប់ស្កាត់ និងជៀសវាងឱ្យបានជំងឺទាំងអស់នេះ តាមរយៈការបរិភោគអាហារ មិនប្រៃពេក មិនផ្អែមពេក និងខ្លាញ់ពេកជាដើម។
សូមបញ្ជាក់ថា ជាមួយនឹងចំណេះដឹងខាងលើនេះ ស្ត្រីមានកូនតូច ស្ត្រីមានផ្ទៃពោះ និងអ្នកផ្ទុកមេរោគអេដស៍ទាំង៦០គ្រួសារ ក៏ទទួលបានអំណោយដែលមាន អង្ករ, មី, ឃីត, ត្រីខ និងថវិកាមួយចំនួនជួយសម្រាលដល់ការលំបាកផងដែរ។ បន្ទាប់ពីកម្មវិធីខាងលើ ក្រុមការងារកាកបាទក្រហមកម្ពុជា និងក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានបន្តចុះសួរសុខទុក្ខគ្រួសារអ្នករស់នៅជាមួយមេរោគអេដស៍ និងអ្នកមានកូនតូចចំនួន ៦គ្រួសារ ដល់ខ្នងផ្ទះ ព្រមទាំងបានឧបត្ថម្ភអំណោយដល់គ្រួសារទាំងនោះផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3550 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18158 នាក់
សរុប :
7180715 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង