ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ទីនេះជាទីតាំងដែលមើលទៅធម្មតា តែការពិតជាទីតាំងដែលពោរពេញដោយ ​អសន្តិសុខញ៉ាំញីដោយសង្គ្រាម​​ និងគ្រាប់មីន តែបានក្លាយជាតំបន់អភិវឌ្ឍ ក្រោមម្លប់សន្តិភាព ទីនេះ ជាសក្ខីភាព​យ៉ាងជាក់ស្តែងបំផុត ដែលយើងកាន់តែយល់ច្បាស់ អំពីគុណតម្លៃ​នៃពាក្យ អរគុណសន្តិភាព
Sun,18 May 2025 (Time 09:59 AM)
ដោយ ៖ ដើម្បីប្រជាជន


ទីនេះជាទីតាំងដែលមើលទៅធម្មតា តែការពិតជាទីតាំងដែលពោរពេញដោយ​អសន្តិសុខញ៉ាំញីដោយសង្គ្រាម​​ និងគ្រាប់មីន តែបានក្លាយជាតំបន់អភិវឌ្ឍ ក្រោមម្លប់សន្តិភាព ទីនេះ ជាសក្ខីភាព​យ៉ាងជាក់ស្តែងបំផុត ដែលយើងកាន់តែយល់ច្បាស់អំពីគុណតម្លៃ​នៃពាក្យ “អរគុណសន្តិភាព”

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​ សម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុន សែន ប្រម៉ោយ ស្ថិត​នៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែឧសភា ឆ្នាំ​២០២៥ ថា៖​ តំបន់វាលវែង ភ្នំ១៥០០នេះ គឺជាទីតាំងដែលមើលទៅធម្មតា តែការពិតជាទីតាំង​ដែល​ពោរពេញដោយ​អសន្តិសុខញ៉ាំញីដោយសង្គ្រាម និងគ្រាប់មីន តែបានក្លាយជាតំបន់អភិវឌ្ឍពោរពេញដោយសក្ដានុពល ក្រោម​ម្លប់សន្តិភាព។ ទីនេះ ជាសក្ខីភាព​យ៉ាងជាក់ស្តែងបំផុត ដែលយើងកាន់តែយល់ច្បាស់អំពីគុណ​តម្លៃ​​នៃ​ពាក្យ “អរគុណសន្តិភាព”។​​ ការអភិវឌ្ឍកន្លែងនេះ គឺធ្វើឱ្យកូនខ្មែរស្គាល់ខ្មែរ, ស្គាល់ទឹកដីខ្មែរ, ពាក្យថាស្រលាញ់ជាតិ,​​ ស្រលាញ់ទឹកដី គឺមិនត្រឹមតែលើការនិយាយនោះទេ តែត្រូវឈរលើការ​អនុវត្តជាក់ស្តែង ហើយកត្តាសំខាន់បំផុតនោះ គឺ សន្តិភាព តាមរយៈនយោបាយឈ្នះ-ឈ្នះ។ នយោបាយឈ្នះ-ឈ្នះ គឺជានយោបាយ ដែលបង្កើតឡើងដោយសម្តេចតេជោ​ដោយ​បាន​ដាក់​ចេញ​ការធានាចំនួន ៣៖ ទី១/ អាយុជីវិត, ទី២/ ទ្រព្យសម្បត្តិ និង ទី៣/ តួនាទី និងមុខរបរ។

ក្នុងឱកាសនោះដែរ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ជាពិសេស អ្នកខេត្តពោធិ៍សាត់ ដែលបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយសូមបន្តជឿទុកចិត្ត និងគាំទ្រគណបក្សប្រជាជនកម្ពុជាបន្តទៀត ដើម្បីផ្ដល់លទ្ធភាពជូនរាជរដ្ឋាភិបាលបន្តបម្រើប្រជាពលរដ្ឋ បន្តទៅទៀត ។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលប្ដេជ្ញាខិតខំបម្រើ និងកសាងសមិទ្ធផល ជាបន្តបន្ទាប់ទៀត ជូនប្រជាពលរដ្ឋ ជាពិសេស​បន្តអភិវឌ្ឍនៅតាមមូលដ្ឋាន​ បន្ថែមទៀត ។ ជាមួយគ្នានេះ, ក្រុមការងាររាជរដ្ឋាភិបាល និងអាជ្ញាធរត្រូវរួមគ្នាខិតខំប្រឹងប្រែងដោះស្រាយបញ្ហា និងសំណូមពរ របស់ប្រជាពលរដ្ឋ ជាពិសេស ជួយទាក់ទាញការវិនិយោគឱ្យបានច្រើនបន្ថែមទៀត នៅតាមមូលដ្ឋាន និងផ្ដល់ឱកាសជូនសហគមន៍ក្នុងការវិនិយោគផ្ទាល់ដើម្បីបង្កើនចំណូលជូនប្រជាពលរដ្ឋ ព្រោះប្រជាពលរដ្ឋ គឺជាអ្នកសម្រេចចិត្តក្នុងការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ហើយប្រជាពលរដ្ឋប្រាកដជាជ្រើសរើសយកអ្នកដែលបានធ្វើពិតប្រាកដ ជាមួយនឹងសមិទ្ធផល ជាបន្តបន្ទាប់ នៅលើដី ជាក់ស្តែង។ បន្ថែមពីនេះ, ការពង្រីកក្រុង-ស្រុក គឺព្រោះតែកំណើនប្រជាជនច្រើន និងដើម្បីផ្ដល់សេវារដ្ឋបាលឱ្យបានគ្រប់គ្រាន់ និងឱ្យកាន់តែលឿនរហ័ស ជូនប្រជាពលរដ្ឋរបស់យើង។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីសារៈសំខាន់នៃវិស័យអប់រំ និងសុខាភិបាល ដោយការអប់រំត្រូវធ្វើឱ្យមានភាពប្រទាក់ក្រឡាទាំងអស់គ្នា,​​​ ទាំងសាលារៀន និង ទាំងគ្រួសារ​ដើម្បីជួយអប់រំសិស្ស-កូនចៅ​ ឱ្យបានល្អ ។ រាជរដ្ឋាភិបាល មិនទុកឱ្យកូនចៅរបស់បងប្អូនប្រជាពលរដ្ឋ គ្មានបំណិនអ្វីមួយនោះទេ នៅក្នុងជីវិត។ ក្នុងន័យនេះ, រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនយុវជន ១,៥លាននាក់ ដែលមកពីគ្រួសារក្រីក្រ​ដើម្បីឱ្យមានជំនាញសម្រាប់កសាងអនាគតឱ្យកាន់តែល្អប្រសើរ និងភ្លឺស្វាង។ បន្ថែមពីនេះ, រាជរដ្ឋាភិបាលនឹងតម្រង់ទិសដល់សិស្សានុសិស្សចាប់ពីថ្នាក់ទី១០ ដើម្បីឱ្យរៀបចំជំនាញ និងទេពកោសល្យរបស់ខ្លួន ដោយអ្នកណាជំនាញខាងណា រៀនចាប់យកជំនាញនោះតែម្ដង។ ជាងនេះទៅទៀត, ដើម្បីពង្រឹងឯករាជ្យភាពខ្លួនឯង កូនខ្មែរគ្រប់រូប ត្រូវពង្រឹងខ្លួនឯងឱ្យបានរឹងមាំ ជាមួយគុណវុឌ្ឍិ និង សីលធម៌ ដើម្បីការពារឯករាជ្យភាពជាតិ និង ការពារបូរណភាពទឹកដី របស់យើង ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3528 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18136 នាក់
សរុប :
7180693 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង