ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ​ ដេីម្បី​ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែ​ច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់​តែខ្ពស់
Thu,22 May 2025 (Time 04:38 PM)
ដោយ ៖ ដើម្បីប្រជាជន


រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ​ ដេីម្បី​ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែ​ច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់​តែខ្ពស់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី អបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន ២០០ និងសំណេះសំណាលជាមួយបងប្អូន​កម្មករនិយោជិត នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បត៍ ទី២២ ខែឧសភា ឆ្នាំ២០២៥ថា​ សម្តេច​បវរ​ធិបតី​សូម​អរគុណ​ចំពោះ​ការស្វាគមន៍​យ៉ាង​កក់ក្តៅរបស់​បងប្អូន​កម្មករ​ កម្មការនី​ និយោជក​ទាំង​អស់ និង​បាន​សម្តែ​ង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​ដែលបាន​ជួប​សំណេះ​សំណាល​ជាមួយបងប្អូន​កម្មករ​ កម្មការនី​ នៅទីនេះ​ ហេីយការជួបជុំបងប្អូនកម្មករនិយោជិត លើកនេះ គឺជាកំណត់ត្រាថ្មីក្នុងបរិមាណដ៏ច្រើនរហូតដល់ជាង ៣ម៉ឺននាក់ ព្រមទាំង​ចូលរួម​អបអរសាទរ​ដល់ការទទួលបាន​ក្រុម​ហ៊ុន​វិនិយោគ​ចំនួន​ ២០០​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​នេះ។ កំពុង​ដំណើរការ និងរួមគ្នាអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រ​ជាជន។

​ សម្តេច​បវរ​ធិបតី​បាន​សង្កត់ធ្ងន់ថា​ ការ​ទទួល​បាន​ក្រុម​ហ៊ុន​ចំនួន​២០០នេះ​ ពុំ​មែន​កេីត​ឡេីង​ដោយ​ទេវតា​ទម្លាក់ចុះ​ពីលេីមេឃនោះទេ​ គឺកេីត​ចេញ​ពី​ការ​ដាក់ចេញ​នូវ​គោលនយោបាយ​ដ៍ត្រឹម​ត្រូវ​របស់​សម្តេចតេជោ​ ហេីយរាជ​រដ្ឋាភិបាល​ និតីកាលទី​៧​ នៃ​រដ្ឋសភា​ នឹង​បន្តគាំទ្រ​ដល់​ការ​អភិវឌ្ឍ​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​។ សម្តេច​បវរ​ធិបតី​ជឿជាក់​ថា​ក្រុម​ហ៊ុន​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ នឹង​មាន​ការ​កេីនឡេីងជាលំដាប់​ក្នុង​ពេល​អនាគត​ដ៏ខ្លី​ខាងមុខ។

ទន្ទឹមនឹង​ការសម្តែង​ភាពសប្បាយរីករាយ​ ដែលបានជួបសំណេះសំណាលយ៉ាងស្និទស្នាលនេះ, សម្តេចបវរ​ធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងបន្ថែមថារាជរដ្ឋាភិបាល មានគោលជំហរក្នុងការចាប់យក​ការវិនិយោគ​មកពីគ្រប់ប្រទេស ដោយដាក់ចេញគោលនយោបាយ ដេីម្បីទាក់ទាញវិនិយោគិននានា​ មកបណ្តាក់ទុន​ និងបើក​ដំណើរ​ការក្រុម​ហ៊ុននៅទឹកដីកម្ពុជា។ រាជរដ្ឋាភិបាលស្វាគមន៍​ និងចាប់យកក្រុមហ៊ុន​វិនិយោគទាំងអស់​ គឺ​អាចនិយាយបានថា​ ចាប់យក​ "ទាំងសាច់គោ និងស្ពៃ” ក្នុងគោលដៅសំខាន់តែមួយ គឺដើម្បីផ្តល់ផលប្រយោជន៍ជូនជាតិ និងប្រជាជន។ ជាក់ស្តែងតំបន់សេដ្ឋកិច្ចពិសេសនេះ​ បានបង្កើត​ការងារ​យ៉ាងច្រើនជូនបងប្អូនកម្មករនិយោជិតរហូតដល់ជាង ៣ម៉ឺននាក់​ ដែលនេះជាសាក្ខីភាពពិតដែលធ្វេីឱ្យតំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង៥ក្នុង ខេត្ត​ព្រះសីហនុ​ ដែលជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា​ ផ្តល់ប្រាក់ឈ្មួលមធ្យម​សរុប​ប្រចាំ​ឆ្នាំ​ ប្រមាណ​ជាង​ ១៧៨​ លានដុល្លា​ និងបានចូលរួមចំណែកដល់បង្កើតការងារ នៅទូទាំង​ប្រទេសប្រមាណជាង ១.៨ លាននាក់។

សម្តេចបវរធិបតី បានគូសបញ្ជាក់បន្ថែមថា ក្រោមម្លប់នៃសុខសន្តិភាព និងក្នុងនីតិកាលទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលគោលការណ៍យ៉ាងច្បាស់លាស់ ក្នុងការបង្កើតឱកាសការងារ​ ទាំង​ក្នុង​ប្រព័ន្ធ​ និង​ក្រៅ​ប្រព័ន្ធ​ ដេីម្បី​ធ្វេីយ៉ាងណាឱ្យប្រជាពលរដ្ឋមានលទ្ធភាពទទួលបានការងារកាន់តែ​ច្រើន និងកាន់តែល្អប្រសើរ ព្រមទាំងមានចំណូលកាន់​តែខ្ពស់។ រាជរដ្ឋាភិបាលមិនត្រឹមតែមានមហិច្ឆតាទាក់ទាញទុនវិនិយោគ​មក​អភិវឌ្ឍសេដ្ឋកិច្ច, បង្កើតរោងចក្រសហគ្រាស និង ការងារជូនបងប្អូនប្រជាពលរដ្ឋនោះទេ, តែរាជរដ្ឋាភិបាលក៏មាន​មហិច្ឆតាបង្កើត និងពង្រីកឱ្យមានភាពសុខសាន្តនៅគ្រប់ទីតាំង​រោង​ចក្រសហគ្រាស ដើម្បីជាប្រយោជន៍រួមដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនកម្មករ​និយោជិត។​ ការចូលរួមយ៉ាងសកម្មរបស់បងប្អូនកម្មករនិយោជិត គឺជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការជំរុញការកសាងជាតិដ៏ខ្លាំងក្លារឹងមាំមួយ, ពោល គឺការធ្វើយុវកម្មប្រជាជាតិឱ្យក្លាយ ជាប្រទេសមានការអភិវឌ្ឍពេញលេញ និង ស្រស់បំព្រងមួយ ។ បងប្អូនកម្មករនិយោជិត ពិតជាបានចូលរួមចំណែកយ៉ាងពិតប្រាកដ ក្នុងបុព្វហេតុដ៏ធំធេងនៃការកសាងជាតិគ្រប់ ដំណាក់កាល ។ សុខទុក្ខរបស់បងប្អូនកម្មករនិយោជិត គឺជាសុខទុក្ខរបស់រាជរដ្ឋាភិបាលជានិច្ច ។ សម្តេចបវរធិបតី បានធ្វើការបញ្ជាក់ថាក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ, តំបន់សេដ្ឋកិច្ចពិសេស បានក្លាយជាកម្លាំង ចលករដ៏សំខាន់​មួយ សម្រាប់ការធ្វើពិពិធកម្ម និងការលើកកម្ពស់វិស័យឧស្សាហកម្មនៅកម្ពុជា។

មុននឹងបញ្ចប់, សម្តេច​មហាបវរធិបតី​នាយករដ្ឋមន្ត្រី​បានសម្តែងការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រដ្ឋបាលខេត្តព្រះសីហនុ, ប្រធាន និង គណៈគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និង គ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំសម្រេចបាននូវលទ្ធផលការងារគួរជាទីមោទនៈ នាពេលកន្លងមកនេះ ក៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់, ជាពិសេស បងប្អូនកម្មករនិយោជិត ដែលបានខិតខំប្រឹងប្រែងថែរក្សា និង បង្កើនផ្លែផ្កានៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4935 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
17787 នាក់
សរុប :
6928900 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ