ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
កម្ពុជា ជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃ នៃវប្បធម៌ខ្មែរ ផ្អែកលើ​មូលដ្ឋាន ព្រះពុទ្ធសាសនា ជាពិសេស វប្បធម៌កតញ្ញូ, មេត្តា, ករុណា និងអហិង្សា ជាគោលការណ៍​សំខាន់សម្រាប់ រស់នៅក្នុងសង្គមជាមួយគ្នា ឱ្យបានល្អប្រសើរ ទាំងក្នុងគ្រួសារ និងសង្គមជាតិ
Fri,09 May 2025 (Time 09:54 PM)
ដោយ ៖ ដើម្បីប្រជាជន


កម្ពុជា ជាប្រទេសដ៏ចំណាស់មួយ មានវប្បធម៌សម្បូរបែប ហើយគុណតម្លៃនៃវប្បធម៌ខ្មែរ ផ្អែកលើ​មូលដ្ឋានព្រះពុទ្ធសាសនា, ជាពិសេស វប្បធម៌កតញ្ញូ, មេត្តា, ករុណា និងអហិង្សា ជាគោលការណ៍​សំខាន់សម្រាប់រស់នៅក្នុងសង្គមជាមួយគ្នាឱ្យបានល្អប្រសើរ ទាំងក្នុងគ្រួសារ និងសង្គមជាតិ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធឆ្លងអគារអន្តេវាសិកដ្ឋាន “តេជោសន្តិភាព” និងសមិទ្ធផលនានា នៅពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហនុមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ នាព្រឹកថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥ ថា៖ ការអប់រំមានឥទ្ធិពលវិជ្ជមានលើកំណើនសេដ្ឋកិច្ច តាមរយៈ យន្តការចំនួន៣ គឺ៖ ១/​ ការអប់រំបង្កើន​មូលធនមនុស្សនៅក្នុងកម្លាំងពលកម្មសរុបរបស់ជាតិ ដែលជាកត្តាចាំបាច់សម្រាប់បង្កើនផលិតភាព, ពលកម្ម និងជំរុញកំណើនឆ្ពោះដល់កម្រិតថ្មីមួយកម្រិតទៀត, ២/ ការអប់រំបង្កើនសមត្ថភាពក្នុងការ​ធ្វើនវានុវត្តន៍ក្នុងសេដ្ឋកិច្ច ព្រមទាំងបង្កើនចំណេះដឹង សម្រាប់ចាប់យកបច្ចេកវិទ្យាថ្មីៗ និងអភិវឌ្ឍ​ផលិតផលថ្មី ដើម្បីជួយលើកកម្ពស់កំណើនសេដ្ឋកិច្ច និង៣/ ការអប់រំជួយសម្រួលដល់ការផ្ទេរ​បច្ចេក​វិទ្យា និងចំណេះដឹងថ្មីៗដទៃទៀត ដែលកត្តាទាំងនេះ ជួយបង្កើនផលិតភាព និងជំរុញកំណើន​សេដ្ឋកិច្ច។

ឆ្លៀតឱកាសនេះដែរ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា ការអប់រំ គឺជាគន្លឹះ​យ៉ាង​សំខាន់សម្រាប់ការចូលរួមចំណែកក្នុងការអភិវឌ្ឍ​ជីវិតខ្លួនឯង, គ្រួសារ និងសង្គមជាតិ។ ការរៀនមិនត្រឹមតែចំណេះដឹងផ្ទាល់ខ្លួនប៉ុណ្ណោះទេ គឺជាការបង្កើននូវភាពជឿជាក់លើខ្លួនឯង ហើយ ក៏​បានលើកតម្កើងនូវសមត្ថភាពយ៉ាងពេញលេញ​ក្នុងការបំពេញភារកិច្ច, ការងារ ក៏ដូចជាការរស់​នៅ​ក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ។ ជាមួយគ្នានេះ, ​ចំណេះដឹង គឺត្រូវមានទាំងផ្នែករឹង (Hard Skill) និងផ្នែកទន់ ​(Soft Skill) ដែលតម្រូវឱ្យអ្នកសិក្សាត្រូវមានទាំងចំណេះ ជំនាញ និងសតិ​អារម្មណ៍, សីលធម៌ និងគុណធម៌នៃការរស់នៅប្រចាំថ្ងៃផងដែរ។ សម្តេចបវរធិបតីនាយរដ្ឋមន្ត្រី បាន​បន្ថែមថា៖ ការអប់រំរបស់មនុស្ស និងសង្គមនីមួយៗ ត្រូវដើរទន្ទឹមគ្នា គឺប្រៀបបាននឹងការ​អភិវឌ្ឍ​វិស័យសាសនា ដែលត្រូវដើរព្រមគ្នាទាំងអាណាចក្រ និងពុទ្ធចក្រ។ ដូចនេះ, រាជរដ្ឋាភិ​បាលត្រូវ​ធានា​ទាំង​ពីរ ទាំងអាណាចក្រ និងពុទ្ធចក្រ ដោយត្រូវដើរទន្ទឹមគ្នា ហើយមិនមានការផ្ទុយគ្នារវាងសាសនា និងវិទ្យាសាស្ត្រនៃការរីកចម្រើននោះទេ ដែលតម្រូវឱ្យឥរិយាបទរបស់មនុស្ស ត្រូវតែមានការអប់រំ និងបង្កើនជាប់ជាប្រចាំ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ផងដែរអំពីការគ្រប់គ្រងនៃ​ការវិវត្ត​យ៉ាងជឿនលឿននៃបច្ចេកវិទ្យាសិប្បនិម្មិត (AI) ដោយត្រូវឈរលើការយកច្បាប់មកអនុវត្ត, ផ្សារភ្ជាប់នឹងការអប់រំ ដោយបណ្តុះបណ្តាលតម្លៃក្នុងខ្លួនមនុស្សជាអាទិភាព។ ក្នុងន័យនេះ, យើងទាំងអស់គ្នា​បានដឹងថាការវិវត្តនៃសង្គម រួមទាំងឧបករណ៍ទំនាក់ទំនង ពិតជាបានដើរតួនាទីយ៉ាងសកម្ម ក្នុង​ជីវភាពរស់នៅ និងឥទ្ធិពលក្នុងសង្គម​ តួយ៉ាងការប្រើប្រាស់បណ្តាញសង្គម។ បើប្រើប្រាស់ត្រូវ គឺជួយ​ផ្តល់ផលល្អ និងវិជ្ជមាន​ក្នុង​សង្គម បង្កើតការចេះគិតគូរ, អំណត់, ថ្លឹងថ្លែង, ពិចារណា មុននឹង​ធ្វើសកម្មភាពអ្វីមួយ។ ដូចនេះ, ការសាងសង់សាលា និងអគារអន្តេវាសិកដ្ឋាននាថ្ងៃនេះសម្រាប់ផ្តល់ជូននិស្សិត ស្នាក់នៅ និងសិក្សារៀនសូត្រ គឺជាការកសាងសម្រាប់ការបណ្តុះបណ្តាលអប់រំមនុស្ស ក្នុងការរួម​ចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ។ ការរៀបចំ និងធានាបាននូវការបណ្តុះបណ្តាល គឺជាការផ្តល់នូវ​សង្គមមួយដែលប្រកបដោយសុខដុមនីយកម្ម ដែលកើតដោយការអប់រំ ទាំងក្នុងសាលា និងសាសនា ដែលមិនអាចត្រឹមតែយកច្បាប់ទៅគ្របដណ្តប់ និងអនុវត្តដាច់មុខនោះទេ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1564 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18802 នាក់
សរុប :
7182996 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង