ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល អញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីជំនួបជាមួយវាគ្មិនកិត្តិយស ក្រោមប្រធានបទ យុវជន និងឱកាស ក្លាយជាអ្នកបន្តវេន
Sun,01 June 2025 (Time 10:56 AM)
ដោយ ៖ ដើម្បីប្រជាជន


រដ្ឋបាលខេត្តកណ្ដាល រៀបចំកម្មវិធីជំនួបជាមួយវាគ្មិនកិត្តិយសក្រោមប្រធានបទ "យុវជន និងឱកាស ក្លាយជាអ្នកបន្តវេន"
================
ខេត្តកណ្តាល៖ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្តាល និងលោកជំទាវ ស្រូយ សុជាតិ អគ្គនាយកយុវជន ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារប្រតិបត្តិ នៃកម្មវិធីមនសិការពលរដ្ឋល្អ នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីភាព ក្នុងកម្មវិធីជំនួបជាមួយវាគ្មិនកិត្តិយសក្រោមប្រធានបទ "យុវជន និងឱកាស ក្លាយជាអ្នកបន្តវេន" ដោយមានការចូលរួមពីយុវជនមនសិការពលរដ្ឋល្អប្រមាណ ៦០០នាក់។

ថ្លែងក្នុងពិធីនេះ លោកជំទាវ ស្រូយ សុជាតិ បានមានប្រសាសន៍ថាការរៀបចំកម្មវិធីជំនួបជាមួយវាគ្មិនកិត្តិយសក្រោមប្រធានបទ "យុវជន និងឱកាស ក្លាយជាអ្នកបន្តវេន"នាពេលនេះ គឺក្នុងគោលបំណង ផ្តល់ឱ្យសមាជិកសមាជិកាក្លឹបមនសិការពលរដ្ឋល្អ បានស្ដាប់ និងទទួលបាននូវអនុសាសន៍ ព្រមទាំងដំបូន្មានដ៏មានតម្លៃពីសំណាក់ ឯកឧត្តមអភិបាលខេត្ត និងការបញ្ជាក់ឱ្យឃើញពីភាពយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ចំពោះយុវជនដែលជាអ្នកបន្តវេន។

លោកជំទាវអគ្គនាយក បានថ្លែងនូវសេចក្តីរំភើបជួសមុខឱ្យប្អូនៗដែលជាយុវជនមនសិការពលរដ្ឋល្អ ដែលមានឱកាសចូលរួមក្នុងកម្មវិធីនាថ្ងៃនេះ ព្រមទាំងបានថ្លែងអំណរគុណជូនចំពោះ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលតែងបានយកចិត្តទុកដាក់ ឧបត្ថម្ភ និងគាំទ្រដល់ដំណើរការក្លឹបមនសិកាពលរដ្ឋល្អ នាពេលកន្លងទៅ។ លោកជំទាវ បានបញ្ជាក់ថា កម្មវិធីមនសិការពលរដ្ឋល្អត្រូវបានបង្កើតឡើង ដោយអនុស្សរណៈយោគយល់គ្នារវាងក្រសួងអប់រំយុវជន និងកីឡា និងសហភាពសហព័ន្ធយុវជនកម្ពុជាក្នុងគោលបំណងបណ្ដុះមនសិការគំនិតច្នៃប្រឌិត ភាពជាអ្នកដឹកនាំ ភាពជាពលរដ្ឋល្អ និងផ្ដល់ឱ្យយុវជនមានឱកាសចូលរួមក្នុងការងារស្ម័គ្រចិត្ត ការងារសង្គម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសក្នុងនាមជាពលរដ្ឋល្អ។

ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គួច ចំរើន បានលើកទឹកចិត្តដល់យុវជនសិស្សានុសិស្ស ត្រូវមានការសម្រេចចិត្តច្បាស់លាស់ក្នុងជីវិត ហើយដើម្បីសម្រេចគោលដៅ ត្រូវបន្តពង្រឹងសមត្ថភាពខ្លួនជានិច្ចតាមរយៈការបន្តសិក្សារៀនសូត្រ ប្រឹងប្រែងបង្កើនសមត្ថភាពរបស់ខ្លួនជានិច្ចឥតឈប់ឈរ។ ឯកឧត្តមបានលើកឡើងថា ការសិក្សាមិនប្រាកដថាជោគជ័យទាំងអស់នោះទេ ក៏ប៉ុន្តែបើគ្មានការសិក្សាពិតណាស់គឺយើងមិនជោគជ័យអ្វីទាំងអស់ ចំណេះដឹងគឺជាទ្រព្យដ៏មហាសាល។ ដូច្នេះសូមយុវជន សិស្សានុសិស្សទាំងអស់ ត្រូវតែខិតខំសិក្សារៀនសូត្រទាំងនៅក្នុងក្លឹបមនសិការពលរដ្ឋល្អ ទាំងនៅក្នុងសាលារៀន ក៏ដូចជាខិតខំស្វ័យសិក្សា ខិតខំស្រាវជ្រាវដោយខ្លួនឯង ដោយប្រើប្រាស់បច្ចេកវិទ្យាក្នុងពេលបច្ចុប្បន្នឱ្យអស់លទ្ធភាព ដើម្បីបង្កើនចំណេះដឹង បង្កើនទំនាក់ទំនងក្នុងសង្គម បង្កើតស្នាដៃ និងត្រូវមានការប្រកួតប្រជែងឱ្យបានខ្លាំងក្លា ដើម្បីទទួលបានជោគជ័យក្នុងជីវិត។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ដល់មើលឃើញពីសារៈសំខាន់របស់កម្មវិធីមនសិការពលរដ្ឋល្អ ខេត្តកណ្ដាល គ្រោងពង្រីកក្លឹបយុវជនមនសិការពលរដ្ឋល្អឱ្យបានគ្រប់ក្រុង-ស្រុកទាំង១៣ នៅពេលខាងមុខ ដោយបច្ចុប្បន្ននេះយើងមាន ចំនួន៤ ក្រុង-ស្រុករួចហើយ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ការពង្រីកនេះ គឺដើម្បីជំរុញការសិក្សារៀនសូត្រដល់សិស្សានុសិស្ស ផ្ដល់ឱកាសដល់សិស្សានុសិស្ស បានជួបជាមួយវាគ្មិន និងថ្នាក់ដឹកនាំនានា ទទួលបានដំណើរទស្សនកិច្ចផ្សេងៗ ដើម្បីជួយបង្កើនសមត្ថភាពការយល់ដឹងដល់យុវជន ឱ្យយល់ច្បាស់អំពីតួនាទីភារកិច្ចរបស់ខ្លួន ទទួលបាននូវបទពិសោធន៍ជោគជ័យល្អៗពីវាគ្មិន និងថ្នាក់ដឹកនាំនានា រួចបន្តផ្សព្វផ្សាយ និងចែករំលែកនូវបទពិសោធន៍ល្អៗដែលទទួលបានតាមកម្មវិធីមនសិការពលរដ្ឋល្អ ទៅកាន់យុវជន សិស្សានុសិស្សផ្សេងទៀត ធ្វើយ៉ាងណាជួយបណ្ដុះមនសិការពលរដ្ឋល្អ ឱ្យរីកសាយក្នុងសង្គមកាន់តែទូលំទូល។

សូមបញ្ជាក់ថា បច្ចុប្បន្នក្រុមការងារ មនសិការពលរដ្ឋល្អ ខេត្តកណ្តាល បានរៀបចំរៀបចំកែ សម្រួលរចនាសម្ព័ន្ធដឹកនាំកម្មវិធី ក្នុងវិទ្យាល័យគោលដៅទាំង៤ រួមមានដូច ខាងក្រោម៖
១-វិទ្យាល័យ ហ៊ុន សែន សេរីភាព ស្ថិតក្នុងក្រុងតាខ្មៅ មានក្លឹបសិក្សាចំនួន០៦ សរុបសមាជិកទាំងអស់ចំនួន ១៥០ នាក់។
២-វិទ្យាល័យ ហ៊ុន សែន ស្អាង ស្ថិតក្នុងស្រុកស្អាង មានក្លឹបសិក្សាចំនួន០៦ក្លឹប សរុបសមាជិកទាំងអស់ចំនួន ១៥០ នាក់។
៣-វិទ្យាល័យ ហ៊ុន សែន អង្គស្នួល ស្ថិតក្នុងស្រុកអង្គស្នួល មានក្លឹបសិក្សាចំនួន ០៦ក្លឹប សរុបសមាជិកទាំងអស់ចំនួន ១៥០ នាក់។
៤-វិទ្យាល័យ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឬស ស្ថិតក្នុងស្រុកកណ្តាលស្ទឹង មានក្លឹបសិក្សាចំនួន ០៦ក្លឹប មានសមាជិក ទាំងអស់ចំនួន ១៥០ នាក់។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3611 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18219 នាក់
សរុប :
7180776 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង