ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ ព្យុហយាត្រាសាមគ្គីភាព នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ================(ភ្នំពេញ): នារសៀលថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារ សន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងឱកាសរៀបចំព្រឹត្តិការណ៍ «ព្យុហយាត្រាសាមគ្គីភាព» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ។មានប្រសាសន៍ក្នុងកិច្ចប្រជុំឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី បានសម្រេចក្នុងការប្រគល់ភារកិច្ចដ៏ធំមួយជូនទៅឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នោះគឺកិច្ចការ ការពារសន្តិសុខ សុវត្ថិភាព ឱ្យបានជោគជ័យ១០០% ក្នុងកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជន កម្ពុជា ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ។ ដើម្បីបង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿន ការពារជាតិប្រជាជន។ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានមានប្រសាសន៍លើកឡើងបន្តថា៖ បញ្ហាសន្តិសុខសុវត្ថិភាពនៅក្នុងកម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានប្រគល់ជូន ឯកឧត្ដមឃួង ស្រេង ដែលជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដោយកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មានទាំងកម្លាំងប៉ូលីស កងរាជអាវុធហត្ថនិងកងអង្គរក្សជាអ្នកគាំទ្រដោយផ្ទាល់ ដាច់ខាតពិធីនេះត្រូវតែរក្សាឱ្យបានសន្តិសុខ សុវត្ថិភាព ១០០% មិនត្រូវឱ្យមានហេតុការណ៍អ្វីកើតឡើងដាច់ខាត ទាំងនៅក្នុងរាជធានីភ្នំពេញ និងផ្លូវចេញ ចូលរាជធានីភ្នំពេញ ព្រោះថានេះជាព្រឹត្តិការណ៍នយោបាយដ៏ធំបំផុតដែលយើងត្រូវតែធ្វើឱ្យបានហ្មត់ចត់បំផុត។ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍លើកឡើងផងដែរថា សម្រាប់សហភាពសហព័ន្ធយុវជនកម្ពុជាបានត្រៀមជាមួយនឹងការកែសម្រួលនូវចំណុចខ្លះដើម្បីឱ្យសមស្របទៅនឹងគម្រោងផែនការក្នុងកិច្ច ការពារសន្តិសុខ សុវត្ថិភាពទាំងខ្លឹមសារ ដោយមិនត្រូវបានយកទៅកែច្នៃឡើយ។ បន្ថែមពីនេះសហព័ន្ធយុវជនកម្ពុជាក៏បានធ្វើលិខិតបញ្ជូនទៅបណ្ដាលស្ថានទូតនានា នៅក្នុងរាជធានីភ្នំពេញ ប្រមាណជាង២០ស្ថានទូតរួចហើយ ដើម្បីឱ្យពួកគាត់បានជ្រាបពីព័ត៌មាន និងប្រាប់ពួកគាត់ឱ្យដឹងពីគោលបំណងរបស់យើងជុំវិញការធ្វើពិធីនេះផងដែរ។កម្មវិធី ព្យុហយាត្រាសាមគ្គីភាព របស់សហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងធ្វើឡើងនាព្រឹកថ្ងៃទី១៨ មិថុនាខាងមុខនេះ នឹងចាប់ផ្តើមជួបជុំគ្នានៅមុខទីធ្លាសាលមហាស្រពកោះពេជ្រ ហើតបន្តក្បួនព្យុហយាត្រាឆ្ពោះមកកាន់វិមានឯករាជ្យ។ ចំពោះគោលបំណងនៃកម្មវិធី ព្យុហយាត្រាសាមគ្គីភាព គឺ៖ បង្ហាញការគាំទ្រ សុចរិតភាព និងភាពស្របច្បាប់របស់កម្ពុជា ផ្អែកលើច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងៗ (កម្ពុជា មិនមានបំណងចង់បានទឹកដីរបស់ប្រទេសណាមួយសូម្បីតែមួយមីលីម៉ែត្រ ប៉ុន្តែកម្ពុជាក៏មិនឱ្យនរណាយកដី សូម្បីតែមួយមីលីម៉ែត្រដែរ)។បង្ហាញការគាំទ្រវិធានការរបស់រាជរដ្ឋាភិបាល ទាំងផ្នែកការទូត ផ្នែកការពារជាតិ ផ្នែកច្បាប់ និងខឿន ការពារជាតិប្រជាជន។ បង្ហាញការគាំទ្រ ក្នុងការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរៀបចំឯកសារដើម្បីដាក់ពាក្យប្ដឹង ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដោយផ្អែកលើស្មារតី ត្រូវពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង។ ស្មារតីយើង សកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់យើងម្នាក់ៗ គឺជាកម្លាំងចិត្ត និងថាមពល សម្រាប់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធរបស់យើងនាពេលនេះ។ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីបានមានប្រសាសន៍បញ្ជាក់ផងដែរថា សម្រាប់ពិធីនេះ យើងមានការបំពាក់មីក្រូតាមដងផ្លូវ និងនៅកន្លែងប្រារព្ធពិធី មានទាំងការពង្រឹងកាមេរ៉ាសុវត្ថិភាព ចាប់តាមបណ្ដាផ្លូវនានា ។ ចំណែកខណ្ឌទាំង ១៤ត្រូវបង្កើនចំណុចខ្ពស់ទាំងអស់ ពិសេសកិច្ចការពារ សន្តិសុខ សុវត្ថិភាពជូនស្ថានទូតថៃ ប្រជាពលរដ្ឋថៃ និងអ្នករកស៊ីជនជាតិថៃជាដើម។ ជាមួយនឹងការរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋទូទៅ ដោយមិនត្រូវឱ្យមានបញ្ហាអ្វីកើតឡើងជាដាច់ខាត។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀមនៅរថយន្តសង្គ្រោះ ដោយបានទាក់ទងជាមួយនឹងបណ្ដាលមន្ទីរពេទ្យ នានានៅក្នុងរាជធានីភ្នំពេញ ពោលគឺនៅពេលដែលមានបងប្អូនប្រជាពលរដ្ឋ មានបញ្ហាសុខភាពកើតឡើង យើងជួយសង្គ្រោះបានទាន់ពេលវេលា។ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៏មាន ក៏បានបញ្ជាក់ឱ្យដឹងដែរថា៖ ក្រសួងព័ត៌មាន មានតួនាទី ក្នុងការផ្សាយបន្តផ្ទាល់ព្រឹត្តិការណ៍នយោបាយដ៏ធំនេះ ដោយទូរទស្សន៍ជាតិ និងទូរទស្សន៍បាយ័នសហការគ្នាផ្សាយផ្ទាល់។ ចំណែក ឯទូរទស្សន៍ផ្សេងៗទៀតក៏ត្រូវបានផ្សាយបន្តផ្ទាល់ទាំងអស់ផងដែរ។ បន្ថែមពីរនេះក្រសួងព័ត៌មាន ក៏បានអនុញ្ញាតិអោយសារព័ត៌មាន ជាតិ និងបរទេស ជាច្រើនស្ថាប័នធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយផងដែរ៕
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ