សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែនសំអន ណែនាំក្រុមការងារ និងមន្ត្រីបក្សត្រូវគ្រប់គ្រង និងពង្រីកសមាជិកថ្មីដើម្បីច្បាមយកប្រៀបខ្លាំងប្រៀបឈ្នះផ្តល់ឪកាសជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនិងធ្វើការអភិវឌ្ឍន៏ជាតិ==========សម្ដេចកិត្តសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្តស្វាយរៀង បានណែនាំដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាមន្ត្រីបក្សចុះជូយមូលដ្ឋានខេត្ត បន្តគ្រប់គ្រងសមាជិកបក្ស និងពង្រីកសមាជិកគណបក្សថ្មី ឲ្យបានគ្រប់មូលដ្ឋាន សំដៅធានាច្បាប់យកប្រៀបខ្លាំងប្រៀបឈ្នះ ក្នុងពេលបោះឆ្នោត ផ្តល់តួនាទីជូនគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំនិងអភិវឌ្ឍន៏ប្រទេសឲ្យបានគ្រប់ៗអាណត្តិ ។ការថ្លែងនិងមានប្រសាសន៍ របស់សម្ដេចបែបនេះ បានធ្វើឡើងក្នុងឱកាសសម្ដេចអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល របស់ក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តប្រចាំឆមាសទី១ និងលើកទិសដៅបន្តឆមាសទី២ឆ្នាំ២០២៥ ដែលពិធីនេះបានប្រព្រឹត្តទៅនៅសាលប្រជុំស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្ត ក្រោមវត្តមានចូលរួមពី ក្រុមការងារ ថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ក្រុង ចុះជួយមូលដ្ឋានក្នុងខេត្តស្វាយរៀងប្រមាណជាង៥០០នាក់ផងដែរ។ក្នុងនាមប្រធានក្រុមការងារ សម្ដេចកិតិ្តសង្គហបណ្ឌិត បានសម្ដែងនូវការកោតសរសើរ ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី មន្ត្រីគណបក្សថ្នាក់កណ្ដាលដែលបានចូលរួមអភិវឌ្ឍន៍មូលដ្ឋានបានល្អលើគ្រប់វិស័យ ទាំងការងារសន្តិសុខ សេដ្ឋកិច្ច និងជីវភាព បង្កគ្រប់លក្ខណៈសម្បត្តិឲ្យពលរដ្ឋចូលរួមបង្កបង្កើនផលនិងប្រកបរបរផ្សេងៗប្រកបដោយសុវត្ថិភាពនិងសន្តិសុខល្អ។សម្ដេចក៏បានណែនាំនិងជំរុញដល់ក្រុមការងារ បន្តចុះផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភាថ្ងៃទី២ ទី ៣ ខែមិថុនា ដែលរួមមានប្រព័ន្ធគាំពារសង្គម សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិកម្ម ផ្សព្វផ្សាយគោលនយោបាយសំខាន់ៗរបស់គណបក្ស និងរាជរដ្ឋាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេសសមិទ្ធផលទាំងលើវិស័យនយោបាយ សេដ្ឋកិច្ច និងសង្គមកិច្ច បន្តក្តាប់ជាប់ជាប្រចាំសភាពការណ៏ សតិអារម្មណ៍ទាំងក្នុងគណបក្ស ក្នុងចំណោមប្រជាជន មហាជន និងបន្តអប់រំ ពលរដ្ឋ យុវជនដើម្បីធានាដល់ការអនុវត្តរាល់ភារកិច្ចការនយោបាយ របស់គណបក្សប្រកបដោយប្រសិទ្ធភាព។សម្ដេចក៏បានជំរុញដល់ក្រុមការងារយុវជនគណបក្សត្រូវបន្តខិតខំចលនាកម្លាំងយុវជនគណបក្សគ្រប់ថ្នាក់ឱ្យសកម្មចូលរួមគ្រប់ការងារសង្គមដឹកនាំយុវជនចូលរួមធ្វើសកម្មភាពបម្រើការងារគណបក្ស ទាំងការងារនយោបាយ សតិអារម្មណ៏ និងចាត់តាំង ជាពិសេសចំពោះមុខត្រូវចូលរួមបំផុសចលនាយុវជនឲ្យមានមនសិការស្នេហាជាតិ មានគំនិតជាតិនិយម ស្រឡាញ់សន្តិភាព មានគោលជំហជឿជាក់ការនាំដឹកនាំគណបក្ស និងរាជរដ្ឋាភិបាល និងចំពោះមុខត្រូវចូលរួមយ៉ាងសកម្មក្នុងការតាមដាននិងទប់ស្កាត់ឲ្យបាននៅរាល់ការប៉ុនប៉ងធ្វើបាតុកម្មប្រឆាំងក្នុងគោលបំណងផ្ដួលរាជរំលំរាជរដ្ឋាភិបាលបច្ចុប្បន្ន។ទាក់ទងទៅនិងគំនិតផ្តួចផ្តើម របស់ឯកឧត្តមនាយឧត្តមសេនីយ៏ សៅ សុខា ស្នើដល់ថ្នាក់ដឹកនាំបក្ស ក៏ដូចរដ្ឋបាលខេត្ត ស្រុក ក្រុង អោយមានការលើកស្លាកស្តីពីដំណើរការស្វែងរកការផ្តួលរំលំនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់សម្តេចតេជោ និងឥស្សរជន សម្តេចបានឯកភាព ដោយធ្វើការណែនាំដល់មន្ត្រីបក្ស រដ្ឋបាលខេត្ត ស្រុក ក្រុងត្រូវរករូបដើម្បីលើកអោយបានគ្រប់មូលដ្ឋាន និង ចលនាពលរដ្ឋ ឲ្យយល់កាន់តែច្បាស់ពីវីរភាពនៃការលះបង់របស់ប្រមុខដឹកនាំគណបក្សរបស់យើងនាពេលកន្លងមក សំដៅឲ្យពលរដ្ឋ ពិសេសយុវជនបន្តថែរក្សាសមិទ្ធផលនេះឲ្យបានគង់វង់ទៅថ្ងៃអនាគត។
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ