ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះ ក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស
Tue,17 June 2025 (Time 08:24 PM)
ដោយ ៖ ដើម្បីប្រជាជន


មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងនៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធជាតិកម្ពុជា នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ថា៖ មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស។ ក្រោយសង្គ្រាមបានបញ្ចប់, កម្ពុជាបានខិតខំកសាងធនធានមនុស្ស, សេដ្ឋកិច្ច និងហេដ្ឋារចនា សម្ព័ន្ធ ដែលពីមុនយើងពឹងគេទាំងស្រុង តែបច្ចុប្បន្នយើងអាចធានាបាន និង ម្ចាស់ការដោយខ្លួនឯង ដែលនេះជាការធានាឯករាជ្យជាតិកម្ពុជារបស់យើង ហើយគោលដៅធំរបស់យើង គឺការទទួលខុសត្រូវចំពោះបូរណភាពទឹកដី, ការទទួលខុសចំពោះ ប្រជាជនកម្ពុជា និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា។

ពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថា កម្ពុជា បានរក្សាការអត់ធ្មត់ខ្ពស់ ហើយកម្ពុជាចង់ដោះស្រាយបញ្ហា ដោះសន្តិវិធី និងសន្តិភាព។ កម្ពុជា ជ្រើសយកច្បាប់អន្តរជាតិ ដោយនាំយកតំបន់ដែលកំពុងតានតឹងទាំង ៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីដោះស្រាយឱ្យដាច់ស្រេច, ដើម្បីជៀសវាងមានបញ្ហានាពេលអនាគតបន្តទៀត បើមិនដូច្នោះទេ តំបន់ទាំង៤នេះ នៅតែបន្តមានបញ្ហាមិនចេះចប់ ជាបន្តទៀត។ ពាក់ព័ន្ធនឹងការបើកព្រំដែនវិញ គឺភាគីដែលបិទជាឯកតោភាគីត្រូវបើកវិញដោយខ្លួនឯង ហើយកម្ពុជានឹងបើកតាមក្រោយ ។ កម្ពុជានឹងខិតខំឱ្យអស់លទ្ធភាព ដើម្បីប្តូរផ្តាច់ការពារបូរណភាពទឹកដី, ការពារអធិបតេយ្យ, ការពារផលប្រយោជន៍ជាតិ និងប្រជាជនរបស់យើងឱ្យបានជាដាច់ខាត នេះគឺជាការប្តេជ្ញារបស់យើង។ ជាមួយគ្នានេះ សូមអរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមគាំទ្រដល់កងទ័ព និងរាជរដ្ឋាភិបាល ដែលនេះ ជាការបង្ហាញនូវស្មារតីសាមគ្គីជាតិដ៏សំខាន់ ។

មុននឹងបញ្ចប់, សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី បានផ្ដល់នូវអនុសាសន័មួយចំនួន ដូចខាងក្រោម៖ ទី១. គណៈអភិបាលរាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌត្រូវបង្កើនការយកចិត្តទុកដាក់ជំរុញចលនាកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ នៅគ្រឹះស្ថានសិក្សាតាមមូលដ្ឋានរបស់ខ្លួន ឱ្យបានកាន់តែច្រើន ដើម្បីកសាងសមាជិកកាយរឹទិ្ធនៅមូលដ្ឋានរៀងៗខ្លួនបានរឹងមាំ។ ទី២. កាយរឹទ្ធិជាតិកម្ពុជាត្រូវបង្កើនកិច្ចសហប្រតិបត្តិការល្អ ជាមួយក្រសួង-ស្ថាប័ន, អង្គការពិភពលោកនៃចលនាកាយរឹទិ្ធ និង គ្រប់បណ្តាអង្គការកាយរឹទ្ធិជាតិនានា, ទាំងថ្នាក់តំបន់ និង ពិភពលោក, សំដៅបង្កើនប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្ររបស់កាយរឹទ្ធិជាតិកម្ពុជា, និង អភិវឌ្ឍសមត្ថភាពដឹកនាំកាយរឹទិ្ធគ្រប់លំដាប់ថ្នាក់ឱ្យស្របតាមកម្រិតបទដ្ឋានក្នុងតំបន់ និងពិភពលោក ។

ទី៣. ត្រូវបន្តរៀបចំ និង ជួយពង្រឹងប្រសិទ្ធភាពដំណើរការរចនាសម្ព័ន្ធគ្រប់គ្រង និង សកម្មភាពការងាររបស់កាយរឹទិ្ធជាតិកម្ពុជា ថ្នាក់រាជធានី, ខេត្ត, ក្រុង, ស្រុក, ខណ្ឌ ឱ្យមានដំណើរការកាន់តែប្រសើរ ដើម្បីបន្តយកចិត្តទុកដាក់ប្រមូលផ្តុំ និង គ្រប់គ្រងកម្លាំងកាយរឹទិ្ធរបស់យើង។ ទី៤. គ្រប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និង ឯកជន ដែលពុំទាន់បានរៀបចំរចនាសម្ព័ន្ធកាយរឹទិ្ធ ត្រូវសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និង កាយរឹទិ្ធជាតិកម្ពុជា ដើម្បីរៀបចំការផ្សព្វផ្សាយអំពីការងារកាយរឹទិ្ធកម្មដល់ប្អូនៗនិសិ្សត ។ ទី៥. កាយរឹទិ្ធជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងរៀបចំកម្មវិធីបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពជំនាញកាយរឹទិ្ធកម្មដល់មេដឹកនាំកាយរឹទិ្ធនៅតាមគ្រឹះស្ថានសិក្សាឱ្យក្លាយទៅជាធនធានកាយរឹទិ្ធដ៏មានសក្តានុពល ។

ទី៦. កាយរឹទិ្ធជាតិកម្ពុជា ត្រូវបន្តកិច្ចខិតខំប្រឹងប្រែងបំផុស និង ផ្សព្វផ្សាយចលនាកាយរឹទិ្ធនៅគ្រប់លំដាប់ថ្នាក់ ដើម្បីកៀរគរធនធាន ក្នុងគោលដៅជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីអប់រំកាយរឹទិ្ធកម្ម និង សកម្មភាពរបស់កាយរឹទិ្ធជាតិកម្ពុជា ។ និង ទី៧. អំពាវនាវដល់សប្បុរសជន, ទាំងវិស័យឯកជន, អង្គការមិនមែនរដ្ឋាភិបាល, សូមបន្តចូលរួមឧបត្ថម្ភជាធនធាន និង មធ្យោបាយនានា ដើម្បីជំរុញការងារអប់រំកាយរឹទិ្ធកម្មនេះ ឱ្យកាន់តែរស់រវើក និង មានប្រសិទ្ធភាព ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1305 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
35730 នាក់
សរុប :
7201565 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ