ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំង​ប្រទេស តែរាជរដ្ឋា​ភិបាល​មិនបានមើលរំលង ឬទុកចោលនោះទេ ដោយបានដាក់ចេញនូវ គោល​នយោបាយ និងផែន​ការ​អភិវឌ្ឍ និងការតភ្ជាប់យ៉ាងច្រើន​​ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលើ​គ្រប់​វិស័យ
Sat,07 June 2025 (Time 03:40 PM)
ដោយ ៖ ដើម្បីប្រជាជន


ខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំង​ប្រទេស តែរាជរដ្ឋា​ភិបាល​មិនបានមើលរំលង ឬទុកចោលនោះទេ ដោយបានដាក់ចេញនូវគោល​នយោបាយ និងផែន​ការ​អភិវឌ្ឍ និងការតភ្ជាប់យ៉ាងច្រើន​​ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលើ​គ្រប់​វិស័យ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធី​សម្ពោធអគារសិក្សា អគារទីចាត់ការ អគារសយនដ្ឋាន និងអគារពិសោធន៍ ស្ថិតក្នុងសង្កាត់ឡាបាន​សៀក ក្រុងបានលុង ខេត្តរតនគិរី នាព្រឹកថ្ងៃសៅរ៍ ទី៧ ខែមិថុនា ឆ្នាំ២០២៥ ថាខេត្តរតនគិរី ជាខេត្តដែលមានចម្ងាយឆ្ងាយជាងគេ ធៀបនឹងបណ្តាខេត្តទូទាំង​ប្រទេស តែរាជរដ្ឋាភិបាល​មិនបាន​មើលរំលង ឬទុកចោលនោះទេ ដោយបានដាក់ចេញនូវគោល​នយោបាយ និងផែនការអភិវឌ្ឍ និង​ការតភ្ជាប់យ៉ាងច្រើន​ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍលើ​គ្រប់​វិស័យ ក្រោមស្ថិរភាព ក្រោម​ម្លប់​សន្តិភាព ហើយបន្តដើរទៅមុខជានិច្ច។ ការអភិវឌ្ឍនៅទីនេះ គឺមិនមានការរើស​អើងនោះ​ទេ ហើយ​បាន​ជំរុញដល់គ្រប់ជនជាតិ​ខ្មែរយើងបានរួមរស់ជាមួយគ្នា ប្រកបដោយសុខុដមរមនា​ ហើយធានាបាននូវឱកាសក្នុងការ​ទទួល​បានមនុញ្ញផល​នៃ​ការអភិវឌ្ឍក្នុងខេត្ត និងផែនការកសាងផ្លូវក្រវាត់ព្រំដែន ក្រោយពី​ការ​ដក​ខ្លួន​អំពី​គម្រោងការអភិវឌ្ឍតំបន់ CLV-DTA គឺយើងរឹតតែមានការ​អភិវឌ្ឍតាមព្រំដែន តាមរយៈការ​អភិវឌ្ឍ ដោយយកប្រជាជនជាខឿនការ​ពារ ជាតិ, ការពារទឹកដី, បើកច្រកសេដ្ឋកិច្ច, ជំរុញប្រជាជន​ទៅរស់នៅ ដែលនឹងក្លាយជារបង​ការពារទឹកដីប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបង្ហាញច្បាស់អំពីការអភិវឌ្ឍនៅខេត្តរតនគិរី ដោយ​ថែរក្សាការពារ និងពង្រីកហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ជាពិសេសការលើកកម្ពស់ទីកន្លែងជូន​ប្រជាជន សម្រាប់កំសាន្តផង និងកីឡាផង។​ ជាក់ស្តែង, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ប្រកាស​បញ្ជាក់អំពីគម្រោងផ្លាស់ប្តូរមន្ទីរសុខាភិបាលខេត្ត ដែលមានទីតាំងនៅបឹងកន្សែង ដោយផ្លាស់ប្តូរ​ទៅទីតាំងផ្សេង ប្រែក្លាយអគារដែលមានស្រាប់នៅជាទ្រព្យសម្បត្តិសាធារណៈ សម្រាប់ប្រជាជន​អាចប្រើប្រាស់ និងជាផលប្រយោជន៍រួម។ ជាមួយគ្នានេះ, ប្រមុខរាជរដ្ឋាភិបាល ក៏បានកោត​សរសើរ​រដ្ឋបាលខេត្ត ដែលបានប្រែក្លាយ និងរៀបចំសួនកំសាន្តយ៉ាងស្រស់ស្អាត និងទាក់ទាញសម្រាប់​ប្រជាជនទៅសម្រាកលំហែ​, លេងកីឡា, អានសៀវភៅ​ និង សួនកុមារ ដែលផ្តល់នូវសេចក្តីសុខ និង​លើក​កម្ពស់ការរស់នៅប្រកបដោយសុខុមាលភាព។

ព្រមជាមួយគ្នានេះ, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់បងប្អូន​ប្រជា​ពលរដ្ឋខេត្តរតនគិរី និងបណ្តាខេត្តតាមព្រំដែននាទិសឦសានដែលមានជំនឿទុកចិត្តលើ​រាជ​រដ្ឋាភិបាល និងនឹងនរក្នុងចិត្ត មិនចាញ់បោកការបំផុសកាលពីកន្លងទៅ ដោយរក្សាបានស្ថិរភាព និង​ផ្សព្វផ្សាយការពិតដែលកើតមាននៅខេត្តដែលខ្លួនកំពុងរស់នៅ រក្សាបានលំនឹង និង​ទប់​ស្កាត់​ការរុញស្ថានការណ៍ធ្លាក់ទៅក្នុងសភាពការមិនល្អ តាមផែនការរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច។ រាជ​រដ្ឋា​ភិបាល និងប្រជាជន គឺត្រូវរួមគ្នាតែមួយ ដោយផ្តល់សិទ្ធិសេរីភាព ផ្តល់ហិញ្ញវត្ថុ និងចាប់ឱកាស។ តួយ៉ាងការបណ្តុះបណ្តាលលើវិស័យអប់រំថ្ងៃនេះ ប្រសិនបើ​រាជរដ្ឋាភិបាលខិតខំកសាងអគារសិក្សា ពង្រីកហេដ្ឋារចនាសម្ព័ន្ធជាច្រើនយ៉ាងណា បើបងប្អូន​ប្រជាជន មិនពេញចិត្ត ហើយមិនជំរុញកូនៗចូលរៀន នោះក៏មិនទទួលបានផលវិជ្ជមានដែរ។

មុននឹងបញ្ចប់, សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីជំហរកម្ពុជា ក្នុងការដោះ​ស្រាយ​បញ្ហាព្រំដែនដោយឈរលើយន្តការចំនួន ៣៖ ១/ យន្តការបច្ចេកទេស, ២/ យន្តការអន្តរ​ជាតិ និង៣/ យន្តការយោធា។ ក្នុងនោះ, ទី១/​ យន្តការបច្ចេកទេស គឺជាការខិតខំ​ដោះស្រាយព្រំដែន​​ តាមបែបបច្ចេកទេសស្របតាមឯកសារបទដ្ឋានគតិយុត្ត ដោយឈរ​លើ​ផែនទីដែល​គណៈកម្មការកំណត់ព្រំដែនបារាំង-សៀម ជាគោល គឺផែនទី ១/២០០.០០០។ ទី២/​ យន្តការអន្តរជាតិ​ គឺជាយន្តការច្បាប់អន្តរជាតិ ដោយផ្អែកលើមូលដ្ឋានអន្តរជាតិ​ ហើយ ទី៣/ យន្តការយោធា​ គឺកម្ពុជារក្សាសិទ្ធិក្នុងការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធ ប្រសិនបើ​មាន​ការ​ឈ្លានពានបូរណភាពទឹកដី។

ជាមួយគ្នានេះ, កម្ពុជាប្រកាន់ជំហរ ៤ គឺ៖ ១/ កម្ពុជាប្រកាន់ខ្ជាប់​នូវគោល​ជំហរក្សាសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អជាមួយថៃ, ២/ ការសម្រេចចិត្តរបស់​កម្ពុជា​ដើម្បី​យក​បញ្ហាប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការ​យុត្តិធម៌អន្តរជាតិ (ICJ) គឺដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែន​នៅតំបន់ទាំងនោះដោយ​សន្តិវិធី​ ឱ្យបានឆាប់​ចប់​ ជាស្ថាពរ ជាជាងបន្សល់ទុកបញ្ហាឱ្យនៅបន្តស្រពិចស្រពិលរយៈពេលវែង ដែលអាចបង្កឱ្យកើតមានជាជម្លោះប្រដាប់អាវុធសាជាថ្មី, ៣/​ បន្តសហការជាមួយភាគី​ថៃដើម្បី​ជំរុញ​ការវាស់វែង ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរដែលនៅសេសសល់ (ក្រៅពី​តំបន់​ទាំង៤ខាងលើ) ដោយប្រើប្រាស់យន្តការគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃ និងទី​ ៤/ បន្តទំនាក់ទំនងរវាងប្រទេសទាំងពីរ តាមរយៈគ្រប់យន្តការដែលមានស្រាប់ ដើម្បីជាឧត្តម​ប្រយោជន៍​​សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ កម្ពុជា-ថ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2924 នាក់
ម្សិលមិញ :
7715 នាក់
សប្តាហ៍នេះ :
37588 នាក់
សរុប :
7064505 នាក់

លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ និងការងារផ្សេងៗមួយចំនួនទៀត

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសណ្ឋាគារ SUN & MOON .

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុននាំចូលឈើមូល ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នៅក្នុងខណ្ឌបឹងកេងកង

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៅទីស្ដីការក្រសួងមហាផ្ទៃ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទីស្តីការក្រសូងមហាផ្ទៃ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់សម្តេចតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែ​ន សម្រាប់និស្សិតក្រីក្រ ដែលមកសិក្សា នៅរាជធានីភ្នំពេញ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន

ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល

ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ

ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅសាលប្រជុំ វិមាន៧មករា

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សខេត្តបាត់ដំបង

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ក្រុមការងារចុះមូលដ្ឋានខណ្ឌ និងគណ:កម្មាធិការគណបក្សខណ្ឌច្បារអំពៅ ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ ប្រចាំខែសីហា និងលើកទិសដៅបន្ត

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការ មូលនិធិអាស៊ីប្រចាំនៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា លើគម្រោងស្រាវជ្រាវ លើស្ថានភាពសេដ្ឋកិច្ចកម្ពុជា លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការកំណត់សេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ (CamDX) នៅទីស្ដីការក្រសួងមហាផ្ទៃ