ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពី បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ បង្រ្កាបសកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀន ជូនដល់និស្សិត និងសិក្ខាកាមវគ្គបណ្តុះបណ្តាល តាមឋានានុក្រមដឹកនាំកម្រិត១ ជំនាន់ទី២
Fri,11 July 2025 (Time 02:59 PM)
ដោយ ៖ ដើម្បីប្រជាជន


តបតាមការអញ្ជើញរបស់បណ្ឌិត្យសភានគរបាលជាតិកម្ពុជា និងដោយមានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញធ្វើបាឋកថាប្រធានបទស្តីពី«បទពិសោធន៍ការងារបង្ការ ទប់ស្កាត់ បង្រ្កាបសកម្មភាពក្មេងទំនើងនិងបទល្មើសគ្រឿងញៀន» ជូនដល់និស្សិត និងសិក្ខាកាមវគ្គបណ្តុះបណ្តាលតាមឋានានុក្រមដឹកនាំកម្រិត១ ជំនាន់ទី២សរុប១៤៥នាក់ ដើម្បីចែករំលែក បទពិសោធន៍ជាក់ស្តែងនៃការដឹកនាំកងកម្លាំងអនុវត្តវិធានការបង្ការ បង្ក្រាបសកម្មភាពក្មេងទំនើងនិងបទល្មើសគ្រឿងញៀន ។

ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា៖ការអនុវត្តតួនាទីភារកិច្ចរបស់នគរបាលយុត្តិធម៌អនុវត្តឲ្យស្របតាមច្បាប់ មិនមែនចេះធ្វើអ្វីតាមទំនើងចិត្តនោះទេ។ចំពោះការអនុវត្តបង្ការ ទប់ស្កាត់ និងបង្រ្កាប សកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀនខុសច្បាប់នេះ គឺជាការចូលរួមអនុវត្តពង្រឹងគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឲ្យបានសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានជូនប្រជាពលរដ្ឋ។
ឯកឧត្តម អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបន្តទៀតថា ៖ចំពោះការអនុវត្តវត្តវិធានការបង្ការទប់ស្កាត់និងបង្រ្កាបសកម្មភាព ក្មេងទំនើង នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញប្រកបដោយប្រសិទ្ធភាពនោះ ។

យើងបានដាក់ចេញនូវយន្តការសំខា់ន់ៗរួមមាន៖ វិធានការដោយប្រើប្រាស់កម្លាំងសរុប វិធានការសរុប និងជំនាញសរុប ជាមួយគ្នានោះយើងបានដាក់ចេញនូវផែនការច្បាស់លាស់ ការផ្សព្វផ្សាយអប់រំតាមរយៈវេទិកាសាធារណៈ វិធានការជំនាញនិងច្បាប់ បង្កើតក្រុមការងារតាមដានត្រួតពិនិត្យ ស្រាវជ្រាវស្វែងរកបង្រ្កាបក្មេងទំនើង ក្រោយកើតមានសកម្មភាពរបស់ក្រុមក្មេងទំនើង ការចាត់តាំងដឹកនាំបញ្ជាកម្លាំងចុះអនុវត្តម៉ឺងម៉ាត់ ការតាមដានត្រួតពិនិត្យសកម្មភាពអនុវត្ត កម្លាំងត្រូវមានឆន្ទៈ និងការស្មោះត្រង់ជាមួយជំនាញវិជ្ជាជីវៈ។ ក្មេងទំនើងបែងចែកជា០៣ប្រភេទ ក្មេងទំនើងបង្កើតជាក្រុមប៉ុន្តែមិនទាន់ធ្វើសកម្មភាព ក្មេងទំនើងបង្កើតក្រុមហើយបានធ្វើសកម្មភាព និងក្មេងទំនើងបានធ្វើសកម្មភាពហើយប៉ុន្តែបង្រ្កាបមិនទាន់បាន។បង្កើនចុះស្រាវជ្រាវបង្រ្កាបមុខសញ្ញាសេសសល់ រត់គេចទៅតាមបណ្តាខេត្ត ដាក់ចេញគោលការណ៍ចុះធ្វើបច្ចុប្បន្នភាព មុខសញ្ញាក្មេងទំនើង ចុះធ្វើរដ្ឋបាលនៅកន្លែងទីតាំងដែលមានការប្រមូលផ្តុំក្មេងទំនើង និងក្តាប់សភាពការណ៍តាមភូមិសាស្រ្ត ទាមទារគ្រប់គាគីពាក់ព័ន្ធទាំងអស់ចូលរួមផ្តល់ព័ត៌មានអំពីក្មេងទំនើង។

ដោយឡែកចំពោះការអនុវត្តបង្ការទប់ស្កាត់និងបង្រ្កាបបទល្មើសគ្រឿងញៀន ដោយកិច្ចការងារនេះវាមានភាពស្មុគស្មាញ សម្រាប់កងកម្លាំងសមត្ថកិច្ច ក្នុងការស្រាវជ្រាវបង្រ្កាបចំពោះឧក្រិដ្ឋជនគ្រឿងញៀនមានជំនាញច្បាស់លាស់ បានប្រើប្រាស់រូបភាពច្រើនយ៉ាងក្នុងការជួញដូរ លក់ចែកចាយគ្រឿងញៀន ខុសច្បាប់រួមមានៈសកម្មភាពដឹកជញ្ជូន មានផ្លូវគោក ផ្លូវទឹកនិងផ្លូវអាកាស និងតាមរយៈក្រុមហ៊ុន សកម្មភាពកែច្នៃ ឧក្រិដ្ឋជនមានជំនាញអាចប្រើប្រាស់រូបមន្តសារធាតុគីមីផ្សំមួយចំនួន កែច្នៃជាគ្រឿងញៀនសំយោគ និងសកម្មភាព លក់ចែកចាយគ្រឿងញៀនដោយប្រើប្រាស់មុខសញ្ញាគ្រប់ប្រភេទ រួមទាំងកុមារមិនទាន់គ្រប់អាយុទៀតផង។ជាមួយគ្នានោះដើម្បីឆ្លើយតបដោះស្រាយបញ្ហាគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ត្រូវបង្កើនស្មារតីជំនាញវិជ្ជាជីវៈឲ្យបានច្បាស់លាស់ បង្កើនពង្រឹងប្រមូលធនធានមនុស្ស និងការដឹកនាំប្រតិបត្តិការឲ្យយល់អំពីផ្លូវច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7158 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
20010 នាក់
សរុប :
6931123 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ