ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បី ចូលរួមចំណែក ការពារសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ទប់ស្កាត់ បទល្មើសយោធា បង្ក្រាបបទល្មើស ព្រហ្មទណ្ឌ និងសហការ ជាមួយក្រសួង-ស្ថាប័ននានា សំដៅ ពង្រឹងការ អនុវត្តច្បាប់ និងជួយសង្គ្រោះ ប្រជាពលរដ្ឋ នៅពេលមានគ្រោះ មហន្តរាយផ្សេងៗ
Mon,14 July 2025 (Time 07:39 PM)
ដោយ ៖ ដើម្បីប្រជាជន


ការបង្កើតកងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ,ទប់ស្កាត់បទល្មើសយោធា, បង្ក្រាបបទល្មើសព្រហ្មទណ្ឌ និង សហការជាមួយក្រសួង-ស្ថាប័ននានា សំដៅពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជុំសែន រីករាយ និងអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ ១៤ កក្កដា ១៩៩៣ - ១៤ កក្កដា ២០២៥ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃចន្ទ ទី១៤ ខែកក្កដា ឆ្នាំ២០២៥ ថា៖ ការបង្កើត កងរាជអាវុធហត្ថឡើង គឺដើម្បីចូលរួមចំណែកការពារសន្តិសុខ, សណ្តាប់ធ្នាប់សាធារណៈ, ទប់ស្កាត់ បទល្មើសយោធា, បង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងសហការជាមួយក្រសួង-ស្ថាប័ននានា សំដៅពង្រឹងការអនុវត្តច្បាប់ និងជួយសង្គ្រោះប្រជាពលរដ្ឋនៅពេលមានគ្រោះមហន្តរាយផ្សេងៗ។ បើសិនជាគ្មានការពុះពារ គ្មានការខិតខំប្រឹងប្រែង គ្មានចក្ខុវិស័យវែងឆ្ងាយនោះទេ ទីនេះមិនអាចប្រែក្លាយពីកន្លែងទីវាល ទៅជាកន្លែងដែលមានលទ្ធភាពទទួលការហ្វឹកហ្វឺននោះទេ។

ឆ្លៀតក្នុងឱកាសនេះដែរ​ សម្តេច​បវរ​ធិបតី​បាន​គូសបញ្ជាក់អំពីជំហររបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការដោះស្រាយវិវាទព្រំដែន ក៏ដូចជាការខិតខំដោះស្រាយការវាស់វែង ការធ្វើឱ្យច្បាស់លាស់នូវបញ្ហាព្រំដែនជាមួយនឹងប្រទេសជិតខាង គឺកម្ពុជាប្រកាន់ជំហរដូចតទៅ​៖​ ១)កម្ពុជាប្រកាន់នូវគោលជំហររក្សាសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការល្អជាមួយប្រទេសជិតខាងទាំងអស់ រួមទាំងប្រទេសថៃ,​ ២)​ កម្ពុជាបន្តសហការជាមួយប្រទេសថៃ​ នៅក្នុងការវាស់វែង ជំរុញការវាស់វែងខណ្ឌសីមា និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ ដែលនៅសេសសល់ ដែលអនុលោមតាមកិច្ចព្រមព្រៀងជាធរមានរួមទាំង MOU ២០០០ ដែលអនុវត្តដោយ JBC លើកលែងតែតំបន់​ប្រាសាទ​តាមាន់ធំ​ ប្រាសាទ​តាមាន់តូច​ ប្រាសាទតាក្របី​ និង​តំបន់មុំបី​ ដែលកម្ពុជាសម្រេចយកទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីដោះស្រាយ,ទី៣)​ កម្ពុជាសម្រេចយកតំបន់ទាំងបួន គឺប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបីទៅដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ ក៏ព្រោះយើងយល់ថា ការព្យាយាមដោះស្រាយតាមយន្តការទ្វេភាគី គឺមិនអាចទៅមុខរួចទេ។

ផ្ទុយទៅវិញ វានឹងនៅជាប់គាំងរយៈពេលវែង ហើយប្រឈមជាមួយនឹងហានិភ័យនៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធមិនចេះចប់មិនចេះហើយ​ ដូចកាលពីឆ្នាំ២០០៨​ ២០១១។ បើសិនជាមិនមានដំណោះស្រាយណាមួយដែលភាគីទាំងពីរអាចទទួលយកបាន ហើយបញ្ចប់ចំណុចវិវាទ និងបញ្ហាសាំញ៉ាំនេះឱ្យចប់សព្វគ្រប់នោះទេ យើងនឹងប្រឈមនឹងហានិភ័យនៃការប៉ះទង្គិចគ្នា និងការប្រឈមមុខគ្នាមិនត្រឹមកងទ័ពនិងកងទ័ពទេ សូម្បីតែប្រជាជននៅតំបន់ទាំងនោះរាប់សិបទសវត្សរ៍តទៅទៀត​ និង៤)​កម្ពុជាប្រើយន្តការបច្ចេកទេស​ ច្បាប់ បទដ្ឋានគតិយុត្តិទាំងជាតិ និងអន្តរជាតិដើម្បីដោះស្រាយ ជៀសវាងនូវការប្រើប្រាស់កម្លាំងប្រដាប់អាវុធដែលមិនចាំបាច់​ ប៉ុន្តែ កម្ពុជាត្រូវរក្សាសិទ្ធិគ្រប់មធ្យោបាយទាំងអស់នៅក្នុងការការពារខ្លួនរួមទាំងកងកម្លាំងប្រដាប់អាវុធ​ ប្រសិនបេីមានការឈ្លានពាន។

ទន្ទឹម​នឹងនេះ​ សម្តេច​បវរ​ធិបតី​បានថ្លែងបញ្ជាក់បន្ថែមអំពីការបេីកច្រកព្រំដែន​ និង​ការកែសម្រួលកងទ័ព(អង្គភាព​ដែលមិននៅតាមព្រំដែន)រវាងកម្ពជា-ថៃ ថាជារឿងសាមញ្ញបំផុត។​ កម្ពុជាចង់បាននូវការទុកចិត្ត​ និងភាពជឿជាក់មួយច្បាស់លាស់។​ ចំពោះការបេីក​ច្រកព្រំដែន​ ត្រូវផ្អែកលេីលក្ខខណ្ឌបីរួមមាន៖​ ១/ ប្រកាសបើកច្រកព្រំដែនមុន​ ជាឯកតោភាគី និងប្រកាសថានឹងមិនមានការបិទជាឯកតោភាគីទៀតទេ, ២/ ការបើកច្រកព្រំដែន គឺត្រូវបេីកគ្រប់ច្រកទាំងអស់ មិនមែនបើកមួយទុកមួយនោះទេ និង៣/ ត្រូវបើកច្រកព្រំដែនឱ្យដូចស្ថានភាពមុនថ្ងៃ៧ មិថុនា ។ កម្ពុជានឹងបើកដំណើរឡើងវិញដូចគ្នា យ៉ាងយូរត្រឹម ៥ម៉ោងក្រោយ។ ចំពោះការកែសម្រួលកងទ័ព​ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា​ គឺត្រូវបង្កើតឱ្យមានការទុកចិត្តគ្នា និងគោរពគ្នាទៅវិញទៅមកក្នុង​ការដោះស្រាយបញ្ហា។ ក្នុង​ន័យនេះការចចារក្នុង​ការ​កែសម្រួលកងទ័ព​អាច​កេីតមាន​ឡេីងបាន​ ក្រោយពេល​ច្រកព្រំដែនទាំងអស់ត្រូវបេីកឱ្យមានប្រក្រតីភាពឡើងវិញដូចមុនថ្ងៃ៧ មិថុនា ។

មុននឹងបញ្ចប់, សម្តេចបរវធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថាដើម្បីឱ្យមានប្រសិទ្ធភាព និងគុណភាពក្នុងការអភិវឌ្ឍ និងពង្រឹងកងកម្លាំង ត្រូវឈរលើការធ្វើទំនើបកម្មកងទ័ព ចំនួន ៣យ៉ាង គឺ៖ ១/ ទំនើបកម្មរចនាសម្ព័ន្ធ គឺត្រូវធ្វើឱ្យចំគោលដៅក្នុងការការពារជាតិ ការពារទឹកដី, និងត្រូវធ្វើបច្ចុប្បន្នភាពកម្លាំងស្របតាមបច្ចេកវិទ្យា ដើម្បីឱ្យស្របតាមតួនាទី និងភារកិច្ច, ២/ ទំនើបកម្មធនធានមនុស្ស គឺការហ្វឹកហ្វឺនដោយត្រូវពង្រឹងសាលា និងអង្គភាពហ្វឹកហ្វឺន និង ៣/ ទំនើបកម្មសមត្ថភាពគ្រឿងបំពាក់។​ ក្នុងស្មារតីនេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានដាក់ចេញអនុសាសន៍មួយចំនួនដូចជា៖ ១/ គាំទ្រចំពោះគោលគំនិតនៃការរៀបចំតំបន់នេះមួយផ្នែក ឱ្យក្លាយជារមណីយដ្ឋានទេសចរណ៍ធម្មជាតិ, ២/ ចំពោះការស្ថាបនាផ្លូវក្នុងតំបន់នេះ ប្រគល់ភារកិច្ចជូនក្រសួងអភិវឌ្ឍជនបទ ក្នុងការសិក្សា និងដំណើរការ, ៣/ កងរាជអាវុធហត្ថ ត្រូវបន្តហ្វឹកហ្វឺន សំដៅអភិវឌ្ឍធនធានមនុស្ស ពង្រឹងសមត្ថភាព និងលើកកម្ពស់គុណភាព, ៤/ ត្រូវខិតខំថែរក្សាសំណង់ដែលមានស្រាប់ និងយកចិត្តទុកដាក់សាងសង់ថ្មី តាមតម្រូវការ និងបច្ចេកទេស, ៥/ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តចូលរួមការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម, ៦/ ត្រូវតែជាកងកម្លាំងដ៏មានវិជ្ជាជីៈខ្ពស់ដែលដាច់ខាតស្មោះត្រង់ចំពោះជាតិមាតុភូមិ និងប្រជាជន និង៧/ ខិតខំបន្តស្មារតីតស៊ូអត់ធន់ យកចិត្តទុកដាក់លើកកម្ពស់ សមត្ថភាពជំនាញ បច្ចេកទេស និងគុណភាពប្រតិបត្តិការ ដើម្បីសម្រេចបាននូវបំណងប្រាថ្នារួម គឺការពារសន្តិភាព ធានាសុខសុវត្ថិភាពជូនពលរដ្ឋ និងសង្គមជាតិ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1404 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
35829 នាក់
សរុប :
7201664 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ