ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម កែវ វណ្ណថន អញ្ជេីញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផល នៃកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខជាតិ ប្រចាំឆមាសទី១ និងលេីកទិសដៅការងារ សម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់ផែនសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
Fri,18 July 2025 (Time 02:05 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងឯកឧត្តម កែវ វណ្ណថន អញ្ជេីញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលនៃកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខជាតិ ប្រចាំឆមាសទី១ និងលេីកទិសដៅការងារសម្រាប់ឆមាសទី២ ឆ្នាំ២០២៥ របស់ផែនសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ
================
(ភ្នំពេញ)៖នាព្រឹកថ្ងៃសុក្រ ៨រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និង ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជេីញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ បូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ ក្នុងការរក្សាសន្តិសុខជាតិ ប្រចាំឆមាសទី១ និងលេីកទិសដៅការងារសម្រាប់ ឆមាសទី២ ឆ្នាំ២០២៥ របស់ផែនសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ កិច្ចប្រជុំបានប្រព្រឹត្តទៅទីស្តីការក្រសួងមហាផ្ទៃ ។

ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម អនុរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ ប្រធានសេនាធិការដ្ឋាន ប្រធាន អនុប្រធានលេខាធិការដ្ឋាន លោកនាយការិយាល័យចំណុះនាយកដ្ឋានកណ្តាលសន្តិសុខ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិសរុបចំនួន ១០០រូប ។

ជាកិច្ចចាប់ផ្តេីម ឯកឧត្តម កែវ វណ្ណថន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ បេីកកិច្ចប្រជុំបូកសរុប សភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ប្រចាំ ឆមាសទី១ និងលើកទិសដៅការងារបន្តរបស់ផែនសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងសូមកោតសរសេីរ វាយតំលៃខ្ពស់ដល់កងកម្លាំងនគរបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច ក្នុងការ ការពារ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនាពេលកន្លងមកទទួលបានលទ្ធផលល្អប្រសេីរ និងសូមបេីកកិច្ចប្រជុំចាប់ពីពេលនេះទៅ ។

បន្ថែមលេីសនេះ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា និងមានការឯកភាពពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ព្រមទាំងមានការចូលរួមពី ឯកឧត្តម អគ្គស្នងការរងទទួលផែន សន្តិសុខ គឺត្រូវឱ្យផែនការងារនីមួយៗមានកិច្ចប្រជុំ ដេីម្បីលេីកឡេីងបូកសរុបការងារ ក្នុងឆ្នាំ២០២៥ នេះ តាមរយៈកិច្ចប្រជុំនេះ គឺត្រូវពិភាក្សាគ្នារកចំណុចខ្លាំង និងចំណុចខ្សោយដេីម្បីលេីកទិសដៅការងារសម្រាប់ឆមាសទី២ ទៅតាមអ្វីដែលបានកំណត់ ។

ក្នុងនោះដែរឯកឧត្តមសន្តិបណ្ឌិត សុខ ផល បានឯកភាពទាំងស្រុងទៅលេីរបាយការណ៍ របស់នាយកដ្ឋានកណ្តាលសន្តិសុខនៃអគ្គស្នងការនគរបាលជាតិ និងរាល់មតិយោបល់ដែលបានពិភាក្សាទៅលេីបទអន្តរាគមន៍ និងសូមសម្តែងការកោតសរសេីរ និងវាយតំលៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង ការលះបង់របស់មន្ត្រីនគរបាលជាតិទាំងអស់ចំណុះនាយកដ្ឋានកណ្តាលសន្តិសុខ ដែលបានខិតខំ រួមគ្នាសម្រេចបាននៅសមិទ្ធផលនានាជាច្រេីនជូនជាតិ និងប្រជាពលរដ្ឋ រួមចំណែករក្សាបាននៅសន្តិសុខ ស្ថិរភាពនយោបាយ សន្តិសុខជាតិ និងការពារដាច់ខាតនៅបូរណភាពទឹកដី ។

ជាទីបញ្ចប់ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តមសន្តិបណ្ឌិត ក៏បានស្នេីឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ អគ្គស្នងការរងទទួលផែនការងារ សន្តិសុខ ត្រូវអនុវត្តទៅតាមទិសដៅដែលបានដាក់ចេញ និងបន្តយកចិត្តទុកដាក់បន្ថែមទៀតទៅលេីកិច្ចការងារ ការពារ រក្សាសន្តិសុខ សុវត្ថិភាពសង្គម ដេីម្បីឱ្យទទួលបានជោគជ័យ និងសម្រេចបានគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃបានប្រគល់ជូន ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3094 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
37519 នាក់
សរុប :
7203354 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ