ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានអញ្ចើញទទួលអំណោយ ពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) និង Framentis Vitae Asia ( ហ្វ្រង់ម៉ង់ទីស វីតា អាស៊ី) ដែលមកពី ប្រទេសបារាំង សម្រាប់ជួយដល់ ប្រជាជនភៀសសឹក
Mon,11 August 2025 (Time 03:51 PM)
ដោយ ៖ ដើម្បីប្រជាជន


កាកបាទក្រហមកម្ពុជា ទទួលអំណោយពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) និង Framentis Vitae Asia ( ហ្វ្រង់ម៉ង់ទីស វីតា អាស៊ី) ដែលមកពីប្រទេសបារាំង សម្រាប់ជួយដល់ប្រជាជនភៀសសឹក...!!

នៅព្រឹកថ្ងៃចន្ទ ទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី បានទទួលជួបសវនាការ និងទទួលអំណោយជា អង្ករ ថ្នាំពេទ្យ និងថវិកា ពីសមាគមឱសថការីបារាំង-ខ្មែរ (GFC PHARMA) ដែលដឹកនាំដោយ លោកស្រី រ៉ាវ៉ាំង តាន់ ម៉ង់ណឺតូ (Mme Ravine Tan Menneteau) និងសមាគម Fragmentis Vitae Asia ដឹកនាំដោយ លោកស្រី ប៊ួន រតនា (Mme Buon Ratana) ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងមូលនិធិគន្ធបុប្ផាកម្ពុជា ដែលតំណាងដោយ លោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងជាសមាជិកក្រុមប្រឹក្សាបរធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា អញ្ជើញចូលរួមផងដែរ។

ក្នុងជំនួបនេះ លោកជំទាវ អគ្គលេខាធិការរងទី១ បានពាំនាំការផ្តាំផ្ញើការសាកសួរសុខទុក្ខ និងថ្លែងអំណរគុណពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចំពោះសប្បុរសជនអស់ដែលបានចូលរួមចែករំលែកក្តីស្រឡាញ់ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការជួយសម្រាលការលំបាកដល់ប្រជាជនភៀសសឹក ដែលកំពុងត្រូវការជាចាំបាច់នូវតម្រូវការខាងផ្នែកសុខភាព អនាម័យ និងស្បៀងអាហារ ជាពិសេសការគិតគូរពីការស្តារឡើងវិញនៅពេលត្រឡប់ទៅកាន់លំនៅដ្ឋានវិញ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់សប្បុរសជន ដែលតែងតែបានឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ព្រោះថានេះមិនមែនជាលើកទីមួយឡើយ ជាក់ស្តែងដូចជាពេលកន្លងមក ក្នុងពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងជួបប្រទះខ្លាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ កាលពីឆ្នាំ២០២២កន្លងមក។

ជាមួយគ្នានេះដែរ លោកជំទាវបានគូសបញ្ជាក់ថា ដោយអនុវត្តតាមអនុសាសន៍ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្នាំពេទ្យប៉ារ៉ាសេតាម៉ុលចំនួន ៤០០.០០០គ្រាប់ ដែលបានទទួលនាពេលនេះ កាកបាទក្រហមកម្ពុជា ក៏ត្រូវប្រគល់ជូនទៅមន្ទីរពេទ្យកុមារគន្ធបុប្ផា ភ្លាមៗដែរ ព្រោះថាអំណោយជាថ្នាំពេទ្យនេះ គឺជាតម្រូវចាំបាច់សម្រាប់ មន្ទីរពេទ្យ ដែលកំពុងជួយដល់កុមារទូទាំងប្រទេសកម្ពុជា ហើយជាពិសេសស្ថិតក្នុងកាល:ទេស:នេះដែរមន្ទីរពេទ្យ ក៏មានបន្ទុកថែមមួយទៀតគឺជួយទៅដល់កុមារដែលរងគ្រោះដោយស្ថានភាពតានតឹងនៅតាមបន្ទាត់ព្រំដែន។ យ៉ាងណាម៉ិញ សម្រាប់មន្ទីរពេទ្យកុមារគន្ធបុប្ផា, កាកបាទក្រហមកម្ពុជា គឺតែងតែឧបត្ថម្ភថវិកា ១លានដុល្លារ ជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២រៀងមក។

ជាការឆ្លើយតបក្រុមសប្បុរសជន មានក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្តល់ឱកាសឱ្យពួកគាត់បាននាំយកអំណោយមកជួយកាកបាទក្រហមកម្ពុជាជាថ្មីម្តងទៀត បើទោះបីជាពួកគាត់រស់នៅប្រទេសបារាំងក្តី តែបេះដូងរបស់ពួកគាត់នៅជាប់ជាមួយប្រជាពលរដ្ឋខ្មែរក្នុងប្រទេសជានិច្ច ព្រោះថាខ្មែរគឺជាទឹកដីមាតុភូមិរបស់ពួកគាត់ ហើយថ្ងៃនេះជាសក្ខីភាពមួយបង្ហាញពីទឹកចិត្តបងប្អូនប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស ក្នុងការចូលរួមគាំទ្រ និងស្រឡាញ់សន្តិភាពជាមួយបងប្អូនប្រជាពលរដ្ឋក្នុងប្រទេស ជាពិសេសគឺបង្ហាញពីកម្លាំងសាមគ្គីគ្នា ក្នុងស្មារតីខ្មែរតែមួយ ខ្មែររួមរួមគ្នា ខ្មែរខ្លាំង។

សូមបញ្ជាក់៖ អំណោយសប្បុរសជនប្រគល់ជូនកាកបាទក្រហមកម្ពុជានៅពេលនេះ មានសមាគមឱសថការីបារាំង-ខ្មែរ អង្ករ ១០តោន និងថ្នាំពេទ្យ ប៉ារ៉ាសេតាម៉ុល ៤០ម៉ឺនគ្រាប់, សមាគម Fragmentis Vitea Asia ឧបត្ថម្ភថវិកា ២.៥០០អឺរូ។ ភ្លាមនោះកាកបាទក្រហមកម្ពុជា ក៏បានប្រគល់ថ្នាំពេទ្យជូនមន្ទីរពេទ្យគន្ធបុប្ផាដែលទទួលដោយលោកសាស្ត្រាចារ្យ គី សន់ទី ប្រធានមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ។ ដោយឡែក សប្បុរសជនក៏បានប្រគល់ថវិកា ២ម៉ឺនដុល្លាអាម៉េរិក ជូនមន្ទីរពេទ្យកុមារគន្ធបុប្ផា ផ្ទាល់ផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4888 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
17740 នាក់
សរុប :
6928853 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ