ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ និងក្រុមគ្រួសារ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិការផ្ទាល់ខ្លួន ជូនដល់យោធិនរងរបួស ក្នុងសមរភូមិការពារទឹកដី ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន០៣ ក្នុងរាជធានីភ្នំពេញ
Mon,11 August 2025 (Time 08:25 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ និងក្រុមគ្រួសារ អញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិការផ្ទាល់ខ្លួន ជូនដល់យោធិនរងរបួស ក្នុងសមរភូមិការពារទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ចំនួន០៣ ក្នុងរាជធានីភ្នំពេញ
================
នារសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៥នេះ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ និងក្រុមគ្រួសារ បានអញ្ចើញចុះសួរសុខទុក្ខ និងនាំយកថវិការផ្ទាល់ខ្លួន ជូនដល់យោធិនរងរបួសក្នុងសមរភូមិការពារទឹកដី ដែលបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន០៣ មានមន្ទីរពេទ្យព្ររះកេតុមាលា ( ពេទ្យទាហាន ) , មន្ទីរពេទ្យព្រះកុសមៈ ( ពេទ្យលោកសង្ឈ ) និងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ( ពេទ្យរុស្ស៊ី ) ។

ក្នុងគ្រាអញ្ចើញចុះសួរសុខទុក្ខខាងលើនេះ លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ បានសម្តែងក្តីមោទនភាពប្រកបដោយអារម្មណ៍ និងទឹកចិត្តពោរពេញទៅដោយមនោសញ្ចេតនារាប់អាន , និងសម្តែងការស្ងប់ស្ងែងយ៉ាងក្រែងលែងជាទីបំផុតចំពោះវីរភាពដ៏មោះមុតអង់អាចក្លាហានរបស់វីរកងទ័ព នៃយើង ។ របួសដែលបងប្អូនយោធិនកំពុងទទួលរងនូវពេលនេះ ជាសក្ខីភាពបញ្ជាក់បានយ៉ាងច្បាស់អំពីស្មារតីភាពស្មោះស្ម័គ្រ ក្នុងការការពារដែនអធិបតេយ្យភាពទឹកដីរបស់ប្រទេសកម្ពុជា មិនឲ្យជាតិសាសន៍ដទៃណាមួយមកឈ្លានពាន ឬរំលោភបំពានបាននោះឡើយ ។

លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ បានមានប្រសាសន៍ លើកទឹកចិត្តទៅកាន់បងប្អូនយោធិនកំពុងរងរបួស សូមកុំគិតច្រើន និងកុំមានការព្រួយបារម្ភច្រើនអី ព្រោះអ្វីៗដែលបងប្អូនបានធ្វើនេះ វាស័ក្តិសមបំផុតហើយ ដែលសូម្បីតែលោកជំទាវ ស្វាមី និងក្រុមគ្រួសារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋនៅទូទាំងនគរខ្មែរទាំងមូល នឹងចងចាំទុកក្នុងចិត្តជានិច្ច ពីវីរភាពដ៏ហានក្លារបស់បងប្អូន សម្រាប់ប្រទេសជាតិ នៅក្នុងកាលៈទេសៈដ៏សំខាន់មួយនេះ ។

ឈ្លៀតក្នុងឱកាសដដែលនោះ ឯកឧត្តមជួន ណារិន្ទ ក្នុងនាមជាស្វាមី និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ៖ ក្នុងនាមជាអ្នកនៅជួរក្រោយ គឺតែងតែនៅជិត និងគៀកក្បែរជានិច្ចជាមួយបងប្អូនអ្នកសមរភូមិមុខ ដោយមិនទៅណាចោលនោះឡើយ ។ ពិសេសប្រមុខថ្នាក់ដឹកនាំដ៏ឆ្នើមរបស់កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុនសែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលសម្តេចទាំងទ្វេ តែងតែនៅគិតគូរជានិច្ចជាមួយកងទ័ពសមរភូមិមុខ ក៏ដូចជាយោធិនរងរបួស ឬយោធិនពលីកម្ម ក្នុងបុព្វហេតុប្រទេសជាតិ ។

ឯកឧត្តមជួន ណារិន្ទ និងលោកជំទាវ សូមឲ្យបងប្អូនយោធិនរងគ្រោះ កំពុងសម្រាកព្យាបាលរបួស នៅមន្ទីរពេទ្យទាំង០៣ខាងលើនេះ សូមព្យាយាមសម្រាកឲ្យបានច្រើន ញុំាឲ្យបានគ្រប់គ្រាន់ ស្តាប់តាមវេជ្ជបញ្ជាររបស់ក្រុមគ្រូពេទ្យឲ្យបានត្រឹមត្រូវ និង សូមជូនពរឲ្យបងប្អូនឆាប់ជាសះពីរបួស និងឆាប់បានវិលត្រឡប់ទៅសម្រាកនៅភូមិឋានវិញរៀងៗខ្លួន នៅពេលខាងមុខ ។

យោធិនទាំងអស់ដែលទទួលបាន ការចុះសួរសុខទុក្ខ ពីសំណាក់លោកជំទាវ លីម ដារ៉ែន ជួន ណារិន្ទ ក៏បានសម្តែងអារម្មណ៍រំភើបរីករាយ និងសូមថ្លែងអំណរគុណ ចំពោះលោកជំទាវ និងក្រុមគ្រួសារ បានចំណាយពេលវេលាអញ្ចើញចុះមកសួរសុខទុក្ខ ដោយពួកគាត់ចាត់ទុកថា សកម្មភាពនេះ គឺជាការបញ្ជាក់ឲ្យឃើញពីទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែររួបរួមខ្មែរ មិនថាទោះក្នុងតម្លៃ ឬកាលៈទេសៈណាមួយនោះទេ ពោលគឺខ្មែរតែងចេះជួយយកអាសារគ្នាជានិច្ច ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
5800 នាក់
ម្សិលមិញ :
2307 នាក់
សប្តាហ៍នេះ :
15720 នាក់
សរុប :
6813760 នាក់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមជាមួយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី ទទួលរថយន្តសង្គ្រោះបន្ទាន់ ពីឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា នៅទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ អញ្ចើញចូលរួមកិច្ចប្រជុំត្រួតពិនិត្យ របាយការណ៍បូកសរុប លទ្ធផលការងារខែឧសភា និងដាក់ទិសដៅអនុវត្តការងារខែមិថុនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ៖ ប្រសិទ្ធភាពការងារនៅថ្ងៃនេះ អាចឆ្លុះបញ្ចាំងអំពីគុណសម្បត្តិ និងគុណវិបត្តិ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង លោកជំទាវ ង្វៀន ធីថាញ់ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា បានរៀបចំសន្និបាតរួមលើកទី៤ សម្រាប់ដំណាក់កាល ២០២២-២០២៧ នៅសាធារណរដ្ឋសង្គនិយមវៀតណាម

ឯកឧត្តម លូ គឹមឈន់ ប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកស្រីសន្ធរ​ អញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមា បំពាក់គ្រឿងឥស្សរិយយស និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តអំពិល នៅឃុំខ្នារស ស្រុកស្រីសន្ធរ

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័ន និងក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ មន្ទីរ អង្គភាពនានា ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ របស់ការិយាល័យជំនាញទាំង៦ ប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា និងពិសេសផ្សព្វផ្សាយ គោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី និងលោកឧត្តមសេនីយ៍ទោ សុក សំបូរ អញ្ជើញជាអធិបតីក្នុងពិធី បិទវគ្គបណ្តុះបណ្តាលស្តីពី ប្រតិបត្តិការដ្រូន បង្រ្កាបអំពើជួញដូរមនុស្ស សហការរៀបចំដោយ អង្គការមេត្រីអន្តរជាតិ (AIM SWAT)

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជើញចូលរួមពិធីសំណេះសំណាល ជាមួយអតីតយុទ្ធជន និងគ្រួសារនិវត្តជន និងពិធីកាត់ខ្សែបូសម្ពោធ ប្រគល់-ទទួលផ្ទះថ្មី និងអណ្ដូងទឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំតាមដាន វឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ក្នុងមូលដ្ឋានខេត្តព្រះសីហនុ នៅសាលប្រជុំក្រុងកំពង់សោម

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្ថិតនៅខណ្ឌជ្រោយចង្វារ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារទីស្នាក់ការកណ្ដាល នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំអនុវត្ត គម្រោងលើកទី ១២ (the 12th PIU) នៃគម្រោងអភិវឌ្ឍន៍សមត្ថភាព លើការគ្រប់គ្រង និងប្រតិបត្តិការ ចំណតផែកុងតឺន័រ នៅកំពង់ផែក្រុងព្រះសីហនុ (ដំណាក់កាលទី ៣)

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមពិធីចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃ និងក្រុមហ៊ុន VERYWORDS នៃសាធារណរដ្ឋកូរ៉េ នៅទីស្តីការក្រសួងមហាផ្ទៃ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញធ្វើបាឋកថាចែករំលែកបទពិសោធន៍ ដល់សិស្សនគរបាល ដែលកំពុងសិស្សា វគ្គបណ្ដុះបណ្ដាលកម្រិតបឋម វិជ្ជាជីវៈនគរបាល ជំនាន់ទី១៩ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ២ ខេត្តកំពង់ចាម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សសម្ព័ន្ធភាព អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​ដឹកនាំកិច្ចប្រជុំ​គណ​បក្ស​​នយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន៧មករា