ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ៖ លើកទឹកចិត្តដល់និស្សិត ក៏​ដូចជា​យុវជន​ទាំងអស់ កុំបោះបង់ហើយ​ខិតខំរៀនសូត្រ​ ដើម្បី​លើក​កម្ពស់សមត្ថភាព ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
Tue,12 August 2025 (Time 09:15 AM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តកំពង់ស្ពឺ លើកទឹកចិត្តដល់និស្សិត ក៏​ដូចជា​យុវជន​ទាំងអស់កុំបោះបង់ហើយ​ខិតខំរៀនសូត្រ​ ដើម្បី​លើក​កម្ពស់សមត្ថភាពក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ
==================
នារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញជាអធិបតីភាពក្នុងពិធីជំនួបសំណេះសំណាលជាមួយគណ:គ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យអង្គរខេមរា ខេត្តកំពង់ស្ពឺ នៅសាលប្រជុំធំអគាររដ្ឋបាលខេត្តកំពង់ស្ពឺ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានលើកទឹកចិត្តដល់និស្សិតក៏ដូចយុវជនទាំងអស់ឱ្យបន្តការខិតខំរៀនសូត្រ ដើម្បីលើកកម្ពស់សមត្ថភាព ចំណេះជំនាញរួមចំណែកអភិវឌ្ឍសង្គមជាតិឱ្យកាន់តែរីកចម្រើននៅក្នុងសម័យសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ។ ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាល ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ មានបំណងប្រាថ្នាចម្បងតែមួយគត់ គឺការផ្តល់ឱ្យប្រជាពលរដ្ឋនូវជីវភាពធូរធាចម្រុងចម្រើន និងការរស់នៅប្រកបដោយភាពសុខសាន្តក្រោមម្លប់នៃសន្តិភាព ព្រមជាមួយនឹងសិទ្ធិសេរីភាព និងឱកាសគ្រប់បែបយ៉ាងក្នុងការកសាងអភិវឌ្ឍខ្លួនឱ្យទទួលបានជោគជ័យ។

ពិតណាស់ ការប្រែក្លាយគំនិតឱ្យចេញជាលទ្ធផលជាក់ស្តែងប្រកបដោយនិរន្តរភាពនៃការរីកចម្រើនគឺទាមទារនូវចក្ខុវិស័យវែងឆ្ងាយនិងច្បាស់លាស់ ក៏ដូចជាការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធក្នុងការជម្នះនូវរាល់គ្រប់ឧបសគ្គ។ក្នុងន័យនេះ សូមប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ចូលរួមថែរក្សា និងប្រឹងប្រែងចាប់យកឱកាសអំណោយផលពីកត្តាសុខសន្តិភាព ស្ថិរភាព និងកំណើនឱ្យបានជាប្រយោជន៍សម្រាប់ខ្លួន ក្រុមគ្រួសារនិងសង្គមជាតិ។

ក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ស្ពឺ ក៏​បាន​លើកឡើងថាប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជាគឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ផ្តល់​ឱកាស​ឱ្យវិស័យ​ឯកជន​ចូលរួម​វិនិយោគ​លើវិស័យអប់រំ ដោយចាប់ផ្តើមពីថ្នាក់បឋម រហូត​ដល់​ឧត្តមសិក្សា ដែលការណ៍នេះក៏ដូចជាការបើកឱកាសសម្រាប់សិស្សនិស្សិតយើងផងដែរ។

ទន្ទឹមនេះឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានថ្លែងនូវការកោតសរសើរ​ផងដែរទៅ​ដល់និស្សិត យុវជន យុវនារី​នៃខេត្តកំពង់ស្ពឺ ដែល​ស្រវាស្រទេញចំពោះការសិក្សា ចង់ចេះ ចង់ដឹង និងដើរឱ្យទាន់សម័យកាលសកលភាវូបនីយកម្ម និងបច្ចេកវិទ្យាវិទ្យាសាស្ត្រ។ជាមួយនោះដែរ សាស្ត្រាចារ្យត្រូវប្រកាន់ភ្ជាប់នូវគោលការណ៍បណ្តុះបណ្តាលនិងស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនេះជានិច្ច ដោយសារគោលការណ៍សិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្រ្តនេះនិងជួយឱ្យនិស្សិតមានចំណេះជំនាញពិតប្រាកដ ដើម្បីប្រកួតប្រជែងគុណភាពធនធានមនុស្សជាមួយបណ្តាប្រទេសអភិវឌ្ឍន៍នានា។បច្ចុប្បន្នការបណ្តុះបណ្តាលនៅតាមសកលវិទ្យាល័យក្នុងប្រទេសឱ្យមានគុណភាព វាមិនខុសពីការបណ្តុះបណ្តាលនៅតាមបណ្តាប្រទេសអភិវឌ្ឍន៍នោះទេ ដូចនេះនិស្សិតទាំងអស់ត្រូវតែគោរពវិន័យ និងខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវក្រេបយកចំណេះវិជ្ជាពីសាស្រ្តាចារ្យជំនាញរៀងៗខ្លួន ស្របតាមគោលការណ៍បណ្តុះបណ្តាលនិងស្រាវជ្រាវតាមបែបវិទ្យាសាស្ត្ររបស់សកលវិទ្យាល័យឱ្យបានត្រឹមត្រូវ។ហើយក្រោយបញ្ចប់បងប្អូន ក្មួយៗនិស្សិតនិងមានឱកាសចូលរួមលើកស្ទួយប្រទេសជាតិយើងឱ្យមានការអភិវឌ្ឍន៍រីកចម្រើន។

លើកឡើងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានលើកទឹកចិត្តបន្ថែមដល់និស្សិតទាំងអស់កុំអស់សង្ឃឹម ហើយបោះបង់ការសិក្សានៅពាក់កណ្តាលទីឱ្យសោះ ហើយប្រសិនជាមានការលំបាកខ្លាំងឬមានឧបសគ្គអ្វីមួយសូមទំនាក់ទំនងមករដ្ឋបាលខេត្ត ឬអភិបាលខេត្តផ្ទាល់ដើម្បីឱ្យរដ្ឋបាលខេត្តក៏ដូចអភិបាលខេត្តអាចជួយទំនុកបំរុងបន្ថែមដើម្បីមានលទ្ធភាពអាចបញ្ចប់ការសិក្សា។ក្នុងនោះអភិបាលខេត្តក៏បានប្រកាសជួយជ្រោមជ្រែងដល់សិស្សក្រីក្រចំនួន២២នាក់និងសិស្សដែលមានពិការ២នាក់ឱ្យមានលទ្ធភាពអាចសិក្សារហូតដល់បញ្ចប់ថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យអង្គរខេមរានាខេត្តកំពង់ស្ពឺនេះ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3866 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18474 នាក់
សរុប :
7181031 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង