ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ៖ បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ ជឿជាក់យ៉ាងមុតមាំ លើរាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជា កំពុងឈរជើង ការពារបូរណភាពទឹកដីនៅជួរមុខ ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី
Fri,15 August 2025 (Time 02:56 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលស្រុកជើងព្រៃ៖ បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជា កំពុងឈរជើង ការពារបូរណភាពទឹកដីនៅជួរមុខ ក្នុងការការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី
================
នាព្រឹកថ្ងៃសុក្រ ៦រោច ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ លោក ស៊ីម គង់ អភិបាលនៃគណៈអភិបាលស្រុកជើងព្រៃ និងលោក ឆាយ វ៉ាន់ស៊ី ប្រធានក្រុមប្រឹក្សាស្រុកជើងព្រៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវក្រាលគ្រួសក្រហមប្រវែង ៩,៩៥៦ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ស្ថិតក្នុងភូមិក្ដុយ ឃុំស្ដើងជ័យ និងសាងសង់ផ្លូវបេតុងអាមេប្រវែង ២៩០ ទទឹង ៥ម៉ែត្រ កម្រាស់ ១,៥ ម៉ែត្រ ស្ថិតក្នុងភូមិប្របឹង ឃុំស្ដើងជ័យ ដែលជាគម្រោងរបស់មូលនិធិឃុំស្ដើងជ័យ ដែលពិធីនេះប្រព្រឹត្តទៅនៅបរិវេណសាលាបុណ្យដំណាក់អំពិល ស្ថិតក្នុងភូមិដំណាក់អំពិល ឃុំស្ដើងជ័យ ស្រុកជើងព្រៃ។

ថ្លែងក្នុងឱកាសនោះ លោកអភិបាល បានលើកឡើងថាសមិទ្ធិផលទាំងអស់នេះគឺកើតចេញពីសុខសន្ដិភាព ព្រោះបើគ្មានសន្ដិភាពទេ ក៏គ្មានការអភិវឌ្ឍបែបនេះដែរ មិនថាផ្លូវថ្នល់ ឬហេដ្ឋារចនាសម្ព័ន្ធនានាក្នុងស្រុក។ ដូចនេះសូមប្រជាពលរដ្ឋទាំងអស់ មេត្តារក្សានូវសុខសន្ដិភាពទាំងអស់គ្នា ដើម្បីការអភិវឌ្ឍប្រទេស ឱ្យកាន់តែរីកចម្រើនបន្តទៀត និងបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តគាំទ្រ និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដើម្បីដឹកនាំប្រទេសប្រកបដោយសុខសន្ដិភាពយូរអង្វែងជាដ៏រាប។

លោកអភិបាល ក៏បានណែនាំឱ្យប្រជាពលរដ្ឋទាំងអស់ជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាល និងវីរៈកងទ័ពកម្ពុជាកំពុងឈរជើង ការពារបូរណភាពទឹកដីនៅជួរមុខ ដែលបាននឹងកំពុងធ្វើកិច្ចការយ៉ាងសកម្ម និងប្រកបដោយភាពក្លាហាន មោះមុត ក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដី និងឧត្តមប្រយោជន៍របស់ជាតិ ប្រជាជនកម្ពុជា ទាំងលើសមរភូមិយោធា និងសមរភូមិការទូត ក៏ដូចជាជួយដល់បងប្អូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារការឈ្លានពានរបស់កងទ័ពថៃនៅពេលកន្លងទៅថ្មីៗនេះ៕

ពិធីនេះក៏មានការអញ្ជើញចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំងបី ការិយាល័យជំនាញនៃរដ្ឋបាលស្រុក អាជ្ញាធរឃុំស្ដើងជ័យ និងបងប្អូនប្រជាពលរដ្ឋអ្នកទទួលផលចូលរួមចំនួន ៣០១ នាក់ ស្រី ១០៧ នាក់។ ក្រោយចប់ពិធីលោកអភិបាល និងក្រុមការងារ ក៏បានជូនសារ៉ុងអនុស្សាវរីយ៍ដល់អ្នកចូលរួមម្នាក់ ០១ផងដែរ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4449 នាក់
ម្សិលមិញ :
1442 នាក់
សប្តាហ៍នេះ :
12927 នាក់
សរុប :
6717227 នាក់

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក

ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ សូមផ្ញើសារលិខិតគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន ផ្ញើសារលិខិតគោរពជូនពរសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០

ឯកឧត្តម អ៊ុន ចាន់ដា ស្នើឱ្យក្រុមជនបង្គោល និងឃោសនិកទទួលការងារមហាជន ត្រូវខិតខំក្នុងការបំពាក់ បំប៉នសមត្ថភាពផ្ទាល់ខ្លួន ដើម្បីឲ្យកាន់តែមានសមត្ថភាពខ្លាំងក្លា

ឯកឧត្ដម ហួត ឈាងអន អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខនិវត្តន៍ជន (ជាអតីតកងកម្លាំង និងអតីតមន្ត្រីរាជការ ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី

ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី សូមគោរពផ្ញើសារជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ ក្នុងឱកាសដ៏មហានក្ខត្ដឫក្ស នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី

អធិការនគរបាលស្រុកបាណន់ សូមគោរពជូនពរឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្នាភិបាល ចុះមូលដ្នានស្រុកបាណន់ ក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

សារលិខិតគោរពជូនពរ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាណន់ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី នាពេលខាងមុខនេះ

លោក ស៊ីម គង់ អភិបាលស្រុកជើងព្រៃ និងលោក ខាត់ សុខន ជំនួយការសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាព ក្នុងពិធីចែកអំណោយជូន ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០០គ្រួសារ ក្នុងមូលដ្ឋានឃុំព្រីងជ្រុំ ស្រុកជើងព្រៃ

សារលិខិតជូនពរ សូមគោរពជូន ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាទីគោរពដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំមមី ពីកំពង់ស្វយ័តក្រុងព្រះសីហនុ

លោក

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ចើញចូលរួមក្នុងពិធីប្រទានភ្លើងបូជាសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាមាតាបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្ថិតនៅវត្តមុនីប្រសិទ្ធិវង្ស ក្នុងខណ្ឌព្រែកព្នៅ

ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញគោរពជូនពរ ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី នាពេលឆាប់ៗខាងមុខនេះ

ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ អញ្ជើញចុះពិនិត្យខ្សែសង្វាក់ផលិតកម្ម នៃរោងចក្រវិនិយោគថ្មីៗ ក្នុងស្រុកសំរោង ដើម្បីជំរុញការបង្កើតការងារ ជូនប្រជាពលរដ្ឋ

គណៈប្រតិភូរដ្ឋបាលខេត្តកណ្តាល អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត

ប្រតិភូខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សិលាភីរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង មាតាបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត នៅរាជធានីភ្នំពេញ

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព សីលាភិរ័ក្ខសិរីវិសុទ្ធា អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ផូ ភួង ត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ស្ថិតនៅខណ្ឌឫស្សីកែវ

គណៈគ្រប់គ្រង លោកគ្រូអ្នកគ្រូ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃសាលាអន្តរជាតិ វើលដ៍ កម្ពុជាសូមគោរពជូនពរឯកឧត្តម ភឺន ផល្លា និងលោកជំទាវ ឧកញ៉ា សាយ សោភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី

ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត អញ្ចើញចូលរួមពិធីសូត្រមន្ត ប្រោះព្រំប្រសិទ្ធពរជ័យ និងសុំសេចក្តីសុខ សិរីសួស្តី ដើម្បីត្រៀមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី ដែលនឹងឈានចូលមកដល់នាពេលខាងមុខ

លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកជើងព្រៃ គោរពជូនពរ បវរសួស្តី ជ័យមង្គល វិបុលសុខ ជូនចំពោះឯកឧត្តមបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំមមី