ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ លើសេចក្តីព្រាងសៀវភៅគោលការណ៍ ណែនាំបច្ចេកទេសគុណភាពបេតុង និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងវិស័យសំណង់
Tue,19 August 2025 (Time 03:06 PM)
ដោយ ៖ ដើម្បីប្រជាជន


ក្រុមការងារតាក់តែងច្បាប់លិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញតិ្តសំណង់ បានបើកប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំបច្ចេកទេសគុណភាពបេតុង និងលិខិតបទដ្ឋានគតិយុត្តិក្នុងវិស័យសំណង់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងែទី១៨ ខែសីហា ឆ្នាំ២០២៥។

ដែលបានព្រាងរួចចំនួន ៣៦ រួមមាន៖

- គោលនយោបាយចំនួន ៤ រួមមាន៖
១. គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យសំណង់
២. គោលនយោបាយជាតិស្តីពីឫស្សី
៣. គោលនយោបាយជាតិស្តីពីស្ថាបត្យកម្មកម្ពុជា
៤. គោលនយោបាយជាតិស្តីពីការលើកកម្ពស់ការប្រើសម្ភារៈសំណង់ក្នុងឧស្សាហកម្មគ្រឿងផ្ទុំសំណង់ប្រកបដោយសុវត្ថិភាព។

- ផែនការយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖
១. ផែនការយុទ្ធសាស្ត្រជាតិស្តីពីសំណង់ឌីជីថលកម្ពុជា
២. ផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងសំណង់បៃតងកម្ពុជា
៣. ផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងសំណង់២០២៥-២០៣០
៤. ផែនការសកម្មភាពសម្រាប់ការកាត់បន្ថយហនិភ័យគ្រោះមហន្តរាយក្នុងវិស័យសំណង់ឆ្នាំ២០២៥-២០២៨។

- ផែនទីបង្ហាញផ្លូវចំនួន ២ រួមមាន៖
១. ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការបញ្ចេញកាបូនទាបនិងធន់នឹងអាកាសធាតុក្នុងវិស័យសំណង់ ចក្ខុវិស័យ២០៥០
២. ផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ចខេត្តស្វាយរៀង២០២៥-២០៣៥។

- ទស្សន:វិស័យចំនួន ១ គឺ ទស្សន:វិស័យលើវិស័យសំណង់។
- អនុក្រឹត្យចំនួន ៣ រួមមាន៖
១. អនុក្រឹត្យស្តីពីបទល្មើសនគរូបនីយកម្ម និងសំណង់
២. អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការគ្រប់គ្រងនិងការត្រួតពិនិត្យការងារសាងសង់ និងរុះរើ
៣. អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ និងអាជ្ញាបណ្ណឬការអនុញ្ញាតផ្សេងទៀតឱ្យប្រកបអាជីវកម្មក្នុងវិស័យសំណង់។

- ប្រកាសចំនួន ៧ រួមមាន៖
១. ប្រកាសស្តីពីការគ្រប់គ្រងការដ្ឋានសំណង់
២. ប្រកាសស្តីពីការកែសម្រួលប្រការ ១០ នៃប្រកាសលេខ០១៣ ដនស/ប្រ.ក/នី.កចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៣. ប្រកាសស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់សេវាពិសោធសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ គ្រឿងផ្តុំសំណង់ និងបច្ចេកទេសភូគព្ភសាស្ត្រ
៤. ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតរុះរើសំណង់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
៥. ប្រកាសស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតប្រើប្រាស់ជណ្តើរយន្ត
៦. ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មពិសោធន៍សំណង់
៧. ប្រកាសស្តីពីការផ្តល់ការដកហូតលិខិតបញ្ជាក់ទទួលស្គាល់ ឬលិខិតបញ្ជាក់អនុលោមភាពសម្ភារៈសំណង់។

- បទដ្ឋានបច្ចេកទេសសំណង់ចំនួន ៣ រួមមាន៖
១. បទដ្ឋានបច្ចេកទេសស្តីពីមូលដ្ឋានគ្រឹះនៃការគណនាគ្រឿងផ្តុំនិងគ្រឹះសំណង់
២. បទដ្ឋានបច្ចេកទេសស្តីពីបន្ទុកថេរ និងអថេរ
៣. បទដ្ឋានបច្ចេកទេសស្តីពីបន្ទុកអំឡុងពេលសាងសង់។

- បទប្បញ្ញត្តិបច្ចេកទេសសំណង់ចំនួន ១ គឺបទប្បញ្ញត្តិបច្ចេកទេសស្ដីពីសុវត្ថិភាពគ្រឿងផ្គុំសំណង់
- គោលការណ៍ណែនាំបច្ចេកទេសសំណង់ចំនួន ១០ រួមមាន៖
១. គោលការណ៍ណែនាំបច្ចេកទេសស្តីពីវិធីសាស្ត្រនៃការងាររុះរើសំណង់
២. គោលការណ៏ណែនាំស្តីពីសុវត្ថិភាពសំណង់
៣. គោលការណ៍ណែនាំបច្ចេកទេសស្តីពីការប្រើប្រាស់ឬស្សីនិងស្មាច់ក្នុងវិស័យសំណង់
៤. គោលការណ៍ណែនាំបច្ចេកទេសស្តីពីឥដ្ឋ
៥. គោលការណ៍ណែនាំបច្ចេកទេសស្តីពីការពិសោធបច្ចេកទេសភូគព្ភសាស្ត្រ
៦. គោលការណ៍ណែនាំបច្ចេកទេសស្តីពីបេតុង
៧. គោលការណ៍ណែនាំបច្ចេកទេសស្តីពីបេតុងការគ្រប់គ្រងការងារសាងសង់
៨. គោលការណ៍ណែនាំបច្ចេកទេសស្តីពីវិធីសាស្ត្រនៃការងារពុម្ព
៩. គោលការណ៍ណែនាំបច្ចេកទេសស្តីពីវិធីសាស្ត្រនៃការងារជីកដីនិងការងារគ្រឹះ
១០. គោលការណ៍ណែនាំបច្ចេកទេសស្តីពីការប្រើរន្ទារនិងសំណាញ់សុវត្ថិភាព។

- ស្តង់ដាស្ថាបត្យកម្មចំនួន ១ គឺ Neufert Architects Data បោះពុម្ពលើកទី៣ ឆ្នាំ២០០០

សូមគូសបញ្ជាក់ជូនផងដែរថា ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងនឹងបង្កើតឱ្យមានលិខិតបទដ្ឋានគតិយុត្តិពេញលេញសម្រាប់ពីអាណត្តិនេះតទៅមុខ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4210 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
38635 នាក់
សរុប :
7204470 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ