ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
អ្នកឧកញ៉ា សុខ សំណាង និងលោកជំទាវ ស៊ីម សុនិមល​ ថ្វាយដង្វាយចំពោះ សម្តេចព្រះវររាជមាតាជាតិខ្មែរ​ និងជូន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ នូវ​ភេសជ្ជៈ ប៉ូវកម្លាំងបាកាស ២.០០០កេស និងម៉ូតូម៉ាក Honda Wave ៥គ្រឿង​ ដេីម្បីចាត់ចែងប្រើប្រាស់ តាមមុខការចាំបាច់​
Tue,26 August 2025 (Time 02:52 PM)
ដោយ ៖ ដើម្បីប្រជាជន


អ្នកឧកញ៉ា សុខ សំណាង អគ្គនាយក ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស និងលោកជំទាវ ស៊ីម សុនិមល​ ថ្វាយដង្វាយចំពោះសម្តេចព្រះវររាជមាតាជាតិខ្មែរ​ និងជូន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ នូវ​ភេសជ្ជៈប៉ូវកម្លាំងបាកាស ២.០០០កេស និងម៉ូតូម៉ាក Honda Wave ៥គ្រឿង​ ដេីម្បីចាត់ចែងប្រើប្រាស់តាមមុខការចាំបាច់​ ...

ដើម្បីចូលរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស បានបរិច្ចាគភេសជ្ជៈប៉ូវកម្លាំងបាកាសចំនួន ២.០០០កេស និងម៉ូតូម៉ាក Honda Wave ចំនួន៥គ្រឿង ថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចាត់ចែងប្រើប្រាស់តាមតម្រូវការចាំបាច់ ដែលពិធីប្រគល់និងទទួលអំណោយមនុស្សធម៌ខាងលើនេះ ធ្វើឡើងនៅស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ ក្រោមវត្តមាន អ្នកឧកញ៉ា សុខ សំណាង អគ្គនាយក ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស និងលោកជំទាវ ស៊ីម សុនិមល និងលោកជំទាវ ពុំចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា។

ក្នុងព្រះបរមនាមសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា, លោកជំទាវ ពុំចន្ទីនី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា សុខ សំណាង និងលោកជំទាវ ព្រមទាំងសហការី ដែលមានទឹកចិត្តសប្បុរសធម៌ចូលរួមចំណែកជ្រោមជ្រែងសកម្មភាពមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា តាំងពីឆ្នាំ២០១២រៀងមក ជាពិសេសការថ្វាយនិងជូននូវអំណោយមនុស្សធម៌ដ៏ថ្លៃថ្លាជាភេសជ្ជៈនិងម៉ូតូ៥គ្រឿង ចំពោះសម្តេចព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន នាពេលនេះ គឺបានបង្ហាញពីសទ្ធាជ្រះថ្លា និងការគោរពដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតិជាតិខ្មែរ ក្នុងព្រះបរមនាមព្រះអង្គ គង់ប្រថាប់ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ក៏ដូចជាការរួមជាមួយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដើម្បីរួមចំណែកទ្រទ្រង់សកម្មភាពមនុស្សធម៌។ លោកជំទាវ​ បានគូសបញ្ជាក់ថា​ «ការបរិច្ចាគរបស់អ្នកឧកញ៉ា និងលោកជំទាវ ដោយការស្ម័គ្រចិត្តនាពេលនេះ គឺពិតជាមានគុណតម្លៃធំធេងណាស់ ក្នុងការលើកកម្ពស់ស្មារតី វប្បធម៌នៃការចែករំលែក និងជាការផ្សារភ្ជាប់រវាងសប្បុរសជនជាមួយ អ្នកទទួលផលរបស់កាកបាទក្រហមកម្ពុជា។»

ជាកិច្ចឆ្លើយតប អ្នកឧកញ៉ា សុខ សំណាង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុនរបស់អ្នកឧកញ៉ា បានចូលរួមចំណែកសកម្មភាពមនុស្សធម៌ ជាមួយកាកបាទក្រហមកម្ពុជាទាំងពេលកន្លងមក និងបច្ចុប្បន្ន ហើយ អ្នកឧកញ៉ា បានសម្តែងក្តីរីករាយ ដោយបញ្ជាក់ថា នឹងបន្តចូលរួមជាមួយកាកបាទក្រហមកម្ពុជាទៀត តាមតម្រូវការរបស់កាកបាទក្រហមកម្ពុជាស្របតាមបច្ចុប្បន្នភាពបរិបទជាក់ស្តែងនៃការរងគ្រោះរបស់ប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ដែលក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងបាកាស ថ្វាយនិងជូននាពេលនេះ រួមមានភេសជ្ជៈប៉ូវកម្លាំងបាកាស ចំនួន ២.០០០កេស និងម៉ូតូម៉ាក Honda Wave ចំនួន៥គ្រឿង ស្មើនឹងទឹកប្រាក់ ៣៥.៥០០ ដុល្លារអាម៉េរិក៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1526 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18764 នាក់
សរុប :
7182958 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង