ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូលស្ដីពីច្បាប់សាសនា នៅទីស្តីការក្រសួង===============ថ្លែងក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ និងប្រមូលធាតុចូលស្តីពីច្បាប់សាសនា ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានលើកឡើងថា សាសនា និងជំនឿនឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ ក្នុងការអនុវត្តឲ្យមានគុណភាព ប្រសិទ្ធភាព និងសន្តិសុខគតិយុត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។សិក្ខាសាលានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា ប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត និង មន្រ្តីរាជការក្រសួង ដែលប្រារព្ធធ្វើឡើងនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង ។ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានលើកឡើងថា ក្រោមការផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ព្រមទាំងស្របទៅ នឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃប៉ិនប្រសប់ ពោរពេញដោយថាមពល និងភាពប្រាកដនិយមរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងធម្មការនិងសាសនាបានរៀបចំ សិក្ខាសាលាពិគ្រោះយោបល់ និងប្រមូលធាតុចូលនេះ ក្នុងគោលបំណង ពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលបន្ថែមសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីជំនឿ និងសាសនា ដើម្បីដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យសាសនានៅព្រះរាជាណាចក្រកម្ពុជា ឱ្យបានកាន់តែល្អប្រសើរនិងគ្រប់ជ្រុងជ្រោយ ជាឧត្តមប្រយោជន៍សម្រាប់ប្រទេសជាតិ តាមរយៈការកាត់បន្ថយភាពអសកម្ម និងភាពអវិជ្ជមានឱ្យបានជាអតិបរមាដោយការបង្កើនយន្តកាការពារ និងការថែរក្សាគុណតម្លៃស្នូលក្នុងវិស័យសាសនាឱ្យមានភាពគង់វង់ និងរឹងមាំ និងដើម្បីធានាបាននូវសុខុដុមណីយកម្មសាសនានៅកម្ពុជា។ ឯកឧត្តម រដ្ឋមន្រ្តីបាន មានប្រសាសន៍ថា ប្រវត្តិសាស្ត្រច្បាប់របស់ខ្មែរ បានចង្អុលបង្ហាញថា ប្រទេសខ្មែរ មានច្បាប់ ឬក្បួនសម្រាប់គ្រប់គ្រងរដ្ឋ មានចំណែកធំកើតចេញពីលទ្ធិសាសនា ដូចជា ព្រហ្មញ្ញសាសនា លទ្ធិទេវរាជ ពុទ្ធសាសនាមហាយានជាដើម និងក្រោយមកការទទួលឥទ្ធិពលព្រះពុទ្ធសាសនាថេរវាទ ឬហិនយាន និងរ ប បគ្រប់គ្រងបែបបារាំងជាដើម។ល។ ក្នុងន័យនេះ ការគ្រប់គ្រងរដ្ឋរបស់កម្ពុជា មានវិធាននិងច្បាប់តាំងពីយូរយារណាស់ហើយ ដែលផ្សារភ្ជាប់ជាមួយ សាសនា វប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណី។ជាមួយគ្នានេះ អភិក្រមនៃការបង្កើតច្បាប់ គឺច្បាប់ បង្កើតមកដើម្បីដោះស្រាយបញ្ហារបស់មនុស្សនិងសង្គម ពុំមែនជាការបង្កើតបញ្ហាបន្ថែម ឬការបង្កើតបន្ទុកនោះទេ។ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍បញ្ជាក់ថា សាសនានិងជំនឿនេះ នឹងក្លាយជាឧបករណ៍មគ្គុទ្ទេសក៍ដ៏សំខាន់មួយ សម្រាប់ក្រសួងយកទៅប្រើប្រាស់សំដៅធានាថា នៅពេលប្រកាសដាក់ឱ្យអនុវត្តត្រូវមានគុណភាព ប្រសិទ្ធភាព សង្គតិភាព អនុលោមភាព សាមញ្ញភាព និងចីរភាព ព្រ មទាំង សន្តិសុ ខគតិយុត្តស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនខាងក្រោម៖១) សូមឱ្យឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃអង្គសិក្ខាសាលាទាំងអស់ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ដើម្បីស្វែងយល់អំពីគោលបំណងសេចក្តីព្រាងច្បាប់នេះ ឱ្យបានស៊ីជម្រៅហើយស្វែងរកធាតុចូលថ្មីៗទៀត មកជួយបំពេញបន្ថែមនៅចំណុចដែលខ្វះខាត ដើម្បីឱ្យច្បាប់សាសនានេះ មានវិសាលភាពក្នុងការអនុវត្តប្រកបដោយប្រសិទ្ធភាព នៅក្នុងវិស័យធម្មការនិងសាសនា ។២) ការតាក់តែងច្បាប់ ទាមទារឱ្យមានការយល់ដឹងពីបរិការជាក់លាក់ និងជាក់ស្ដែងនៅក្នុងវិស័យនីមួយៗ ដូច្នេះ ក្នុងការកសាងច្បាប់ ត្រូវពិចារណាពីនីតិវិធីនិងវិធានទូទៅ ជាមួយនឹងបរិការជាក់ស្ដែងនៃវិស័យធម្មការនិងសាសនា ដើម្បីឱ្យប្រាកដថា តួរអង្គប្រតិបត្តិករមានការយល់ដឹង ហើយអាចយកមកអនុវត្តក្នុងវិស័យរបស់ខ្លួនបាន បើយល់មិនទាន់ច្បាស់ តួរអង្គប្រតិបត្តិករដែលមានឱកាសបានចូលរួមក្នុងសិក្ខាសាលានេះត្រូវហ៊ានសាកសួរ ផ្លាស់ប្តូរមតិយោបល់ ដើម្បីឱ្យវាគ្មិនមានឱកាសផ្ដល់ការពន្យល់បន្ថែម។៣) ខ្ញុំសង្ឃឹមជឿជាក់ថា សិក្ខាសាលាពិគ្រោះយោបល់និងប្រមូលធាតុចូល ស្ដីពីច្បាប់សាសនា និងជំនឿរបស់យើងនៅពេលនេះ នឹងសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត តាមការរំពឹងទុក។
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ