ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិ ត្រូវពង្រឹងការងារ ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ
Mon,04 August 2025 (Time 09:16 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ៖ កងកម្លាំងនគរបាលជាតិត្រូវពង្រឹងការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ ដើម្បីធានាសុវត្ថិភាពប្រជាពលរដ្ឋ

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃបានថ្លែងបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា ទោះបីជាកម្ពុជាប្រឈមនឹងសង្រ្គាមឈ្លានពានកងទ័ពថៃនៅជួរមុខក៏ដោយ ក៏កងកម្លាំងនគរបាលជាតិនៅជួរក្រោយត្រូវតែបន្តពង្រឹងការងារថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។ ការថ្លែងនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្ត និងរំឭកដល់កងកម្លាំងនគរបាលទាំងអស់ឱ្យបន្តបំពេញតួនាទីស្នូលរបស់ខ្លួនក្នុងការការពារសុវត្ថិភាព និងធានាបាននូវភាពសុខសាន្តរបស់សង្គមជាតិទាំងមូល។

ថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងលើកទិសដៅទី២ របស់រដ្ឋបាលខេត្តតាកែវ ដែលរៀបចំធ្វើឡើងនៅរសៀលថ្ងៃចន្ទ ទី០៤ ខែសីហានេះ ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានសង្កត់ធ្ងន់ថា៖ «ជួរមុខដែលជាទ័ពការពារបូរណភាពទឹកដីកំពុងតែត្រៀមប្រយុទ្ធ២៤ម៉ោងលើ២៤ម៉ោង ដូច្នេះជួរក្រោយដែលជាកម្លាំងនគរបាលជាតិត្រូវតែធ្វើឱ្យមានសន្តិភាព និងសណ្ដាប់ធ្នាប់ល្អប្រសើរ។ ការរក្សាសន្តិសុខនៅផ្ទៃក្នុងគឺជាកាតព្វកិច្ចដ៏សំខាន់ ដែលជួយឱ្យប្រជាពលរដ្ឋអាចរស់នៅ និងប្រកបរបរចិញ្ចឹមជីវិតដោយគ្មានក្ដីបារម្ភ»។

ឯកឧត្តម ម៉ក់ ជីតូ ក៏បានណែនាំដល់លោកមេប៉ុស្តិ៍រដ្ឋបាលឃុំសង្កាត់ទាំងអស់ ដែលមានវត្តមានកិច្ចប្រជុំនេះត្រូវពង្រឹងការល្បាត ដោយបង្កើនការល្បាតនៅតាមគោលដៅសំខាន់ៗ ទាំងពេលថ្ងៃ និងពេលយប់ ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ និងទាន់ពេលវេលាដើម្បីបង្ក្រាបបទល្មើសដូចជា៖ ចោរកម្ម ប្លន់ លួច គ្រឿងញៀន និងបទល្មើសផ្សេងៗទៀតដែលបង្កឱ្យមានអសន្តិសុខ សហការជាមួយប្រជាពលរដ្ឋ ដោយត្រូវបន្តកសាងទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងលើកទឹកចិត្តឱ្យពួកគេចូលរួមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ដើម្បីរួមគ្នាថែរក្សាសុវត្ថិភាពសហគមន៍ ជាពិសេសត្រូវត្រៀមលក្ខណៈជានិច្ចដើម្បីឆ្លើយតបទៅនឹងភាពអាសន្ន ឬបញ្ហាប្រឈមណាមួយដែលកើតឡើងនៅក្នុងសង្គម។

មន្ត្រីជាន់ខ្ពស់រូបនេះក៏បានបន្ថែមថា សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ គឺជាមូលដ្ឋានគ្រឹះនៃភាពសុខសាន្តរបស់សង្គម និងជាកត្តាចម្បងមួយដែលជួយឱ្យរដ្ឋាភិបាលអាចដឹកនាំប្រទេសបានយ៉ាងរលូន។ ដូច្នេះ កងកម្លាំងនគរបាលជាតិត្រូវចាត់ទុកការងារនេះជាអាទិភាពខ្ពស់បំផុត និងអនុវត្តដោយមានការទទួលខុសត្រូវ វិជ្ជាជីវៈ និងសីលធម៌ល្អ ហើយអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2556 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
36981 នាក់
សរុប :
7202816 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ