រូបសំណាក "នាគព័ន្ធ" កសាងក្នុងសម័យសង្គមរាស្ត្រនិយម នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម ជំនួសដោយរូបសំណាក "នាគព័ន្ធ" ថ្មី ដែលមានទំហំធំ រូបសំណាក "នាគព័ន្ធ" ដែលបានកសាងឡើងក្នុងសម័យសង្គមរាស្ត្រនិយម មានទីតាំងស្ថិតនៅរង្វង់មូល ខាងមុខប្រាសាទនគរបាជ័យ (ព្រំប្រទល់ក្រុងកំពង់ចាម-ស្រុកកំពង់សៀម) នឹងត្រូវយកមកតម្កល់នៅក្នុងបរវេណសាលាខេត្តកំពង់ចាម នាពេលឆាប់ៗខាងមុខ ជំនួសដោយរូបសំណាក "នាគព័ន្ធ" ថ្មី ដែលមានទំហំធំ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខេត្ត ដោយឯកឧត្តមបានលើកឡើងថារូបសំណាក "នាគព័ន្ធ" ស្ថិតនៅរង្វង់មូល "នាគព័ន្ធ" នឹងត្រូវដកចេញ ព្រោះស្ថិតនៅក្នុងគម្រោងការដ្ឋានពង្រីកកម្រិតផ្លូវជាតិលេខ៧ ពី២ គន្លង ទៅជា៤គន្លង ដែលថ្នាក់ដឹកនាំតម្រូវឲ្យកសាង រូបសំណាក "នាគព័ន្ធ" ថ្មី ដែលមានទំហំធំ និងដើម្បីឲ្យសាកសមជាមួយនឹងទំហំផ្លូវផងដែរ។ ឯកឧត្តមអភិបាលខេត្ត ថ្លែងសង្កត់ធ្ងន់ថា ក្នុងនាមយើងជាថ្នាក់ដឹកនាំ និងជាយុវជនជំនាន់ក្រោយ ត្រូវរួមគ្នា ថែរក្សា ការពារនូវមរតក និងស្នាដៃរបស់ថ្នាក់ដឹកនាំជំនាន់មុនៗ ដើម្បីជាការតបស្នង និងការដឹងគុណ និងដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រសម្រាប់ក្មេងជំនាន់ក្រោយៗទៀត។ នេះ សបញ្ជាក់ឲ្យឃើញពីការដឹកនាំដ៏ឈ្លាសវៃ និងគុណធម៌ របស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម សមដូចប្រសាសន៍លើកឡើងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, ឯកឧត្តម អ៊ុន ចាន់ដា គឺជាបញ្ញវន្តមួយរូប។ ឯកឧត្តម ព្រឹទ្ធាចារ្យ ស្រី កានឿន អតីតប្រធានមន្ទីរធម្មការ និងសាសនាខេត្តកំពង់ចាម បច្ចុប្បន្នជាសមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងបញ្ជាក់អំពីប្រវត្តិ " រង្វង់មូលនាគព័ន្ធ" ដូច្នេះថា: រង្វង់មូល រូបសំណាក នាគព័ន្ធ ត្រូវបានបានកសាងឡើង ក្នុងទសវត្ស៦០ ក្នុងសម័យសង្គមរាស្ត្រនិយម ដែលជាស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ (ព្រះបរមរតនកោដ្ឋ) អតីតព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមព្រឹទ្ធាចារ្យ បន្តថា ជាអកុសល រូបសំណាក "នាគព័ន្ធ" ខាងលើ ត្រូវបានកំទេច នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ក្រោយមក នៅអំឡុងទសវត្ស៩០ ក្នុងអណ្តតិសម្តេចទេពញាណ ហ៊ុន ណេង ជាអភិបាលខេត្តកំពង់ចាម សម្តេចបានស្វែងរករូបថត រូបសំណាក នាគព័ន្ធ ខាងលើ និងក្រុមជាងដែលបានកសាង រូបសំណាកនាគព័ន្ធ ជំនាន់មុន មកកសាងឲ្យមានរចនាប័ទ្ម និងទំហំដូចគ្នា ដែលក្រុមជាងនោះ មានទីលំនៅក្នុងស្រុកកោះសូទិន ខេត្តកំពង់ចាម។
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ