ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ
Thu,11 September 2025 (Time 12:18 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ ...!!

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។

ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាលើកទី២ ជាមួយ លោកតា បងប្អូន ក្មួយៗសមាជិកស៊ីក្លូទាំងអស់ ព្រមទាំងបានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខប្រកបដោយព្រះរាជហឫទ័យ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ព្រះករុណា ព្រះមហាក្សត្រ ជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនចំពោះលោកតា បងប្អូន ក្មួយៗសមាជិកស៊ីក្លូទាំងអស់។

ដើម្បីចែករំលែកក្តីអាណិតស្រឡាញ់ និងក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះផងនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់អំណោយជូនដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១កេស (ស្មើនឹង ១០០កំប៉ុង), ប្រេងឆា ១ដប, ទឹកស៊ីអ៊ីវ ១យួរ, ភេសជ្ជៈបាកាស ១យួរ, ទឹកក្រូច ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៣០០.០០០រៀល រួមជាមួយអាហារពេលព្រឹក រួមមាន បាយសាច់មាន់ ១ប្រអប់, ផ្លែក្រូចឃ្វិច ២ផ្លែ, ទឹកក្រូច ១កំប៉ុង និងទឹកបរិសុទ្ធ ២ដប ទៀតផង។

យោងតាមសុន្ទរកថាស្វាគមន៍ និងរបាយការណ៍របស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានឱ្យដឹងថា៖ សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រកាសលេខ ១៩០ ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ដោយក្នុងនោះសមាគមបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពី សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជា ប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល ដោយមានក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋានរបស់សមាគម ជាសេនាធិការទទួលបន្ទុកគ្រប់គ្រង និងដំណើរការមូលនិធិ ក្នុងន័យចូលរួមអភិរក្សនិងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ឲ្យបានល្អប្រសើរ។

ក្រោយការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ សមាជិកនៃសមាគមមូលនិធិស៊ីក្លូ ទទួលបានអត្ថប្រយោជន៍ដែលជាការឧបត្ថម្ភជាប្រចាំ រួមមាន ៖ ១- សមាជិកនីមួយៗទទួលឯកសណ្ឋានចំនួន ២កំប្លេ ក្នុងមួយឆ្នាំ, ២. ទទួលបានប័ណ្ណមូលនិធិសុខាភិបាលជាប្រចាំឆ្នាំ សម្រាប់ព្យាបាលជំងឺដោយឥតគិតថ្លៃ, ៣. ទទួលប្រាក់ឧបត្ថម្ភប្រចាំថ្ងៃសម្រាប់អាហារហូបចុកចំនួន ៥ពាន់រៀល និងថ្លៃជួលស៊ីក្លូពីម្ចាស់ស៊ីក្លូ ចំនួន ២ពាន់រៀល សរុប ៧ពាន់រៀល ក្នុងមួយថ្ងៃ ដោយបានបញ្ចូលក្នុងគណនីវីង (Wing) របស់សមាជិកម្នាក់ៗរួចជាស្រេច រៀងរាល់ ១០ថ្ងៃម្តងជាទៀងទាត់, ៤. ទទួលប្រាក់ឧបត្ថម្ភក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ ចំនួន ៥ម៉ឺនរៀល និងក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ចំនួន ៥ម៉ឺនរៀល ជារៀងរាល់ឆ្នាំ។ បន្ថែមពីនេះ សមាជិកមូលនិធិស៊ីក្លូ ក៏ទទួលបានការឧបត្ថម្ភបន្ថែមផ្សេងទៀត ដូចជា៖ ១. ការរៀបចំកែប្រាំងស៊ីក្លូ ដែលកន្លងមកបានកែច្នៃខុសទម្រង់ដើម ពីការចាប់ខាងក្រោយ មកចាប់ខាងមុខវិញ ដើម្បីអភិរក្សទម្រង់ដើមនៃស៊ីក្លូ, ២. បានរៀបចំដំឡើងស្លាកលេខសម្គាល់ស៊ីក្លូទាំងអស់, ៣. បានទទួលការឧបត្ថម្ភនៅពេលដែលរងរបួសក្នុងពេលបំពេញការងារ និងត្រូវសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ, ៤. ទទួលថវិកាឧបត្ថម្ភសម្រាប់សមាជិកគ្រួសារដែលបានទទួលមរណភាព ក្នុងនោះ គ្រួសារសពទទួលបានថវិកាឧបត្ថម្ភចុងក្រោយចំនួន ១.០៥០.០០០ រៀល (មួយលានប្រាំម៉ឺនរៀល) ស្របតាមគោលការណ៍កំណត់របស់សមាគម, ៥. បានគិតគូរដល់សុខភាពរបស់សមាជិកទាំងអស់ ក្នុងអំឡុងពេលនៃការរីករាលដាលជាសកលជំងឺកូវីដ-១៩ និងទទួលបាននូវសម្ភារៈ និងគ្រឿងឧបភោគ-បរិភោគ ដូចជា អាល់កុល-ជែលលាងដៃ, ក្រមា, ម៉ាស់ក្រណាត់, ម៉ាស់ប្រអប់, អង្ករ, មី, ទឹកត្រី-ទឹកស៊ីអ៊ីវ, ឃីតមួយឈុត និងអាវរងារ សម្រាប់រដូវរំហើយថែមទៀតផង។

ជាមួយគ្នានេះ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យចុងសប្តាហ៍ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនស៊ីក្លូចំនួន ១៤គ្រឿង (ដោយឆ្លាស់វេនគ្នាជាប្រចាំ) ដើម្បីចូលដឹកជញ្ជូនភ្ញៀវទេសចរ ដែលមានការលំបាកក្នុងការធ្វើដំណើរ ឱ្យបានទស្សនាកម្សាន្តក្នុងតំបន់ផ្លូវថ្មើរជើងចតុមុខ ដែលបានបង្កើតឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី។ បច្ចុប្បន្ន ទីតាំងនេះ បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដោយបានទាក់ទាញភ្ញៀវទេសចរចន្លោះពី ៨ម៉ឺននាក់ ទៅ១០ម៉ឺននាក់ ជារៀងរាល់ថ្ងៃសៅរ៍-អាទិត្យប្រចាំសប្តាហ៍ ព្រមទាំងបានធ្វើឱ្យរាជធានីភ្នំពេញជាប់ចំណាត់ថ្នាក់លេខ២ នៅលើពិភពលោក ជាទីក្រុងប្រជុំដោយភាពសប្បាយរីករាយនាពេលរាត្រី។ ជាមួយគ្នានេះ ចំនួនស៊ីក្លូទាំង១៤គ្រឿង ដែលបានចរាចរក្នុងតំបន់ទេសចរនេះ ពិតជាមានភាពសមល្មមគ្រប់គ្រាន់ និងមិនមានការបង្កផលប៉ះពាល់ដល់សោភ័ណភាព និងសណ្តាប់ធ្នាប់ផ្លូវថ្មើរជើងចតុមុខនោះទេ ជាពិសេសក៏បានចូលរួមជួយអភិរក្សមុខរបរស៊ីក្លូ និងបង្កើនប្រាក់ចំណូលដល់បងប្អូនអ្នកប្រកបរបរនេះផងដែរ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4113 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
18721 នាក់
សរុប :
7181278 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង