ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម គួច ចំរើន ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមរបស់គ្រួសារវីរកងទ័ពជួរមុខ ដោយអនុវត្តទៅតាមច្បាប់ និង ការទទួលខុសត្រូវខ្ពស់
Sun,14 September 2025 (Time 04:30 PM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម គួច ចំរើន ណែនាំដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណូមពរ និងបញ្ហាប្រឈមរបស់គ្រួសារវីរកងទ័ពជួរមុខ ដោយអនុវត្តទៅតាមច្បាប់ និង ការទទួលខុសត្រូវខ្ពស់

ខេត្តកណ្តាល៖ អាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវចិត្តទុកបញ្ហាប្រឈម និងសំណូមពររបស់គ្រួសារវីរកងទ័ពជើងមុខ នៅក្នុងមូលដ្ឋានរបស់ខ្លួន គឺជាការងារអាទិភាពមួយ ក្នុងការសម្របសម្រួល ដោះស្រាយ ដោយអនុវត្តទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយគ្រួសារកងកម្លាំងប្រដាប់អាវុធក្នុងខេត្តកណ្តាល ដែលសាមីអង្គភាពបញ្ជូនទៅសមរភូមិមុខ នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បន្តថា៖ បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហានរបស់យើង បានកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនយ៉ាងស្វាហាប់ ក្នុងនាមយើងជាអ្នកនៅសមរភូមិក្រោយ នៅចាំជួយជាកម្លាំងរួបរួមសាមគ្គីក្នុងការចូលរួមការពារអធិបតេយ្យជាតិ ជាកម្លាំងដ៏សំខាន់មួយក្នុងការគាំទ្រកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមុខ ដោយមិនឱ្យកងកម្លាំងប្រដាប់អាវុធនៅសមរភូមិមមុខ នៅឯកោទេ ពោលគឺមានតែទទួលបានការគោរព ដឹងគុណនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងគិតគូរយកចិត្តទុកដាក់ដល់ក្រុមគ្រួសារវីរកងទ័ពរបស់យើង អោយទទួលបានភាពកក់ក្តៅ ដើម្បីជាកម្លាំងចិត្តដល់កងទ័ពនៅសមរភូមិមុខ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត បានកោតសរសើរចំពោះវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាយើង ដែលបានយកអស់កម្លាំងកាយចិត្តលះបង់ការពារ អធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជា មិនឱ្យចោរសៀមឈ្លានពានបានឡើយ ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ អ៊ុំ ពូមីង បងប្អូន ក្រុមគ្រួសារវីរកងទ័ពទាំងអស់ ដែលបានលះបង់ប្ដី ឪពុក បងប្អូន កូនក្មួយ ប្រឆាំងសត្រូវឈ្លានពាននៅសមរភូមិមុខ ហើយយើងទាំងអស់គ្នា នៅសមរភូមិក្រោយ នឹងធ្វើជាកំលាំងចលករ ជំរុញអ្នកនៅសមរភូមិមុខ តាមរយៈការលើកទឹកចិត្ត ផ្ដល់សម្ភារ ស្បៀងអាហារជូនទៅសមរភូមិមុខ ជាពិសេស យកចិត្តទុកដាក់ដល់ក្រុមគ្រួសារវីរកងទ័ពគ្រប់បែបយ៉ាង។

ជាមួយគ្នានេះផងដែរ ឯកឧត្តមអភិបាលខេត្តកណ្ដាល បានជំរុញឱ្យមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋានផ្ដល់ការយកចិត្តទុកដាក់ចំពោះពលករខ្មែរ ដែលទើបត្រឡប់មកពីប្រទេសថៃ ដោយត្រូវខិតខំជួយស្វែងរកការងារធ្វើជូនពួកគាត់តាមជំនាញដើម្បីបានប្រាក់ផ្គត់ផ្គង់ក្រុមគ្រួសារ។ ក្រៅពីនេះក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក ត្រូវរៀបចំសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ដែលមកធ្វើបុណ្យតាមទីអារាមនានា ប្រកបដោយរបៀបរៀបរយ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ។

ក្នុងនោះដែរ រដ្ឋបាលខេត្តកណ្ដាល បានឧបត្ថម្ភនូវគ្រួសារវីរកងទ័ពដែលមកសំណេះសំណាលនាឱកាសនោះដែរ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ២៥ គីឡូក្រាម, ទឹកសុទ្ធ ១កេស, មី ១ កេស, ទឹកត្រី ១ យួរ, ទឹកស៊ីវ ១យួរ, ប្រេងឆា ១ ដប, ប្រហុក ១ គីឡូក្រាម និងថវិកា ១០ ម៉ឺនរៀល។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3664 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
16516 នាក់
សរុប :
6927629 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ