ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
អភិបាលខេត្តកណ្ដាល ជំរុញដល់កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ នៅគ្រប់មូលដ្ឋាន
Fri,19 September 2025 (Time 06:43 PM)
ដោយ ៖ ដើម្បីប្រជាជន


អភិបាលខេត្តកណ្ដាល ជំរុញដល់កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្តច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ នៅគ្រប់មូលដ្ឋាន

កណ្តាល ៖ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ បានជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីចូលនិវត្តន៍ នៃរដ្ឋបាលខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ និងអង្គភាពចំណុះសាលាខេត្ត ប្រមាណជាង ៥០៥នាក់ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថា ការជួបជុំគ្នានាពេលនេះ គឺជាប្រពៃណីទម្លៀមទម្លាប់ ដែលថ្នាក់ដឹកនាំខេត្តតែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ គឺក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីជួបសំណេះសំណាល និងឧបត្ថម្ភនូវថវិកាមួយចំនួន ជូនបងប្អូនមន្ត្រីរាជការ ដើម្បីយកទៅប្រើប្រាស់ទៅតាមសេចក្តីត្រូវការជាក់ស្តែង។

ឯកឧត្តម អភិបាលខេត្ត បានស្នើដល់មន្ត្រីទាំងអស់ បើទោះបីពេលនេះជាពេលវេលាឈប់សម្រាកបុណ្យភ្ជុំបិណ្ឌក៏ដោយ ក៏សូមមន្ត្រីរាជការទាំងអស់ត្រូវមានវេនប្រចាំការ សម្រាប់បំរើសេវាសាធារណៈជូនប្រជាពលរដ្ឋ ពិសេសគឺសម្រាប់ត្រៀមឆ្លើយតបទៅនិងសភាពការណ៍ដែលអាចកើតមានឡើងក្នុងមូលដ្ឋាន ពីព្រោះយើងមានភារកិច្ចជាមន្ត្រីរាជការ សូមកុំគិតថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យទានឡើយ ត្រូវតែត្រៀមបម្រើសាធារណៈប្រជាពលរដ្ឋគ្រប់ពេលវេលា។

ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានលើកឡើងអំពីសមិទ្ធផលនានា ដែលរដ្ឋបាលបានសម្រេចបានជាច្រើន ក្នុងនោះក៏មានអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានបើកដំណើរការហោះហើរកាលពីពេលថ្មីៗនេះ ហើយបានដំណើរការយ៉ាងប្រក្រតី ធ្វើឱ្យភ្ញៀវទេសចរណ៍ជាតិអន្តរជាតិ រួមទាំងប្រជាពលរដ្ឋបានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះសមិទ្ធផលនេះ ។

រដ្ឋបាលខេត្ត បានខិតខំសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅក្រុងសំពៅពូន ព្រមទាំងបានខិតខំដាក់ប្រព័ន្ធលូរំដោះទឹកក្នុងក្រុងតាខ្មៅ បើទោះបីជាមិនទាន់រួចរាល់ជាស្ថាពលក៏ដោយ ក៏បានជួយសម្រួលឱ្យក្រុងតាខ្មៅមិនមានការជនលិចក្នុងរដូវវស្សានេះផងដែរ។ ក្រៅពីបានថ្លែង នូវការកោតសរសើរចំពោះ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ដែលកន្លងមកបានរួបរួមសាមគ្គីគ្នា ខិតខំបំពេញការងារភារកិច្ចអស់សមត្ថភាព និងជំនាញនីមួយៗ ជូនរដ្ឋបាលខេត្ត រហូតសម្រេចបានលទ្ធផលគួរជាទីគាប់ប្រសើរ។ ឯកឧត្តម អភិបាលខេត្ត ក៏បានស្នើដល់មន្ត្រីទាំងអស់ ត្រូវបន្តខិតខំបំពេញការងារឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេសត្រូវខិតខំធ្វើនូវរាល់កិច្ចការងារតូចៗឱ្យទទួលបានលទ្ធផលល្អប្រសើរ មុននឹងឈានទៅដល់ការធ្វើការងារធំៗដែលថ្នាក់ដឹកនាំប្រគល់ជូន ។

នាឱកាសនោះដែរ ឯកឧត្តម អភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្ត ទៅដល់កម្លាំងសមត្ថកិច្ចគ្រប់ថ្នាក់ ជាពិសេសគណៈបញ្ជាការឯកភាពក្រុង-ស្រុក ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តច្បាប់ចរាចរណ៍ ដើម្បីរួមគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅគ្រប់មូលដ្ឋានក្នុងខេត្តកណ្ដាល រួមគ្នាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដែលបណ្ដាលមកពីគ្រោះថ្នាក់ចរាចរណ៍ ពីព្រោះកិច្ចការនេះក៏ ជាបុណ្យកុសលដ៏ធំធេងមួយផងដែរ គឺជាការជួយសង្គ្រោះជីវិតមនុស្ស ដែលយើងទាំងអស់គ្នាត្រូវតែរួមគ្នាត្រូវធ្វើឱ្យបានទាំងមន្ត្រីនគបាល មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2054 នាក់
ម្សិលមិញ :
1701 នាក់
សប្តាហ៍នេះ :
20528 នាក់
សរុប :
6938158 នាក់

លោក ហេង វុទ្ធី ប្រធានក្រុមការងារចុះជួយឃុំអារក្សត្នោត និងឃុំទួលសំបួរ និង លោកស្រី ឈាង ស្រីនាថ អញ្ជើញនាំយកទៀនវស្សា និងទេយ្យវត្ថុមួយចំនួនប្រគេនដល់ព្រះសង្ឃ នៅវត្ដគីរីចារាម ហៅវត្តភ្នំចារ ស្ថិតក្នុងឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់

ឯកឧត្តម ស៊ី ជីនពីង៖ ចិនគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា

ក្រុមហ៊ុន Royal Vopak ស្វែងរកឱកាសវិនិយោគលើការបង្កើតស្ថានីយស្តុកឧស្ម័នធម្មជាតិរាវ (LNG Terminal) និងស្ថានីយចម្រាញ់ប្រេង (Refinery Terminal) នៅកម្ពុជា

ក្រុមហ៊ុន SF Holding Co., Ltd. មានចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសពង្រីកការវិនិយោគលើវិស័យឡូជីស្ទីកនៅកម្ពុជា

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា