ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដាក់ចេញនូវវិធានការសំខាន់ៗ៨ចំនុច ដល់មន្ត្រីក្រោមឱវាទ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ
Fri,19 September 2025 (Time 07:20 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប ដាក់ចេញនូវវិធានការសំខាន់ៗ៨ចំនុច ដល់មន្ត្រីក្រោមឱវាទ ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ

ខេត្តកែប៖ ដោយអនុវត្តតាមសេចក្ដីណែនាំលេខ០០៩ សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅរសៀលថ្ងៃសុក្រ ទី១៩ ខែកញ្ញា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានអញ្ជើញដឹកនាំផ្សព្វផ្សាយផែនការលេខ០២០ ផ.ក ចុះថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកែប ស្តីពីវិធានការ ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមនាឱកាសពិធីបុណ្យកាន់បិណ្ឌ បុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផលការងារប្រចាំខែកញ្ញា លើកទិសដៅការងារខែបន្ត ឆ្នាំ២០២៥ ដែលមានការចូលរួមពីលោក-លោកស្រីស្នងការរងទាំងអស់ នាយ-នាយរងការិយាល័យជំនាញ អធិការ-អធិការរងនគរបាលក្រុង/ស្រុក ប្រធានគោលដៅប្រចាំការសាលាខេត្ត ,គោលដៅតំបន់ទេសចរណ៍ ,ប្រធានក្រុម នៃកងអនុសេនាតូច ទាំង៦ក្រុម និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥ ឃុំ/សង្កាត់ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកែប។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថា សភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គមក្នុងខែកញ្ញា ឆ្នាំ២០២៥ កន្លងមកនេះ ពុំមានបញ្ហាអ្វីកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ទន្ទឹមនេះស្នងការដ្ឋាននគរបាលខេត្ត ក៏បានរៀបចំចាត់តាំងដឹកនាំការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ជូនថ្នាក់ដឹកនាំក្នុងពិធីផ្សេងៗ, ជូនភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ និងប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌប្រពៃណីជាតិខ្មែរ រយៈពេល ១២ថ្ងៃ (បិណ្ឌទី១ ដល់បិណ្ឌទី១២) ថ្ងៃនេះ ទទួលបានសុខសុវត្ថិភាព និងរបៀបរៀបរយល្អប្រសើរ និងបានជំរុញលើការងារផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា, ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព នៅតាមសហគមន៍ សាលារៀន និងវត្តអារាម ឱ្យមានសកម្មភាពផុលផុស, ពង្រឹងការងារប្រចាំការ ប្រចាំបញ្ជា និងចេញល្បាតបង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើសលួច ឆក់ ប្លន់ ធានាបានសន្តិសុខ សុវត្ថិភាពល្អ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្ត បានដាក់ចេញនូវវិធានការសំខាន់ៗចំនួន៨ រួមមាន៖
១- ត្រូវបង្កើនក្តាប់សភាពការណ៍ អំពីផែនការ ឧបាយកលរបស់ពួកប្រឆាំងក្រៅច្បាប់ ដែលប៉ុនប៉ងបង្កចលាចលសង្គម ប៉ុនប៉ងធ្វើភេរវកម្ម។ល។
២- បន្តជំរុញការអនុវត្តគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព ឱ្យមានសកម្មភាពផុលផុស។
៣- បង្កើនវិធានការសន្តិសុខនិងសណ្ដាប់ធ្នាប់សាធារណៈ ឱ្យបានម៉ឺងម៉ាត់ នៅតាមគោលដៅប្រារព្ធពិធីបុណ្យ គោលដៅកំសាន្តសប្បាយរបស់ប្រជាពលរដ្ឋ ដូចជា ទីវត្តអារាម រមណីយដ្ឋាន និងគោលដៅទេសចរណ៍។
៤- បង្ការទប់ស្កាត់និងបង្ក្រាបឱ្យបានទាន់ពេលវេលានូវរាល់សកម្មភាពដែលបង្កដោយក្មេងទំនើង អំពើហិង្សា ការប្រើប្រាស់អាវុធគ្រឿងផ្ទុះគ្រាប់រំសេវ ការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការជួញដូរ-ប្រើប្រាស់គ្រឿងញៀនខុសច្បាប់។
៥- ជំរុញការចុះរៀបចំសណ្ដាប់ធ្នាប់ សម្រួលចរាចរណ៍នៅគ្រប់គោលដៅ បញ្ជៀសការកកស្ទះ និងគ្រោះថ្នាក់ផ្សេងៗ(ទាំងពេលយប់ និងពេលថ្ងៃ)។
៦- យកចិត្តទុកដាក់ចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ ឱ្យមានស្មារតីក្រុងប្រយ័ត្នចំពោះគ្រោះមហន្តរាយផ្សេងៗ។
៧- ត្រូវពង្រឹងបន្ថែមការងារប្រចាំបញ្ជាគ្រប់ថ្នាក់ និងត្រៀមកម្លាំងសម្រាប់ចេញអន្តរាគមន៍។ពេលមានហេតុការណ៍ចៃដន្យកើតឡើង។
៨- ចាត់តាំងក្រុមប្រតិកម្មរហ័ស តាមដានរាល់ព័ត៌មានពីគ្រប់រូបភាព ដោយធ្វើការស្រាវជ្រាវ ឆ្លើយតបបកស្រាយបំភ្លឺ និងចាត់វិធានការបន្សាបឱ្យបានទាន់ពេលវេលានៅព័ត៌មានប្រឌិត ក្លែងក្លាយដែលមានចរិតញុះញង់បំពុលបរិយាកាសសង្គម ដើម្បីបញ្ជៀសនូវភាពចរាចលសង្គម៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2547 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
36972 នាក់
សរុប :
7202807 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ