លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដាក់បិណ្ឌវេនទី១៣ នៅវត្តចំនួន៤ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដាក់បិណ្ឌវេនទី១៣ នៅវត្តចំនួន៤ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង
==============
ស្វាយរៀង៖ នាព្រឹកថ្ងៃសុក្រ ទី៩ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ឯកឧត្តម ខាំ សុផារី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដាក់បិណ្ឌវេនទី១៣ នៅវត្តចំនួន៤ មានវត្តព្រៃយាយ វត្តពោធិថ្មី វត្តតាឡុក និងវត្តតាពៅ ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី បាននាំយកនូវទេយ្យទាន និងបច្ច័យរួមមានមីចំនួន ១២កេស, ទឹកដោះគោខាប់ចំនួន ៤កេស, ទឹកត្រីចំនួន ១២យួរ, ទឹកក្រូចចំនួន ១២កេស, ទឹកផ្លែឈើចំនួន ១២កេស, ទឹកស៊ីអ៉ីវចំនួន ១២យួរ, ស្ករសចំនួន ១២គីទ្បូក្រាម, ប៊ីចេងចំនួន ១២គីទ្បូក្រាម, ត្រីខចំនួន ៤កេស, អង្ករចំនួន ២០០គីទ្បូក្រាម, ទឹកសុទ្ធចំនួន ១២ កេស។
- សរុបសម្ភារគិតជាទឹកប្រាក់ ៣,៤០៤,០០០ រៀល
- កសាងវត្តថវិកាចំនួន ៦,៤៣០,០០០ រៀល និង ៥០០ដុល្លារ
- សាដក ៧២ និងបច្ច័យប្រគេនព្រះសង្ឃ ៧២ អង្គ ថវិកាចំនួន ៦,៤៨០,០០០ រៀល
- ជូនតាអាចារ្យ និងយាយជីថវិកាចំនួន ១,០០០,០០០ រៀល
- ជូនប្រជាការពារភូមិថវិកាចំនួន ២០០,០០០ រៀល
សរុបចំណាយទាំងអស់ចំនួន ១៧,៥១៤,០០០ រៀល និង ៥០០ដុល្លារ៕