ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
មានផ្លូវ មានសង្ឃឹម ពោលគឺផ្លូវបង្កើតសង្ឃឹម​ ផ្លូវបង្កើតឱកាស ផ្លូវបង្កើតអនាគត ដែល​នេះជាមូលដ្ឋានដ៏សំខាន់ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់រាជរដ្ឋាភិបាល
Thu,01 October 2026 (Time 03:21 PM)
ដោយ ៖ ដើម្បីប្រជាជន


មានផ្លូវ មានសង្ឃឹម ពោលគឺផ្លូវបង្កើតសង្ឃឹម​ ផ្លូវបង្កើតឱកាស ផ្លូវបង្កើតអនាគត ដែល​នេះជាមូលដ្ឋានដ៏សំខាន់នៃការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់រាជរដ្ឋាភិបាល។

នាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ ប្រវែងសរុប ១៩៨,៥១៨ គ.ម ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងក្របខ័ណ្ឌថវិកាជាតិ, នៅខេត្តពោធិ៍សាត់។

ថ្លែងក្នុងពិធីនេះ, សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ១០ ចាប់ពីស្រុកសំឡូត ខេត្តបាត់ដំបង កាត់ស្រុកវាលវែង ខេត្តពោធិ៍សាត់ រហូតដល់ផ្លូវជាតិលេខ៤៨ ខេត្តកោះកុង គឺជាសមិទ្ធផលប្រវត្តិសាស្ត្រក្នុងការតភ្ជាប់រវាងតំបន់ភាគពាយ័ព្យ និង តំបន់ឆ្នេរសមុទ្រភាគនិរតី នៃប្រទេសកម្ពុជា ដោយបានកាត់បន្ថយចម្ងាយផ្លូវ និងថ្លៃដឹកជញ្ជូន ព្រមទាំងបើកឱកាសបន្ថែមដល់វិស័យសេដ្ឋកិច្ច និងទេសចរណ៍។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់បន្ថែមថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១០ នាពេលនេះ ជាជោគជ័យថ្មីមួយទៀត នៃយុទ្ធនាការពង្រីកប្រព័ន្ធដឹកជញ្ជូន និង ពង្រឹងប្រព័ន្ធឡូជីស្ទីក របស់រាជរដ្ឋាភិបាល ឱ្យកាន់តែពេញលេញ និងឆ្លើយតបកាន់តែប្រសើរទៅនឹងតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមទិសស្លោក «ផ្លូវ ជាមូលដ្ឋាននៃការធ្វើសមាហរណកម្មផ្ទៃក្នុង និងការអភិវឌ្ឍនៅតាមសហគមន៍» សំដៅលើកកម្ពស់កម្រិតជីវភាព និង សុខុមាលភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈ ការជំរុញការធ្វើសមាហរណកម្មវិស័យកម្មន្តសាលកម្ពុជា ជាពិសេស សហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និង ខ្សែច្រវាក់តម្លៃ ក្នុងកម្រិតតំបន់ និងសកល ក៏ដូចជា លើកកម្ពស់ភាពប្រកួតប្រជែង និង ពិពិធភាព​ នៃសេដ្ឋកិច្ចជាតិ ។

ទន្ទឹមនឹងនេះ, សម្ដេចធិបតីបានសម្តែងការគាំទ្រលើគម្រោងបំពាក់អំពូលសូឡាតាមដងផ្លូវ ដែលជំហានទី១ នឹងអនុវត្តលើដងផ្លូវ ១ ២០០ គីឡូម៉ែត្រ ក្នុងខេត្តចំនួន១៣ និងបានណែនាំឱ្យពង្រីកទៅ ២៥ រាជធានី-ខេត្ត ដើម្បីសោភ័ណភាព និងសុវត្ថិភាព តាមដងផ្លូវ។ ដោយឡែក, ពាក់ព័ន្ធនឹងតំបន់ផ្លូវអន្ទង់អាំង (ភ្នំ១៥០០) សម្ដេចធិបតីផ្ដល់គោលការណ៍ដោះស្រាយសមរម្យជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ និងរក្សាទីតាំងអន្ទង់អាំងនោះដាច់ខាត ជាសម្បត្តិសាធារណៈ សម្រាប់អភិវឌ្ឍអេកូទេសចរណ៍សហគមន៍។

ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច និងរូបិយវត្ថុ, សម្ដេចធិបតីបានគូសបញ្ជាក់អំពីការបោះពុម្ព និងដាក់ឱ្យប្រើប្រាស់នូវក្រដាសប្រាក់ ៥ម៉ឺន និង ១០ម៉ឺនរៀលថ្មី ថាធ្វើឡើងក្នុងគោលបំណងពង្រឹងសោភ័ណភាព និងសុវត្ថិភាពពីការក្លែងបន្លំក្រដាសប្រាក់ ក៏ដូចជាដើម្បីជំនួសក្រដាសប្រាក់ចាស់ៗដែលត្រូវកម្ទេចចោលតែប៉ុណ្ណោះ។ សម្ដេចធិបតីបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលមិនមានការខ្វះខាត ឬអស់សាច់ប្រាក់នោះឡើយ ហើយមន្ត្រីរាជការនៅតែទទួលបានបៀវត្សរ៍ពេញលេញ និងប្រាក់ឧបត្ថម្ភបន្ថែម ៥ម៉ឺនរៀល ព្រមទាំងមានការរៀបចំរថយន្តក្រុងដឹកជញ្ជូនពលរដ្ឋទៅ-មក ស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​ ទៀតផង។

ពាក់ព័ន្ធនឹងវិស័យយោធា, សម្ដេចធិបតីបានសង្កត់ធ្ងន់ថា៖ “កងទ័ពជារបស់ជាតិ និងទឹកដីជារបស់ជាតិ”។ សម្ដេចធិបតីបានបន្តថា មិនថាមកពីគណបក្សនយោបាយណា ឬមាននិន្នាការនយោបាយបែបណានោះទេ, សូមកុំបំបាក់ទឹកចិត្តកងទ័ពដែលកំពុងឈរជើងការពារជាតិឱ្យសោះ។ ចំពោះប្រជាពលរដ្ឋដែលបារម្ភពិតប្រាកដ, សម្ដេចធិបតីសូមឱ្យជួយចែករំលែកព័ត៌មានពីកន្លែងខ្វះខាតដល់រាជរដ្ឋាភិបាល ព្រមទាំងបានផ្ញើសារទៅក្រុមមួយចំនួនតូច ឱ្យបញ្ឈប់យកព័ត៌មានមិនពិតមកបំភ្លៃវាយប្រហាររាជរដ្ឋាភិបាលនៅក្នុងកាលៈទេសៈដែលកងទ័ពកំពុងឈរជើងការពារទឹកដីរបស់យើង។

នៅក្នុងបរិបទនៃគ្រោះទឹកជំនន់, សម្ដេចធិបតីបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចុះអន្តរាគមន៍ជម្លៀសប្រជាពលរដ្ឋបានទាន់ពេល ដោយធានាបាននូវសុវត្ថិភាព និង​អាយុជីវិតមនុស្សជាអាទិភាពទី១ មុនទ្រព្យសម្បត្តិ និងធ្វើឱ្យកម្ពុជាមិនមានប្រជាពលរដ្ឋណាម្នាក់បាត់បង់ជីវិតដោយសារទឹកជំនន់ឡើយ។ លើសពីនេះ, សម្ដេចធិបតីបានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ បន្តជួយអន្តរាគមន៍ដល់ជនរងគ្រោះ ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវត្រៀមលក្ខណៈផ្តល់ពូជដំណាំ ជូនប្រជាកសិករ ឯក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ និង​​ ក្រសួងធនធានទឹក និងឧតុនិយម ត្រូវជួសជុល, សម្រួល, ស្តារឡើងវិញ នូវផ្លូវថ្នល់ និង ប្រព័ន្ធធារាសាស្ត្រ ដែលខូច និងរងផលប៉ះពាល់។ បន្ថែមលើនេះ, សម្ដេចក៏បានណែនាំឱ្យប្រមូល និងស្តុកទឹកទុកតាមទំនប់ស្ដុកទឹក និងប្រព័ន្ធធារាសាស្ត្រ ក្នុងអំឡុងពេលទឹកជន់នេះ ដើម្បីត្រៀមបម្រើឱ្យការប្រើប្រាស់ទឹក ក្នុងបាតុភូត El Niño នាពេលខាងមុខ។

ជាកិច្ចបញ្ចប់, ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលជិតឈានចូលមកដល់, សម្ដេចធិបតីបានអំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ចរាចរណ៍ និងបើកបរដោយការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារអាយុជីវិត និងអាចជួបជុំក្រុមគ្រួសារប្រកបដោយសុវត្ថិភាព និងសប្បាយរីករាយ។ ទន្ទឹមនឹងនេះ, សម្ដេចធិបតីក៏បានផ្ញើសារសួរសុខទុក្ខ និងជូនពរយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ទាំងអ្នកឈរជើងនៅសមរភូមិជួរមុខ និងអ្នកនៅជួរក្រោយគ្រប់ទិសទី សូមសមប្រកបដោយសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងការការពារសន្តិសុខ, សុវត្ថិភាព និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយរាជរដ្ឋាភិបាលនឹងនៅឈរជើងជាមួយកងទ័ពជានិច្ច និងនៅគ្រប់កាលៈទេសៈ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2850 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
17458 នាក់
សរុប :
7180015 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង