ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិភាក្សាពង្រឹងការ គ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន ខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស ដើម្បីទប់ស្កាត់បទល្មើស និងធានាសន្តិសុខសង្គម
Fri,02 October 2026 (Time 05:52 PM)
ដោយ ៖ ដើម្បីប្រជាជន


រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំពិភាក្សាពង្រឹងការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស ដើម្បីទប់ស្កាត់បទល្មើស និងធានាសន្តិសុខសង្គម
+++++++++++++
ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពី ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែនខុសច្បាប់របស់ពលរដ្ឋកម្ពុជា និងជនបរទេស ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ប្រតិភូក្រសួងមហាផ្ទៃ កងកម្លាំងមានសមត្ថកិច្ច អភិបាលក្រុង-ស្រុក ព្រមទាំងមន្ទីរ អង្គភាពពាក់ព័ន្ធផងដែរ។

ថ្លែងបើកកិច្ចប្រជុំនេះ លោកជំទាវ ជូ ប៊ុនអេង បានបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រង និងត្រួតពិនិត្យលំហូរឆ្លងកាត់ព្រំដែនដោយខុសច្បាប់ ទាំងចំពោះពលរដ្ឋកម្ពុជា និងជនបរទេស ព្រមទាំងពង្រឹងការសហការរវាងស្ថាប័នពាក់ព័ន្ធ ក្នុងការរៀបចំវិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាប្រឈមនានា ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់ការកើតមានបទល្មើសផ្សេងៗនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តខិតខំប្រឹងប្រែងរួមគ្នា ក្នុងការទប់ស្កាត់ការឆ្លងដែន និងការស្នាក់នៅដោយខុសច្បាប់របស់ជនអន្តោប្រវេសន៍ ដោយត្រូវយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រង និងត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ ដើម្បីជៀសវាងការប្រើប្រាស់ការឆ្លងដែនខុសច្បាប់ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសផ្សេងៗ ដែលអាចប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។

លោកជំទាវរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ការគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន មិនត្រូវផ្តោតត្រឹមតែពេលជនណាម្នាក់ចូលមកក្នុងប្រទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានយន្តការតាមដាន និងគ្រប់គ្រងជាបន្តបន្ទាប់ ចាប់តាំងពីពេលចូលដល់ពេលចេញ ដើម្បីធានាថាការធ្វើដំណើរ ការស្នាក់នៅ និងការចាកចេញប្រព្រឹត្តទៅស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ជាមួយគ្នានេះ លោកជំទាវក៏បានបន្ថែមដែរថា ការអនុវត្តការងារជាប្រព័ន្ធ និងយន្តការរួម គឺតម្រូវឱ្យគ្រប់អង្គភាពពាក់ព័ន្ធមានការចូលរួមទទួលខុសត្រូវតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ពង្រឹងការផ្លាស់ប្តូរព័ត៌មាន ការសហការប្រតិបត្តិការ និងការរៀបចំវិធានការជាក់ស្តែងឱ្យសមស្របទៅនឹងស្ថានភាព ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

ក្នុងងឱកាសនោះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានគាំទ្រយ៉ាងពេញទំហឹងចំពោះការណែនាំ និងទិសដៅការងាររបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ព្រមទាំងបានបញ្ជាក់ពីការត្រៀមលក្ខណៈ និងការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្ត ក្នុងការចាត់តាំងអនុវត្តវិធានការនានាឱ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាព ស្របតាមតួនាទី ភារកិច្ច និងសមត្ថភាពរបស់ខេត្ត ដើម្បីគ្រប់គ្រងលំហូរឆ្លងកាត់ព្រំដែន ការស្នាក់នៅ និងការធ្វើដំណើររបស់ពលរដ្ឋកម្ពុជា និងជនបរទេសឱ្យស្របទៅតាមច្បាប់ជាធរមាន។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល ក៏បានរាយការណ៍អំពីស្ថានភាពទូទៅនៅក្នុងខេត្ត ដោយបានបញ្ចាក់ថា ខេត្តកណ្តាល មានទីតាំងភូមិសាស្ត្រព័ទ្ធជុំវិញរាជធានីភ្នំពេញ និងដើរតួនាទីជា ខ្សែក្រវាត់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងភស្តុភារកម្មយ៉ាងរឹងមាំក្នុងការជំរុញកំណើន សេដ្ឋកិច្ចជាតិ។ ឯកឧត្តមអភិបាលខេត្ត បានឱ្យដឹងថា ខេត្តកណ្តាល មានព្រំប្រទល់ខាងលិចទល់នឹងខេត្តកំពង់ស្ពឺ ខាងកើតទល់នឹងខេត្តព្រៃវែង ខាងជើងទល់នឹងខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ខាងត្បូងទល់នឹងខេត្តតាកែវ និងខេត្តអានយ៉ាង ប្រទេសវៀតណាម ដែលមានបន្ទាត់ព្រំដែនប្រវែង ៣១,៣២ (សាមសិបមួយក្បៀស ៣២គីឡូម៉ែត្រ) ព្រមទាំងមានច្រកទ្វារអន្តរជាតិមានចំនួន ២ រួមមាន ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ និងច្រកទ្វារព្រំដែនអន្តរជាតិជ្រៃធំ និងច្រកតំបន់ព្រំដែនចំនួន ២ រួមមាន ច្រកទ្វារតំបន់ព្រំដែន ព្រែកជ្រៃ-ព្រែកទន្លា និងច្រកទ្វារតំបន់ព្រំដែនព្រែកស្បូវ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2827 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
17435 នាក់
សរុប :
7179992 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង