ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ​ជា ឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ
Thu,22 October 2026 (Time 07:24 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចធិបតី៖ សហគ្រាសធុនមីក្រូ តូច និងមធ្យម ​ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ។

មានប្រសាន៍ទៅកាន់អង្គពិធី​, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) ជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជរដ្ឋាភិបាល ក្នុងការបង្កើត​ការងារ, បង្កើនចំណូលគ្រួសារ, ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ។ យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ, កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលយើងអាចចាត់ទុកថាជា MSMEs សរុបចំនួន ៧៥ ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣ លាននាក់ ក្នុងនោះស្រ្តីមានប្រមាណ ១,៨ លាននាក់។ លទ្ធផលជំរឿននេះ បានបង្ហាញថា MSMEs បានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០% (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។

សម្ដេចធិបតី​បានបន្ថែមទៀត​ថា​ រាជរដ្ឋាភិបាលកំពុងរៀប​ចំ និង​ដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្ត និងវិធានការ​បន្ទាន់មួយចំនួន​ក្នុង​រយៈពេលខ្លីខាងមុខ ក្នុង​នោះ​រួមមាន៖ ការ​បង្កើត​អង្គភាពសម្រប MSMEs ដែលនឹងដើរតួជាមជ្ឈមណ្ឌលសេវាច្រកចេញចូលតែមួយ សម្រាប់ការចុះបញ្ជី និងការស្នើសុំអាជ្ញាបណ្ណ, ការគ្រោងដាក់ឱ្យអនុវត្តគម្រោងសាកល្បងនៃការស្នើសុំចុះបញ្ជី និងការផ្តល់អាជ្ញាបណ្ណ​ និងលិខិតអនុញ្ញាតពាក់ព័ន្ធផ្សេងៗ ជាកញ្ចប់ តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធីជាអតិបរមា​ តាមថ្នាល CamDX, និង​ ការរៀប​ចំ​សេចក្ដីព្រាង​ «អនុក្រឹត្យសំខាន់ចំនួនពីរ» បន្ថែមទៀត គឺ៖ «អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម» ដែលកំណត់អំពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងវដ្តអាជីវកម្ម ដោយគិតចាប់ពីការចាប់ផ្តើម, ការធ្វើប្រតិបត្តិការ និងការបិទអាជីវកម្ម និងមានបញ្ចូលនីតិវិធីនៃការចាត់ថ្នាក់ (Classification) សហគ្រាស ជាសហគ្រាសធុនតូច និងមធ្យម និង «អនុក្រឹត្យទី២ ស្តីពីការលើកទឹកចិត្តដល់សហគ្រាសធុនតូច និងមធ្យម» ដែលផ្តល់ការលើកទឹកចិត្ត ទាំងផ្នែកសារពើពន្ធ និងទាំងផ្នែកមិនមែនសារពើពន្ធ ។ ទន្ទឹមនឹង​នោះ,​​ សម្តេចធិបតីក៏​បាន​ណែនាំឱ្យគ្រប់អង្គភាព និងមន្ត្រីជាអ្នកផ្តល់សេវាសាធារណៈទាំងអស់ឱ្យផ្លាស់ប្តូរផ្នត់គំនិត និងអភិក្រមនៃការផ្តល់សេវាសាធារណៈ ដោយត្រូវកាត់បន្ថយនីតិវិធីស្មុគស្មាញ និងត្រូវប្រកាន់ខ្ជាប់នូវស្មារតី «ជួយគាំទ្រដល់សហគ្រាស» ជាជាងដើម្បីតែចាប់កំហុស, ដាក់ទោសទណ្ឌ និងផាកពិន័យ។

សម្ដេចធិបតី បានមានប្រសាសន៍បន្តថា ជោគជ័យ​នៃ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុន មីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» មិនអាចសម្រេចបានដោយស្ថាប័នណាមួយ ឬជាជោគជ័យរបស់ស្ថាប័នណាមួយដោយឡែកនោះទេ ប៉ុន្តែជាសមិទ្ធផលរបស់ជាតិ​យើង​ទាំង​មូល។ នៅពេលដែល MSMEs យើងរឹងមាំ, សេដ្ឋកិច្ច​ជាតិ​យើង​ក៏រឹងមាំ និងមានភាពធន់ ហើយប្រជាជន​យើងមានការងារធ្វើ, មានចំណូលសមរម្យ និងរស់នៅប្រកប​ដោយ​សេចក្តីថ្លៃថ្នូរ ឆ្ពោះទៅសម្រេចបាន​នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលដែលគាំទ្រអាជីវកម្ម, គាំទ្រការផលិត, គាំទ្រការវិនិយោគ ហើយយើងនឹងបន្តរួមសុខរួមទុក្ខជាមួយធុរជន ពិសេស MSMEs ដោយគាំទ្របងប្អូន និងដើរទៅមុខជាមួយគ្នា ក្នុងស្មារតី «គិតជាមួយគ្នា, ធ្វើជាមួយគ្នា និងទទួលខុសត្រូវរួមគ្នា» ដើម្បីកសាងសង្គមសេដ្ឋកិច្ចមួយដែលរុងរឿង។

ជាទីបញ្ចប់, ពាក់ព័ន្ធ​នឹងករណីលោកអ៊ុំ សំអាន​, សម្ដេចធិបតី មានប្រសាស៍ថា សម្ដេចមាន​ភាពចាំបាច់ក្នុងការបកស្រាយឱ្យបានច្បាស់លាស់អំពីករណីនេះជូនប្រជាពលរដ្ឋទាំង​ក្នុង​ប្រទេស​ និងក្រៅប្រទេស។ សម្ដេចបានបញ្ជាក់ គោលបំណង​ គឺមិនមែនដើម្បី​ចង់ឈ្នះ ចាញ់ជាមួយ​អ្នកណា ឬក្រុមណាទេ តែ​សុំ​ឱ្យខ្មែរគ្រប់និន្នាការនយោបាយ​រក្សភាពស្ងៀមស្ងាត់, រួមសាមគ្គីគ្នា​​ និងទុកឱកាសឱ្យរាជរដ្ឋាភិបាល​ជាអ្នក​បន្តដោះស្រាយ​លើបញ្ហាព្រំដែន។ សម្ដេច បានបន្តថា រាជរដ្ឋាភិបាល និងមន្ត្រីជំនាញខាងកិច្ចការព្រំដែនមិនបានកាត់ទឹកដីឱ្យប្រទេសណាមួយឡើយ, ផ្ទុយទៅវិញ រាជរដ្ឋាភិបាល និងមន្ត្រីជំនាញខាងកិច្ចការព្រំដែនជាអ្នកការពារទឹកដីយ៉ាងពិតប្រាកដ និងជាអ្នកទទួលខុសត្រូវ​ ជាប្រវត្តិសាស្ត្រចំពោះទឹកដី និងបូរណភាពជាតិ។ ក្នុងន័យនេះ,​ សូម​បងប្អូនប្រជាពលរដ្ឋមេត្តាជឿទុកចិត្តលើការបំពេញការងាររបស់រាជរដ្ឋាភិបាល និងមន្ត្រីជំនាញកិច្ចការព្រំដែន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2427 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
17035 នាក់
សរុប :
7179592 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង