ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចធិបតី៖ ខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជា ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាទៅជាកម្ពុជាថ្មីដែលបាន និង កំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជា ការការពារសន្តិភាពពិភពលោក
Sat,24 October 2026 (Time 12:07 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចធិបតី៖ ខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំងកម្ពុជាទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាទៅជាកម្ពុជាថ្មីដែលបាន និង កំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជា ការការពារសន្តិភាពពិភពលោក

នាព្រឹកថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំង នៃកងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ខេត្តកំពង់ស្ពឺ។

មានប្រសាសន៍ក្នុងពិធីដ៏អធឹកអធមនេះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ខួប ២០ ឆ្នាំ នៃការបញ្ជូនកងកម្លាំង កងយោធពលខេមរភូមិន្ទ ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនេះ ក៏ជាខួប ២០ ឆ្នាំ នៃជោគជ័យក្នុងការផ្លាស់ប្តូរកម្ពុជាដែលធ្លាប់ត្រូវបានហែកហួរដោយសង្គ្រាម និង ធ្លាប់តែល្បីថា ជាវាលពិឃាត, ជាតំបន់អសន្តិសុខ, និង ជាចម្ការមីន ទៅជាកម្ពុជាថ្មីដែលបាន និង កំពុងដើរតួនាទីសំខាន់ ក្នុងការរក្សាសណ្តាប់ធ្នាប់តំបន់ និង សកល, ក៏ដូចជា ការការពារសន្តិភាពពិភពលោក។ សម្ដេចធិបតី បានមានប្រសាសន៍ថា កម្ពុជាបានក្លាយទៅជាប្រទេសនាំមុខផ្នែកបោសសំអាតមីន និង យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ និង កោតសរសើរ, ទាំងចំពោះសកម្មភាពក្នុងស្រុក និង ចំពោះសកម្មភាព ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ។ យើងក៏មានមោទនភាពបំផុត ដែលទង់ជាតិកម្ពុជា បន្តបក់រវិចជាមួយទង់ជាតិនៃប្រទេសទាំងឡាយ ដែលបរិច្ចាគកងទ័ពចូលរួមបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិដូចគ្នា។

សម្ដេចធិបតី បានបន្តថា ជោគជ័យទាំងនេះ ជាសមិទ្ធផលនៃការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់សង្រ្គាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា, ការទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស, និង ការអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ ដែលយើងមិនធ្លាប់មានក្នុងរយៈពេលជាង ៥០០ ឆ្នាំចុងក្រោយនេះ ។

ក្នុងឱកាសនោះ, សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីអភិក្រមការងារដ៏មានសារៈសំខាន់របស់រាជរដ្ឋាភិបាល គឺ «ការកែទម្រង់ដើម្បីការពង្រឹងខាងក្នុង និង កិច្ចសហប្រតិបត្តិការដើម្បីពង្រីកមិត្តខាងក្រៅ» ដែលក្នុងនោះរួមមាន៖ ការកែទម្រង់ និងការធ្វើទំនើបកម្មស្ថាប័ន, ការហ្វឹកហ្វឺន, គ្រឿងបំពាក់, ការដាក់អនុវត្តច្បាប់ស្ដីពីកាតព្វកិច្ចយោធា សំដៅកសាងសមត្ថភាពយោធិនកម្ពុជាឱ្យកាន់រឹងមាំបន្ថែមទៀត។ បន្ថែមលើនេះ, កម្ពុជាតែងតែបន្តពង្រឹង និងពង្រីកិច្ចសហប្រតិបត្តិការជាប់ជាប្រចាំ ជាមួយបណ្ដាប្រទេសជាមិត្តនៅលើសកលលោក តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា និងការចុះកិច្ចព្រមព្រៀងលើកិច្ចសហប្រតិបត្តិការយោធា រួមទាំងការធ្វើសមយុទ្ធរួមគ្នាទាំងក្នុងកម្ពុជា និងតាមបណ្ដាប្រទេសនានា សំដៅរួមគ្នាកសាងសន្ដិភាព និងសន្ដិសុខក្នុងតំបន់ និង សកល។

ជាទីបញ្ចប់, សម្ដេចធិបតី បានផ្ដល់នូវអនុសាសន៍មួយចំនួន រួមមាន ៖ ទី១. ត្រូវចងចាំជានិច្ចថា បងប្អូន ជាតំណាងឱ្យកិត្តិយស និង មុខមាត់របស់កម្ពុជា នៅលើឆាកអន្តរជាតិ, ទី២. ត្រូវបន្តខិតខំហ្វឹកហាត់ ដើម្បីបង្កើនសមត្ថភាព និង ជំនាញវិជ្ជាជីវៈ, ព្រមទាំង ប្រឹងប្រែងរៀនសូត្រ ដើម្បីពង្រីកចំណេះដឹង, យល់ច្បាស់ពីស្ថានភាពភូមិសាស្រ្ត, នយោបាយ, វប្បធម៌, សង្គម និង ហានិភ័យ នៃបេសកកម្មនីមួយៗ ដើម្បីសម្រេចបានជោគជ័យ និង​ ប្រកបដោយសុវត្ថិភាព។ ទី៣. ត្រូវបន្តគោរពក្រមសីលធម៌, វិន័យ និង បទបញ្ជា របស់អង្គការសហប្រជាជាតិ ព្រមទាំង ត្រូវរក្សាឱ្យបាននូវសេចក្តីថ្លៃថ្នូរ និង កិត្តិយស របស់ប្រទេសជាតិ និង កងយោធពលខេមរភូមិន្ទ ។ ទី៤.ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស, ជាមួយប្រជាជន, គោរពទំនៀមទម្លាប់ ប្រពៃណី​ វប្បធម៌​ សាសន៍ដទៃ, និង ចេះជួយប្រជាជននៅកន្លែងដែលកងកម្លាំងយើងបំពេញប្រតិបត្តិការ ។ និង ទី៥. ត្រូវបន្តប្រុងប្រយ័ត្នជានិច្ចចំពោះគ្រោះថ្នាក់គ្រប់ប្រភេទ,ទាំងគ្រោះថ្នាក់ដែលអាចកើតឡើងពីការប្រយុទ្ធ, ពីការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធនានា, ពីការវាយប្រហារពួនស្ទាក់, និង ពីជំងឺឆ្លង និង ជំងឺកាចសាហាវនានា ។ ជារួម, ត្រូវចេះស្រលាញ់គ្នា, មើលថែរក្សាគ្នា, ចេះយកអាសារគ្នា ដូចពាក្យចាស់លោកតែងពោលថា «នៅផ្ទះម្ដាយទីទៃ, នៅព្រៃម្ដាយតែមួយ» ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2406 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
17014 នាក់
សរុប :
7179571 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង