ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចធិបតី៖ ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន គឺជា «កាតព្វកិច្ចសីលធម៌ និង ជាកតញ្ញុតាធម៌ជាតិ»
Mon,05 October 2026 (Time 01:43 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចធិបតី៖ ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន គឺជា «កាតព្វកិច្ចសីលធម៌ និង ជាកតញ្ញុតាធម៌ជាតិ»

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាអនុប្រធានទី១ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបើកមហាសន្និបាតសហព័ន្ធអតីតយុទ្ធជនបណ្តាប្រទេសអាស៊ាន (VECONAC) លើកទី ២៥ នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ ។

ថ្លែងក្នុងពិធីនោះ, សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការដឹងគុណ ការមើលថែ និងការលើកកម្ពស់ជីវភាពអតីតយុទ្ធជន និងនិវត្តជន មិនមែនគ្រាន់តែជាកិច្ចការមនុស្សធម៌នោះឡើយ តែជា «កាតព្វកិច្ចសីលធម៌ និងជាកតញ្ញុតាធម៌ជាតិ» ដែលអ្នកជំនាន់ក្រោយត្រូវតបស្នងចំពោះវីរជន និងរៀមច្បងជំនាន់មុន គ្រប់រូប ។ ជាការពិត, ការផ្តល់តម្លៃលើកតញ្ញុតាធម៌ចំពោះឪពុកម្តាយ, ជីដូនជីតា និង បុព្វបុរស ជាសីលធម៌ និងគុណតម្លៃដែលចាក់ឫសជ្រៅក្នុងផ្នត់គំនិតអាស៊ី រួមទាំងកម្ពុជា ។ VECONAC មិនត្រឹមតែជាកម្លាំងមនុស្សធម៌ដ៏សំខាន់ក្នុងការលើកកម្ពស់គុណភាពជីវិត, សុខុមាលភាព, និងការគាំពារសង្គមជូនអតីតយុទ្ធជន និងជនពិការដោយសារសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាយន្តការតំបន់ដ៏មានឥទ្ធិពលមួយក្នុងការរួមចំណែក ដល់ការថែរក្សាសន្តិភាព, ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ។

សម្ដេចធិបតី មានប្រសាសន៍បន្ថែមថា មិនថាកម្ពុជា, ឥណ្ឌូចិន ឬ តំបន់អាស៊ានទាំងមូល យើងចាត់ទុកអតីតយុទ្ធជន ជាអ្នកការពារប្រវត្តិសាស្ត្រ, ឯករាជ្យភាព, អធិបតេយ្យ, បូរណភាពទឹកដី, និងសិទ្ធិស្វ័យសម្រេចលើការជ្រើសរើសមាគ៌ាអភិវឌ្ឍដែលសមស្របតាមបរិបទប្រវត្តិសាស្ត្រ និងវប្បធម៌របស់សង្គមជាតិនីមួយៗ។ សម្រាប់ព្រះរាជាណាចក្រកម្ពុជា, សន្តិភាព និង ការបង្រួបបង្រួមជាតិពេញលេញដែលយើងទទួលបាននាពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះឡើយ។ ពិភពលោកទាំងមូលបានស្គាល់កម្ពុជាយ៉ាងច្បាស់ តាមរយៈការអនុវត្ត «នយោបាយឈ្នះ-ឈ្នះ» ប្រកបដោយគតិបណ្ឌិតខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ប្រធានព្រឹទ្ធសភា។

សម្ដេចធិបតី បានគូសបញ្ជាក់បន្ថែមថា អតីតយុទ្ធជន និងនិវត្តជន ជា «ប្រតិបត្តិករផ្ទាល់» ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តនយោបាយ ឈ្នះ-ឈ្នះ ដោយបងប្អូនបានបើកបេះដូងទទួលយកការបង្រួបបង្រួមជាតិ និងស្មារតីឈ្នះ-ឈ្នះ ដោយគ្មានអ្នកចាញ់ និងមិនបានប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ឡើយ ។ ការបង្កើតពាក្យស្លោក «អរគុណសន្តិភាព» ជាការជំរុញស្មារតីជាតិឱ្យ ស្រលាញ់, យល់ដឹង និងចូលរួមការពារសន្តិភាព ហើយទន្ទឹមនេះ ពាក្យនេះក៏មានរួមបញ្ចូលនូវអត្ថន័យសម្តែងការដឹងគុណ និងកតញ្ញុតាធម៌ចំពោះអតីតយុទ្ធជន និងនិវត្តជនទាំងឡាយ ដែលបានចូលរួមក្នុងស្នាដៃដ៏មហស្ចារ្យនៅក្នុងការកសាងសន្តិភាពដ៏រឹងមាំមួយសម្រាប់កម្ពុជា ដែលគេធ្លាប់តែស្គាល់ថា ជាប្រទេស ដែលទទួលរងនូវសោកនាដកម្មដ៏សង្វេគ ពីកត្តាប្រវត្តិសាស្ត្រ និងភូមិសាស្ត្រ ។

សម្ដេចធិបតី បានគូសបញ្ជាក់ថា ទោះបីស្ថានភាពភូមិសាស្ត្រនយោបាយក្នុងតំបន់ និងសកលកាន់តែមានភាពស្មុគស្មាញ ជាមួយនឹងភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងការកើនឡើងនៃបញ្ហាសន្តិសុខមិនមែនប្រពៃណី, កម្ពុជានៅតែបន្តប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវនយោបាយការបរទេសឯករាជ្យ ដោយផ្អែកលើច្បាប់អន្តរជាតិ, ការលើកកម្ពស់ពហុភាគីនិយម និងការដោះស្រាយជម្លោះដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា ដោយយកស្មារតីនៃ «នយោបាយឈ្នះ-ឈ្នះ» ជាទស្សនវិជ្ជាដឹកនាំ ក្នុងការកសាងសន្តិភាព។

មុននឹងបញ្ចប់, សម្ដេចធិបតី បានចែករំលែកនូវទស្សនៈ និងផ្តល់អនុសាសន៍គន្លឹះមួយចំនួន ជូនមហាសន្និបាត និងសមាជិក VECONAC ទាំងអស់ សម្រាប់ជាមូលដ្ឋានក្នុងការពិចារណា និងរួមគ្នាជំរុញការអនុវត្តទៅមុខ រួមមាន៖ ទី១- យើងត្រូវបន្តរួមគ្នាថែរក្សា និងលើកកម្ពស់តម្លៃនៃសន្តិភាព ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងវិបុលភាពរបស់តំបន់ ។ ទី២-យើងត្រូវពង្រឹងសាមគ្គីភាព, មិត្តភាព និង កិច្ចសហប្រតិបត្តិការរវាងសមាគមអតីតយុទ្ធជននៃបណ្តាប្រទេសអាស៊ាន។ ទី៣-យើងត្រូវកំណត់ការលើកកម្ពស់គុណភាពជីវិត និងសុខុមាលភាពរបស់អតីតយុទ្ធជនជាស្នូលនៃកិច្ចសហប្រតិបត្តិការ ។ ទី៤-យើងត្រូវលើកកម្ពស់តួនាទីអតីតយុទ្ធជន ជាអ្នកអប់រំសន្តិភាព និងជាស្ពានតភ្ជាប់ពីអតីតកាលទៅបច្ចុប្បន្ន និង អនាគត ។ បទពិសោធរបស់អតីតយុទ្ធជន គឺជាមេរៀនប្រវត្តិសាស្ត្រដ៏មានតម្លៃសម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយ ។ ទី៥- VECONAC គួរតែមានភាពសកម្ម, ភាពធន់, និងឆ្លើយតបជាងមុន ទៅនឹងបរិបទថ្មីរបស់តំបន់។
ទី៦- «ស្មារតីគ្រួសារ VECONAC» គួរត្រូវបានថែរក្សា និងលើកកម្ពស់ឱ្យក្លាយជាកម្លាំងបង្រួបបង្រួមនៅក្នុងសហគមន៍អាស៊ាន។

ជាទីបញ្ចប់ សម្ដេចធិបតី បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់យល់ច្បាស់អំពីតម្លៃនៃសន្តិភាព ជាងអតីតយុទ្ធជននោះឡើយ។ អតីតយុទ្ធជនគឺជាសកម្មជនដ៏មានប្រសិទ្ធភាពបំផុតសម្រាប់សន្តិភាព, យើងត្រូវរួមគ្នាធ្វើឱ្យគុណបំណាច់របស់អតីតយុទ្ធជន និងនិវត្តជន ត្រូវបានចងចាំដោយការដឹងគុណ ធ្វើឱ្យបទពិសោធ និងមេរៀននៃសង្គ្រាម ក្លាយជាមេរៀនសម្រាប់សន្តិភាព; និងធ្វើឱ្យសាមគ្គីភាពរបស់អតីតយុទ្ធជន ក្លាយជាកម្លាំងរួមមួយ ដែលរួមចំណែកដល់ការកសាងសហគមន៍អាស៊ាន ដែលមានសន្តិភាព ស្ថិរភាព មិត្តភាព សុខុមាលភាព និងវិបុលភាពយូរអង្វែង សម្រាប់ប្រជាជនយើង និងមនុស្សជំនាន់ក្រោយ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
866 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18104 នាក់
សរុប :
7182298 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង