ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការវិនិយោគលើសុខភាព គឺស្មើនឹងការវិនិយោគលើអនាគតជាតិ
Wed,07 October 2026 (Time 09:20 PM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចធិបតី៖ ការវិនិយោគលើសុខភាព គឺស្មើនឹងការវិនិយោគលើអនាគតជាតិ

នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប ៨០ ឆ្នាំ នៃការបង្កើតសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល, សម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង និងប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី, នៅរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីនោះ, សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ដែលតែងតែខិតខំបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការផលិតធនធានមនុស្សសុខាភិបាលនៅកម្ពុជា ប្រកបដោយ ជំនាញច្បាស់លាស់, សីលធម៌វិជ្ជាជីវៈ និង មនុស្សធម៌ អស់រយៈពេលប្រាំបីទសវត្សរ៍កន្លងមក, ក្នុងនោះ និស្សិតដែលបានបញ្ចប់ការបណ្តុះបណ្តាលដោយជោគជ័យនៅសាកលវិទ្យាល័យ សរុបជាង ៣ ម៉ឺននាក់, ខណៈដែលនិស្សិតទទួលបានការងារក្នុងប្រព័ន្ធសុខាភិបាលកម្ពុជា មានរហូតដល់ជាង ៩៦% ។ ទន្ទឹមនេះ, សាកលវិទ្យាល័យបាន និង កំពុងរីកចម្រើនយ៉ាងឆាប់រហ័ស, ឆ្លុះបញ្ចាំង តាមរយៈ ការវិនិយោគជាបន្តបន្ទាប់លើហេដ្ឋារចនាសម្ព័ន្ធ, ទាំងរូបវន្ត និង មិនរូបវន្ត។​ សម្តេច​ធិបតី​បាន​អបអរសាទរ និង កោតសរសើរចំពោះនិស្សិតជ័យលាភី ដែលបានខិតខំ, អត់ធ្មត់ ឆ្លងកាត់ការសិក្សា រហូតទទួលបានជោគជ័យគួរជាទីមោទនៈ នាពេលនេះ ព្រមទាំង​សង្ឃឹមយ៉ាងមុតមាំថា ប្អូនៗនិស្សិតជ័យលាភី នឹងយកចំណេះដឹង និង ជំនាញដែលបានក្រេបជញ្ជក់ ទៅបំពេញតួនាទីជាអ្នកផ្តល់សេវាសុខាភិបាល, អ្នកស្រាវជ្រាវ, អ្នកអប់រំ, អ្នកគ្រប់គ្រង, និង ជាអ្នកដឹកនាំសុខភាព នាពេលអនាគត ប្រកបដោយសីលធម៌វិជ្ជាជីវៈ, សុចរិតភាព, គុណធម៌, វិន័យ និង ការទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ ។ សម្តេច​ធិបតី​ក៏បាន​យកឱកាសនេះ​ ផ្តាំផ្ញើដល់ ថ្នាក់ដឹកនាំ, សាស្រ្តាចារ្យ និង បុគ្គលិកសិក្សា នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ថា «៨០ឆ្នាំមុន គឺជាមរតកដ៏មានតម្លៃ, ខណៈដែល ៨០ឆ្នាំក្រោយ គឺជាបេសកកម្មដ៏អស្ចារ្យ» ដោយត្រូវពុះពារប្រែក្លាយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ទៅជាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈសុខាភិបាល ឈានមុខមួយក្នុងតំបន់ ដែលមានការបណ្តុះបណ្តាលប្រកបដោយគុណភាព, មានការស្រាវជ្រាវប្រកបដោយកម្មវិបាក, និង មានប្រតិបត្តិការប្រកបដោយនវានុវត្តន៍ សំដៅកសាងមូលធនមនុស្សក្នុងវិស័យសុខាភិបាល ឆ្ពោះទៅការសម្រេចបានការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០៣៥ ខាងមុខ ។​ សម្តេច​ធិបតី​បាន​សង្កត់ធ្ងន់ថា​ តួអង្គសំខាន់ចំនួន​ ៣ ដែលដើរតួនាទីយ៉ាង​សំខាន់ក្នុងការអនុវត្តបេសកកម្មរបស់គ្រឹះស្ថានបណ្តុះបណ្តាល គឺ៖ ១/ ថ្នាក់ដឹកនាំ និងគណៈគ្រប់​គ្រង, ២/ សាស្ត្រាចារ្យ និងបុគ្គលិកសិក្សា​ និង ៣/ និស្សិត។ តួអង្គទាំងបីនេះ ជាអ្នកកំណត់ការបណ្តុះបណ្តាល​ធនធានមនុស្សប្រកបដោយគុណភាព ។

សម្តេច​ធិបតី​នាយក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់បន្ថែមថា​ ​សុខភាពមិនត្រឹមតែជាបញ្ហាបុគ្គល, គ្រួសារ និង សង្គមប៉ុណ្ណោះទេ, ប៉ុន្តែ ជាមូលដ្ឋានគ្រឹះនៃគុណភាពធនធានមនុស្ស, ផលិតភាពការងារ និង កំណើនសេដ្ឋកិច្ច ។ ដូច្នេះ, ការវិនិយោគលើសុខភាព គឺស្មើនឹងការវិនិយោគលើអនាគតជាតិ ។​ ការលើកកម្ពស់សុខភាពសាធារណៈ ត្រូវផ្តោតលើប្រព័ន្ធសុខាភិបាលទាំងមូល, ពោលគឺ ត្រូវផ្តោតលើ ការការពារជំងឺ, ថែទាំសុខភាពបឋម, រកឃើញជំងឺឱ្យបានឆាប់, ព្យាបាលឱ្យបានជា, និង ស្តារនីតិសម្បទាឱ្យដូចដើម ។​ រាជរដ្ឋាភិបាលក៏បានបង្កើត «មូលនិធិសមធម៌សុខាភិបាល» ជាកម្មវិធីដែលរដ្ឋបង់ថ្លៃសេវាជំនួសប្រជាពលរដ្ឋ រាល់ពេលទៅមណ្ឌលសុខភាព និង មន្ទីរពេទ្យ, ព្រមទាំង ផ្តល់ជំនួយសង្គមនានា (ក្នុងករណីចាំបាច់) ដើម្បីឱ្យពលរដ្ឋមានលទ្ធភាពទៅពេទ្យ និង ទទួលបានសុខភាពល្អ ។​ បច្ចុប្បន្ន, «មូលនិធិសមធម៌សុខាភិបាល» មានក្រុមគោលដៅ ចំនួន ៣ គឺ៖ ក្រុមទី១. ប្រជាពលរដ្ឋក្រីក្រ, ក្រុមទី២. គ្រួសារងាយរងហានិភ័យ, និង ក្រុមទី៣. កម្មករនិយោជិតក្រៅប្រព័ន្ធ, កីឡាករ-កីឡាការនី, កម្មករធាក់ស៊ីក្លូ, បុគ្គលិក អ្នកជំនាញដោះមីន, ស្រ្តីបម្រើការងារផ្នែកសេវាកំសាន្ត, និង មេភូមិ អនុភូមិ ជំនួយការភូមិ ក្រុមប្រឹក្សាឃុំ-សង្កាត់ ។​ ជាមួយគ្នានេះ, រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងអាហារតាមសាលារៀន និងបានអនុវត្តកម្មវិធីឧបត្ថម្ភអាហារូបត្ថម្ភជូនសិស្សក្នុងសហគមន៍ ដោយសហការជាមួយអង្គការ World Food Program (WFP) និងប្រើប្រាស់ថវិការដ្ឋនៅតាមសាលាចំនួន ១ ១១៤ ដែលសិស្សទទួលផលមានការកើនឡើងពីជាង ១១ ម៉ឺននាក់ក្នុងឆ្នាំ២០២៣ ដល់ប្រមាណ ៣០ ម៉ឺននាក់ក្នុងឆ្នាំ២០២៦ ព្រមទាំងមានផែនការទទួលបន្ទុកចំណាយដោះស្រាយដោយរដ្ឋទាំងស្រុងនៅឆ្នាំ ២០២៨ ក៏ដូចជាគ្រោងពង្រីកបន្ថែមតាមជំហានៗ។ លើសពីនេះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ សម្រេចបានអ្នកទទួលផលរហូតដល់ជាង ២,២៥ លាននាក់ ក្នុងឆមាសទី១ ឆ្នាំ ២០២៦ នេះ ដែលជាការកើនឡើង ១០៣% ធៀបនឹងឆ្នាំ ២០២៣ ដែលមានប្រមាណ ១,១លាននាក់។

បន្ថែមពីនេះ​, សម្តេច​ធិបតី​បានបញ្ជាក់​យ៉ាង​ម៉ឹងម៉ាត់ថា​ ដើម្បី​ការពារសុខភាពសាធារណៈ,​ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការចំពោះការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលជាលទ្ធផលបានកាត់បន្ថយប៉ាន់ណូផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹងធំៗឱ្យនៅសល់ត្រឹមប្រមាណ​ ១៧% ព្រមទាំងបានសម្រេចឱ្យបញ្ចប់ទាំងស្រុងនូវការផលិតគ្រឿងស្រវឹងដែលមានដាក់ក្រវិលរង្វាន់ចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២៦នេះ។ចំពោះបារីអេឡិចត្រូនិក (HTPs), រាជរដ្ឋាភិបាលបានដាក់ចេញគោលការណ៍ ដោយមិនទទួលការវិនិយោគលើការផលិតផលិតផលនេះ ព្រមទាំងហាមឃាត់ការនាំចូល, ការជួញដូរ, ការចែកចាយ, ការផ្សព្វផ្សាយ និងការជក់បារីអេឡិចត្រូនិកនៅគ្រប់ទីកន្លែង ជាពិសេសនៅតាមគ្រឹះស្ថានសិក្សា និងទីសាធារណៈ​ ព្រមទាំង​ការហាមឃាត់ដាច់ខាតចំពោះការដាំកញ្ឆានៅកម្ពុជា។

មុន​នឹង​បញ្ចប់​, សម្ដេចធិបតីក៏បាន​បញ្ជាក់​អំពីសង្គ្រាមកម្ពុជា-ថៃ យ៉ាងច្បាស់ថា កម្ពុជាមិនដែលចង់មានសង្គ្រាមនោះទេ ប៉ុន្តែត្រូវតែការពារសិទ្ធិសេរីភាព, កិត្តិយស និងអធិបតេយ្យភាពជាតិ។ សម្ដេចបានគូសបញ្ជាក់ឡើងវិញថា សេចក្ដីប្រកាសរួម ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មានចែងលក្ខខណ្ឌច្បាស់ក្នុងការផ្អាកការបាញ់ និងរក្សាការឈរជើង ព្រមទាំងការវាស់វែងដើម្បីកំណត់ខ្សែព្រំដែន ដែលផ្អែកលើការវាស់វែងតាមសន្ធិសញ្ញា និងអនុសញ្ញាជាមរតកអាណានិគមបារាំង ដោយមិនមែនជាការឈប់បាញ់ដើម្បីឱ្យដីទៅបរទេសឡើយ។ ស្របពេលជាមួយគ្នា, រាជរដ្ឋាភិបាល​ បានចេញវិធានការ​សង្គ្រោះ និងជំនួយយ៉ាងទូលំទូលាយដល់ពលរដ្ឋភៀសសឹកប្រមាណ ៧០ម៉ឺននាក់​ ដោយរាជរដ្ឋាភិបាលបានចែកចេញជាពីរក្រុមគឺ ទី១-ក្រុមប្រជាពលរដ្ឋដែលអាចវិលត្រឡប់ទៅកាន់ផ្ទះវិញ ដោយរាជរដ្ឋាភិបាលបានជួយផ្ដល់នូវថវិកាសម្រាប់ជួសជុលផ្ទះវិញទៅតាមកម្រិតនៃការខូចខាតរបស់គ្រួសារនីមួយៗ និងបោសសម្អាតគ្រាប់មីនឱ្យបានស្អាតដើម្បីធានាថាពេលប្រជាពលរដ្ឋត្រឡប់ទៅផ្ទះវិញនឹងមិនមានបញ្ហាគ្រោះថ្នាក់ដោយសារគ្រាប់មីន និង​យុទ្ធភណ្ឌមិនទាន់ផ្ទុះ​ និងក្រុមទី២-ក្រុមប្រជាពលរដ្ឋដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញ ដោយរាជរដ្ឋាភិបាលបានរៀបចំផ្ទះជនភៀសសឹកបណ្ដោះអាសន្នដែលមានចំនួនប្រមាណ៥ពាន់ខ្នង ដោយបានតភ្ជាប់បណ្ដាញអគ្គិសនី, ទឹកស្អាត, ហេដ្ឋារចនាសម្ព័ន្ធ និងបានថវិកាឧបត្ថម្ភសម្រាប់គ្រួសារនីមួយៗ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
274 នាក់
ម្សិលមិញ :
1455 នាក់
សប្តាហ៍នេះ :
17966 នាក់
សរុប :
7167564 នាក់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិកាកណ្ដាលនិងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញចូលរួមពិធីសំណេះសំណាលជាមួយក្រុមការងារ និងសមាជិក សមាជិកាគណបក្ស ក្នុងស្រុកបាណន់

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំគណៈប្រតិភូ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ខៀវ មុត សមាជិកព្រឹទ្ធសភា

កម្ពុជា-តួកគីយ៉េ នឹងបន្តពូនជ្រំទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ

លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិ ជូនមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ផ្ញើសារលិខិតជូនពរ សូមគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសពិធីចម្រើនជន្មាយុ

កម្ពុជា-អ៊ីស្រាអែល ឯកភាពលើការពង្រឹងយន្តការពិគ្រោះយោបល់ ដើម្បីទាញយកកាលានុវត្តភាពថ្មីៗ

កម្ពុជា-អ៊ូសបេគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត

កម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្ដែង

កម្ពុជា និងកៀហ្ស៊ីស៊ីស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាក់ស្ដែង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ខៀវ មុត ស្ថិតនៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក

កម្ពុជា-អាស៊ែបៃហ្សង់​ នឹងជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី

កម្ពុជា-អាស៊ែបៃហ្សង់ បង្ហាញសុទិដ្ឋិនិយមចំពោះការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

កម្ពុជា-អាស៊ែបៃហ្សង់ នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីការងារសន្តិសុខ ប្រចាំអឌ្ឍមាស របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅសាលប្រជុំទីស្តីការក្រសួងមហាផ្ទៃ

ឯកឧត្តម កើត ឆែ អភិបាលរងខេត្តកំពត និងឯកឧត្តម ភោគ សុវណ្ណរិទ្ធ អញ្ចើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីវិធីសាស្ត្រលើកកម្ពស់ផលិតភាព ខាយហ្សិន (Kaizen) នៅសាលាខេត្តកំពត