លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញដាក់បិណ្ឌវេនទី១២ នៅវត្តចំនួន៤ មានវត្តសំបួរ វត្តសាមគ្គី វត្តតានូ វត្តសុខារ៉ាម(ហៅវត្តព្រៃទទឹង) ស្ថិតក្នុងស្រុកស្វាយទាប ខេត្តស្វាយរៀង

===============
ស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដាក់បិណ្ឌវេនទី១២ នៅវត្តចំនួន៤ មានវត្តសំបួរ វត្តសាមគ្គី វត្តតានូ វត្តសុខារ៉ាម(ហៅវត្តព្រៃទទឹង) ស្ថិតក្នុងឃុំសំបួរ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី បាននាំយកនូវទេយ្យទាន និងបច្ច័យរួមមានមីចចំនួន ១២ កេស, ទឹកដោះគោខាប់ចំនួន ៤ កេស, ទឹកត្រីចំនួន ១២យួរ, ទឹកក្រូចចំនួន ១២កេស, ទឹកផ្លែឈើចំនួន ១២កេស, ទឹកស៊ីអ៉ីវចំនួន ១២ យួរ, ស្ករសចំនួន ១២គីទ្បូក្រាម, ប៊ីចឹងចំនួន ១២ គីទ្បូក្រាម, ត្រីខចំនួន ៤កេស, អង្ករចំនួន ២០០គីទ្បូក្រាម, ទឹកបរិសុទ្ធចំនួន ១២ កេស។
- សរុបសម្ភារគិតជាទឹកប្រាក់ចំនួន ៣,១៥៦,០០០ រៀល
- បច្ច័យកសាងវត្តចំនួន ៤,០០០,០០០ រៀល
- សាដក ៦០ និងបច្ច័យប្រគេនព្រះសង្ឃ ៦០ អង្គ ចំនួន ៥,៤០០,០០០ រៀល
- ជូនតាអាចារ្យ និងយាយជីចំនួន ២,០០០,០០០ រៀល
- ជូនប្រជាការពារភូមិថវិកាចំនួន ១,០០០,០០០ រៀល
- ជូនក្រុមរបាំចំនួន ២០០,០០០ រៀល
- ចំណាយផ្សេងៗចំនួន ៥០០,០០០ រៀល សរុបចំណាយទាំងអស់ចំនួន ១៦,២៥៦,០០០ រៀល៕