ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្ដេចធិបតី​ ជឿជាក់យ៉ាងមុត​មាំ​ថា ប្អូនៗនិស្សិត​ នឹងយកចំណេះជំនាញដែលក្រេបជញ្ជក់បាន​ ទៅបម្រើមាតុភូមិ ដោយប្រកាន់ខ្ជាប់នូវ សីលធម៌វិជ្ជាជីវៈ វិន័យ និង មនសិការស្នេហាជាតិ
Fri,09 October 2026 (Time 08:49 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចធិបតី​ ជឿជាក់យ៉ាងមុត​មាំ​ថា ប្អូនៗនិស្សិត​ នឹងយកចំណេះជំនាញដែលក្រេបជញ្ជក់បាន​ ទៅបម្រើមាតុភូមិ ដោយប្រកាន់ខ្ជាប់នូវ សីលធម៌វិជ្ជាជីវៈ វិន័យ និង មនសិការស្នេហាជាតិ

នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រ កម្រិតបរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិស្សិតជ័យលាភី សរុបចំនួន ២.០០១នាក់ (នារី ១.១២៥នាក់ ) នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង។

ថ្លែងក្នុងពិធីនោះ សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សាកលវិទ្យាល័យ ក្នុងការបំពេញតួនាទីយ៉ាងសំខាន់ដើម្បីកសាងមូលដ្ឋានចំណេះដឹង បណ្តុះបណ្តាលជំនាញ ព្រមទាំងអប់រំសីលធម៌វិជ្ជាជីវៈ និងវិន័យដល់យុវជនកម្ពុជា ឱ្យក្លាយជាធនធានមនុស្សដែលមានសមត្ថភាពពេញលេញ និងជាសសរទ្រូងដ៏រឹងមាំក្នុងការអភិវឌ្ឍប្រទេសជាតិ ស្របតាមយុទ្ធសាស្ត្រ និងគោលនយោបាយជាតិរយៈពេលវែងរបស់រាជរដ្ឋាភិបាល ជាពិសេស គោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ២០២២-២០៣០ និង គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥។ ទន្ទឹមនឹងនេះ សម្តេចធិបតី បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនជាបន្តបន្ទាប់របស់ សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង ជាពិសេសការទទួលបាន គម្រោង SATREPS ពីអង្គការ JICA និង JST នៃរដ្ឋាភិបាលជប៉ុន ដែលសបញ្ជាក់យ៉ាងច្បាស់ពីភាពត្រឹមត្រូវលើការដឹកនាំ ការគ្រប់គ្រង និងទិសដៅយុទ្ធសាស្ត្ររបស់សាកលវិទ្យាល័យ។ បន្ថែមលើសពីនេះ សម្តេចធិបតី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាកលវិទ្យាល័យ ដែលបានផ្តល់អាហារូបករណ៍សម្តេចតេជោ ដើម្បីចែករំលែក និងផ្តល់ឱកាសសិក្សាដល់ក្មួយៗសិស្ស-និស្សិតមកពីគ្រួសារក្រីក្រ ដែលកាយវិការនេះមិនត្រឹមតែបើកទ្វារអាជីពជូនដល់យុវជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយបន្ទុកចំណាយរបស់គ្រួសារបានមួយកម្រិតធំផងដែរ។

សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមថា សមិទ្ធផលរបស់និស្សិតជ័យលាភីនាពេលនេះ មិនមែនជាការពុះពាររបស់ប្អូនៗតែឯងនោះទេ, ប៉ុន្តែគឺជាផ្លែផ្កានៃ ការគាំទ្រ ការលះបង់ និង ការលើកទឹកចិត្ត របស់ មាតាបិតា អាណាព្យាបាល, ព្រមទាំង ការខិតខំ និង ទទួលខុសត្រូវខ្ពស់ របស់សាកលវិទ្យាល័យផងដែរ, ពោលគឺ «សញ្ញាបត្រមួយសន្លឹក គឺជាសមិទ្ធផលរួមគ្នា នៃការខិតខំរបស់និស្សិត, ការបង្រៀនរបស់សាស្ត្រាចារ្យ, និង ការលះបង់របស់អាណាព្យាបាល និង ក្រុមគ្រួសារ» ។ ក្នុងន័យនេះ សម្តេច បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្តៅចំពោះនិស្សិតជ័យលាភីនាឱកាសនេះ និងជឿជាក់យ៉ាងមុត​មាំ​ថា ប្អូនៗនិស្សិតជ័យលាភីនឹងយកចំណេះជំនាញដែលក្រេបជញ្ជក់បានទៅបម្រើមាតុភូមិ ដោយប្រកាន់ខ្ជាប់នូវ សីលធម៌វិជ្ជាជីវៈ វិន័យ និង មនសិការស្នេហាជាតិ ។ ម៉្យាងទៀត, ការសិក្សាជាសកម្មភាពពេញមួយជីវិត ពីព្រោះ ពេលណាក៏ដោយ ក៏ត្រូវរៀន, ក៏ត្រូវយល់ដឹង, និង ក៏ត្រូវស្រាវជ្រាវ ដោយត្រូវចងចាំថា «កុំរៀនដើម្បីតែបានសញ្ញាបត្រ, ប៉ុន្តែត្រូវរៀនដើម្បីឱ្យមានសមត្ថភាព និង អាចធ្វើការបាន» ។

សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះគុណភាពអប់រំនៅកម្ពុជា តាមរយៈ ការតាមដាន វាយតម្លៃ និង កែលម្អ ជាប្រចាំ ដើម្បីអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីអប់រំនៅកម្ពុជា ប្រកបដោយ គុណភាព ប្រសិទ្ធភាព នវានុវត្តន៍ សមធម៌ និង ចីរភាព សំដៅធានាដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យមានជំនាញខ្ពស់ និង ឥរិយាបថល្អ សម្រាប់ឆ្លើយតបទៅនឹងតម្រូវការចំពោះមុខ ក៏ដូចជា និន្នាការតំបន់ និង សកល ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺមិនត្រឹមតែផ្តល់សញ្ញាបត្រដល់អ្នកសិក្សាប៉ុណ្ណោះទេ, ប៉ុន្តែត្រូវផ្តល់ ចំណេះដឹង ជំនាញ បទពិសោធ ឱកាសការងារ សមត្ថភាពសម្របខ្លួន និង ឱកាសរៀនសូត្រពេញមួយជីវិត ដើម្បីឱ្យអ្នកបញ្ចប់ការសិក្សា អាចឈរជើងក្នុងទីផ្សារការងារ ដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស, និង អាចក្លាយជាកម្លាំងចលករពិតប្រាកដនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាតិ ។

ពាក់ព័ន្ធនឹងកិច្ចការពារប្រជាពលរដ្ឋ ពីបញ្ហាប្រឈមធំៗនាពេលកន្លងមក ​ទាំងក្នុងពេលមានសង្គ្រាមឈ្លានពាន និងគ្រោះ​ធម្មជាតិ (ទឹកជំនន់) សម្តេចធិបតីនាយករដ្ឋមន្ត្រី​ បានសង្កត់ធ្ងន់ថា រាជរដ្ឋាភិបាល នៅតែប្រកាន់នូវ​អភិក្រមច្បាស់លាស់គឺ អាទិភាពទី១ គឺការសង្គ្រោះជីវិត,​អាទិភាពទី២ គឺការមើលថែសុខទុក្ខ, ដឹកជញ្ជូនគាត់ទៅកាន់ទីទួលសុវត្ថិភាព ព្រមទាំងផ្តល់ជម្រក អាហារ និងការរស់នៅដោយសុវត្ថិភាព​ និងអាទិភាពទី៣​ គឺ​ការស្តារឡើងវិញ​ ទាំង​ហេដ្ឋារចនា​សម្ព័ន្ធ​ និង​ដំណាំកសិកម្ម។

ឆ្លៀតឱកាស​នោះដែរ​ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងការវាយតម្លៃខ្ពស់ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង មន្ទីរជំនាញ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ អាជ្ញាធរក្រុង-ស្រុក-ឃុំ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទក្នុងខេត្ត ដែលបានខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្មក្នុងការជំរុញការអភិវឌ្ឍលើគ្រប់វិស័យ និងបានជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់កាលៈទេសៈ​ ទាំងក្នុង​ពេលមាន​សង្រ្គាម​ឈ្លានពាន​ និង​គ្រោះទឹកជំនន់​។ ព្រមជាមួយ​គ្នានេះ​ សម្រាប់​ខេត្តបាត់ដំបង កន្លងមក​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ បាន​ធ្វើការ​ជាមួយ​ ADB លើគម្រោងមូលនិធិឥណទាន​ ដែលចាប់ពី២០១៩ដល់ខែកញ្ញា​២០២៦ បានបញ្ចប់លើគម្រោងកសាង​ហេដ្ឋារចនា​សម្ព័ន្ធពីរជំហាន​រួចហើយ​ ដែលមាន​ដូចជា​ ប្រព័ន្ធគ្រប់គ្រងទឹកកខ្វក់,ទីលានចាក់សំរាម និងរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាដើម​ ហើយនៅឆាប់ៗ​ ខាងមុខនេះ នឹងត្រូវកសាង និងជួសជុលផ្លូវសំខាន់ៗចំនួន ២១ខ្សែ ក្នុងក្រុងបាត់ដំបង។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានអនុម័តថវិកាជាតិ​ ទាំងថ្នាក់ជាតិ​ និងក្រោមជាតិ​ ដើម្បីកសាងផ្លូវចំនួន ៧ខ្សែបន្ថែមទៀត (ប្រវែង ១១គីឡូម៉ែត្រ) ដោយធ្វើទាំងប្រព័ន្ធលូ និងផ្លូវដំណាលគ្នា ដើម្បីធានាគុណភាពប្រើប្រាស់បានយូរអង្វែង។

មុននឹងបញ្ចប់ សម្ដេចធិបតីបានគូសបញ្ជាក់បន្ថែមថា គុណតម្លៃ​ពិត ​នៃ “សន្តិភាព” គឺយើងបានស្គាល់កាន់តែច្បាស់ក្នុងពេលដែលយើងបានបាត់បង់សន្តិភាព​ ក្នុងកំឡុងពេល​នៃសង្គ្រាមឈ្លានពាន ហើយប្រជាជនយើង​ ដែលបានជួបផ្ទាល់ និងរងផល​ប៉ះ​ពាល់ផ្ទាល់ ទើបយល់ច្បាស់ និងកាន់តែចង់បានសន្តិភាព និងផ្តល់តម្លៃយ៉ាង​ធំ​ធេង​សម្រាប់សន្តិភាព។

ជាទីបញ្ចប់ សម្ដេចធិបតី បានមានប្រសាសន៍ពាក់ព័ន្ធនឹងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ថា អាទិភាពចំពោះមុខរបស់កម្ពុជា គឺយើងនៅតែប្រកាន់ភ្ជាប់​ ការដោះស្រាយ​ ដែលផ្អែកលើច្បាប់​អន្តរជាតិ​,​ សន្ធិសញ្ញា, អនុសញ្ញា និងគោលការណ៍ដែលមានស្រាប់​ដើម្បីទាមទារទឹកដីស្របច្បាប់របស់យើងត្រឡប់មកវិញ។ ក្នុងន័យនេះដរាបណាវិធីសាស្ត្រ​ នៃការប្រើការទូត​ និងយន្ដការច្បាប់អន្តរជាតិនៅមានប្រសិទ្ធភាព និងជាដំណោះស្រាយយូរ​អង្វែងសម្រាប់ផ្តល់ភាពយុត្តិធម៌ និង​ការប្រគល់ទឹកដីយើងត្រឡប់មកវិញ យើងនៅតែបន្តប្រើប្រាស់មធ្យោបាយនេះជាបន្ត។ ស្របជាមួយគ្នានេះ ដើម្បីឱ្យកិច្ចការកាន់តែមានប្រសិទ្ធភាព និងជាក់លាក់, សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានស្នើដល់ក្រុមអ្នកសង្កេតការណ៍អន្តរជាតិ (AOT) ចុះទៅមើលការវាស់វែងដោយផ្ទាល់ និងជាសាក្សី ក្នុងដំណើរការនៃការវាស់វែងតាមយន្តការJBC៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
3282 នាក់
ម្សិលមិញ :
2265 នាក់
សប្តាហ៍នេះ :
17890 នាក់
សរុប :
7180447 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង