ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផល កិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ប្រចាំខែមករា ឆ្នាំ២០២៦ និងលើកទិសដៅ អនុវត្តបន្ត ព្រមទាំងផ្សព្វផ្សាយ ទិសដៅបន្ដរបស់ អគ្គស្នងការដ្ឋាន នគរបាលជាតិ
Mon,19 January 2026 (Time 01:32 PM)
ដោយ ៖ ដើម្បីប្រជាជន


អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ ២០២៦នេះ លោកឧត្ដមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍លទ្ធផល កិច្ចប្រតិបត្តិការរក្សាសន្តិសុខសង្គម ការងារនគរបាលសហគមន៍ ប្រចាំខែមករា ឆ្នាំ២០២៦ និងលើកទិសដៅ អនុវត្តបន្ត ព្រមទាំងផ្សព្វផ្សាយទិសដៅបន្ដរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

កិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ស្នងការ បានផ្សព្វផ្សាយផែនការ សំខាន់ៗ និងដាក់ចេញនូវទិសដៅបន្ដ មួយចំនួន ដូចជាៈ

១-ផ្សព្វផ្សាយអនុក្រឹត លេខ០៣ អនក្រ.បក របស់រាជរដ្ឋាភិបាល ស្ដីពីការគ្រប់គ្រងសន្តិសុខ សុវត្ថិភាព តាមទីតាំងប្រមូលផ្តុំ

២-ផ្សព្វផ្សាយសេចក្តីណែនាំលេខ ០០៣ ផក របស់អគ្គស្នងការនគរបាលជាតិ ស្ដីពីការបោសសម្អាតសកម្មភាពល្មើសគ្រប់ប្រភេទ នៅតាមទីតាំងស្នាក់នៅប្រមូលផ្ដុំជនបរទេស

៣-បន្តរក្សាវឌ្ឍនភាព និងជំរុញការអភិវឌ្ឍន៍លើការកសាងអង្គភាព

៤-បន្តពង្រឹងការអនុវត្ត លើការងារ នគរបាលសហគមន៍

៥-បន្តការផ្ដល់សេវាតម្រូវការជូនប្រជាពលរដ្ឋ ត្រូវពង្រឹង និងជំរុញឲ្យមានភាពឆាប់រហ័ស ប្រកបដោយគុណភាព និងមានជំនឿចិត្ត

៦-បន្តពង្រឹង និងបង្កើនវិធានការ បង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាមួយការអនុវត្តការប្រើប្រាស់វិធានការជំនាញ និងវិធានការច្បាប់ ដោយម៉ឹងម៉ាត់បំផុត

៧-បន្ដលើកកម្ពស់ប្រសិទ្ធភាពការត្រួតពិនិត្យ តួនាទីភារកិច្ច លើការដឹកនាំបញ្ជាកម្លាំងក្រោមឱវាទ

៨-បន្តពង្រឹង កិច្ចការពារ សន្តិសុខ សណ្ដាប់ធ្នាប់ រក្សាសុវត្ថិភាព ដោយធានាឲ្យបានស្ថិរភាព និងផ្តល់ភាពកក់ក្ដៅ ជូនប្រជាពលរដ្ឋ និងភ្ញៀវ ទេសចរណ៍ជាតិ -អន្តរជាតិ ។

ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី ស្នងការរង លោកអនុប្រធានផែន លោកនាយការិយាល័យជំនាញគ្រប់រូប លោកអធិការ-អធិការរង នៃអធិការដ្ឋាននគរបាល ក្រុង/ស្រុក ទាំង១០ និងលោកនាយប៉ុសិ៍្ដនគរបាលរដ្ឋបាល ទាំង១០៩ ឃុំ/ សង្កាត់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7750 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
20602 នាក់
សរុប :
6931715 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ