ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារបន្ត​ឆ្នាំ២០២៦ និងពង្រឹងការគ្រប់គ្រង​លំហូរឯកសារចេញ-ចូល របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី
Tue,20 January 2026 (Time 03:55 PM)
ដោយ ៖ ដើម្បីប្រជាជន


កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារបន្ត​ឆ្នាំ២០២៦ និងពង្រឹងការគ្រប់គ្រង​លំហូរឯកសារចេញ-ចូល របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី

រាជធានីភំ្នពេញ ៖ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​អគ្គស្នងការនគរបាលជាតិ​​​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៥ លើកទិសដៅការងារបន្ត​ឆ្នាំ២០២៦ និងពង្រឹងការគ្រប់គ្រង​លំហូរឯកសារចេញ-ចូល របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

កិច្ចប្រជុំនេះក៏មានការចូលរួមដោយ លោកឧត្តមសេនីយ៍ទោ សួរ ប៊ុនស៊ូ អនុប្រធានសេនាធិការដ្ឋាន លោកឧត្តមសេនីយ៍ទោ ប៉ែន ច័ន្ទសុខខេមរិទ្ធ ​អនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ , លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ និងនាយផ្នែកជាច្រើនរូបទៀត។

លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឡើងរាយការណ៍សង្ខេបអំពីវឌ្ឍនភាពការអនុវត្តការងារប្រចាំឆ្នាំ បញ្ហាប្រឈម សំណូមពរ រួចមក លោកឧត្តមសេនីយ៍ទោ ក៏បានជំរុញការអនុវត្តដីកាស្វែងរកចាប់ខ្លួន ករណីសេសសល់ មុខសញ្ញាកំពុងតស៊ូឲ្យមានប្រសិទ្ធភាព​ និង​សហការជាមួយសមត្ថកិច្ចបរទេសពាក់ព័ន្ធដើម្បីប្រមូលព័ត៌មាន ស៊ើបអង្កេតបទល្មើស ដែលពាក់ព័ន្ធការរំលោភបំពានផ្លូវភេទកុមារអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ និងប្តេជ្ញាបន្តសហការជាមួយអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិដែលធ្វើការងារលើវិស័យប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគាំពារជនរងគ្រោះ ដើម្បីប្រមូលព័ត៌មានស្រាវជ្រាវស៊ើបអង្កេតពាក់ព័ន្ធ អំពើជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទលើស្ត្រី និងកុមារ ព្រមទាំងបង្កើនសមត្ថភាពជំនាញជូនដល់ មន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ផ្សព្វផ្សាយអំពីច្បាប់ ល្បិចកលជនល្មើស ការធ្វើចំណាកស្រុកដោយខុសច្បាប់ដល់សិស្សានុសិស្សនៅតាមសាលារៀន ក៏ដូចប្រជាពលរដ្ឋនៅសហគមន៍។

តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ ​បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដល់លោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍​ នៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងបានឯកភាពរបាយការណ៍សង្ខេបរបស់លោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ដែលបានចូលរួមខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ ក្នុងរយៈពេល១ឆ្នាំនេះ ទទួលបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តម ​អគ្គស្នងការរងនគរបាលជាតិ ក៏បានជំរុញដល់ក្រុមប្រឹក្សាវិន័យដែលមានស្រាប់ឱ្យអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវនិងមានតម្លាភាព និងបានណែនាំ​ដល់កងកម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនឱ្យគោរពវិន័យកងកម្លាំងនគរបាលជាតិ គ្រងឯកសណ្ឋាននគរបាលជាតិឱ្យបានត្រឹមត្រូវ អនុវត្តច្បាប់ប្រកបដោយក្រមសីលធម៌វិជ្ជាជីវ: គោរពគ្នាតាមឋានានុក្រម និងចាត់តាំងវេនប្រចាំការ២៤ម៉ោងលើ២៤ម៉ោង រង់ចាំទទួលបទបញ្ជាពីអគ្គស្នងការដ្ឋាននគរបាលជាតិ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ​អគ្គស្នងការរងនគរបាលជាតិ បានបន្ថែមថា ​ទន្ទឹមនឹងលទ្ធផលល្អប្រសើរនេះ សូមឲ្យលោក-លោកស្រីឧត្តមសេនីយ៍ វរសេនីយ៍ កែលំអរនូវចំណុចខ្វះខាតមួយចំនួន
និងបាន​ដាក់ទិសដៅសម្រាប់នាយកដ្ឋានយកទៅអនុវត្តបន្ត​ ៖ ​១​-ពង្រឹងការគ្រប់គ្រងមន្រ្តីនគរបាលក្រោមឱវាទឱ្យបានល្អ ២-ពង្រឹងការគ្រប់គ្រងលំហូរឯកសារចូល-ចេញ ឲ្យបានត្រឹមត្រូវនិងច្បាស់លាស់ ៣-ត្រូវរៀបចំកសាងផែនការសកម្មភាព ឆ្នាំ២០២៦ ដោយយកចិត្តទុកដាក់លើស្ថានភាពកើតឡើងថ្មីៗ។ ៤-ពង្រឹងការគ្រប់គ្រងបញ្ជីបណ្តឹង តាមដានការអនុវត្តនីតិវិធីលើបណ្តឹង។ ៥-បន្តជំរុញបើកការស៊ើបអង្កេតលើការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មដែលពាក់ព័ន្ធ បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ៦​​-ពន្លឿនការធ្វើបច្ចុប្បន្នភាពគ្រប់គ្រងដីកា និងសំណុំរឿង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
2484 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
19722 នាក់
សរុប :
7183916 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង