ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម ទ្រី ដាលុច អញ្ចើញជាគណៈអធិបតីក្នុងពិធី ប្រកាសចាត់តាំង និងកែសម្រួលសមាសភាព ក្រុមការងារគណបក្សចុះមូលដ្ឋាន ភូមិក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
Mon,26 January 2026 (Time 09:22 AM)
ដោយ ៖ ដើម្បីប្រជាជន


ឯកឧត្តម ទ្រី ដាលុច អញ្ចើញចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសចាត់តាំង និងកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានភូមិក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
==============
ខេត្តកំពង់ធំ៖នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំសាមគ្គី បានរៀបចំពិធីប្រកាសចាត់តាំង និងកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានតាមភូមិទាំង ៥ ចំណុះឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ក្រោមអធិបតីភាព ឯកឧត្តម ទ្រី ដាលុច ប្រធានក្រុមការងារយុវជនគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង៧ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា និងអ្នកចូលរួមដទៃទៀតសរុបប្រមាណជិត ១៥០០នាក់ ស្ថិតនៅក្នុងឃុំសាមគ្គី, ស្រុកប្រាសាទបល្ល័ង្ក, ខេត្តកំពង់ធំ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមបានសម្តែងនូវសេចក្ដីសោមនស្ស ដែលបានចូលរួមជាគណៈអធិបតីក្នុងពិធីប្រកាសចាត់តាំង និងកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានតាមភូមិនៅក្នុងឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក។ ឯកឧត្តមបានសម្ដែងនូវការកោតសរសើរយ៉ាងក្រៃលែងដល់ថ្នាក់ដឹកនាំក្នុងក្របខ័ណ្ឌគណបក្សរួមមាន ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និង លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ដែលបានដឹកនាំធ្វើឲ្យស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំរបស់យើងទទួលបានសមិទ្ធផលបន្ថែមនោះគឺការកៀរគរបានសមាជិកថ្មីនៃក្រុមការងារគណបក្សចុះមូលដ្ឋានតាមភូមិទាំង៥ នៅក្នុងឃុំសាមគ្គី ដែលសមិទ្ធផលនេះគឺជាការបង្កើនកម្លាំងស្នូលបន្ថែមដើម្បីចុះតាមផ្ទះ និងរួមចំណែក ដោះស្រាយនូវបញ្ហាប្រឈម និងសំណូមពរនានារបស់ប្រជាពលរដ្ឋ។ បន្ថែមលើនេះ ឯកឧត្ដមក៏បានលើកឡើងអំពីគុណូបការ:ដ៏ធំធេងរបស់វីរកងទ័ពរបស់យើងដែលបានពលី និងបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុការពារអធិបតេយ្យភាព និងបូរណភាពទឹកដីជាតិមាតុភូមិជាទីស្រឡាញ់ពីការឈ្លានពានរបស់ប្រទេសជិតខាង ដែលជាចំណែកដែលធ្វើឱ្យប្រជាជនកម្ពុជាគ្រប់រូបស្គាល់តម្លៃពិតនៃ “សន្តិភាព”។

ក្នុងន័យនេះ ឯកឧត្ដមក៏បានបន្តរំលេចអំពីគោលជំហរដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងអត់ធ្មត់បំផុតរបស់រាជរដ្ឋាភិបាល ដោយផ្អែកលើយន្តការទ្វេភាគីដែលមានស្រាប់ រហូតឈានដល់ការឯកភាពគ្នាអនុវត្តបទឈប់បាញ់នៅនឹងកន្លែង ដើម្បីបញ្ចប់នូវទុក្ខសោករបស់ប្រជាជនភៀសសឹកជាងកន្លះលាននាក់ ទប់ស្កាត់ការបំផ្លិចបំផ្លាញ និងបន្តដើរលើមាគ៌ាឆ្ពោះទៅរកសន្តិភាពយូរអង្វែង។ ឯកឧត្ដមបានបន្តទៀតថាការសម្រេចចិត្តបែបនេះពុំមែនមានន័យថារាជរដ្ឋាភិបាលសុខចិត្តយកបូរណភាពទឹកដីទៅដោះដូរនឹងសន្តិភាពឡើយ តែគឺជាការឆ្លុះបញ្ចាំងថាកម្ពុជាប្រកាន់យកមាគ៌ាសន្តិភាពក៏ដូចជាយកអាយុជីវិត និងសុខទុក្ខរបស់ប្រជាជនជាអាទិភាពចម្បងបំផុត។ អាស្រ័យហេតុនេះរាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែងតែផ្តល់ តម្លៃខ្ពស់បំផុតចំពោះ “សន្តិភាព និងការអភិវឌ្ឍ” ព្រោះសន្តិភាពគឺជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិ, ការកែលម្អបរិយាកាសវិនិយោគ, ការបង្កើតការងារ, និងការលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យឆ្នាំ ២០៥០ ក្នុងការក្លាយខ្លួនជាប្រទេសមានប្រាក់ចំណូលខ្ពស់។

ឯកឧត្តមក៏បានជម្រាបទៅអង្គពិធីអំពីសមិទ្ធផលសេដ្ឋកិច្ចនានាដែលរាជរដ្ឋាភិបាលសម្រេចបានរួមមាន ស្ថិរភាពនៃកំណើនសេដ្ឋកិច្ចយ៉ាងល្អប្រសើរ ក៏ដូចជាកំណត់ត្រានៃទំហំទុនវិនិយោគសរុបប្រមាណ ១០ ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ៤៣៨ ពាន់កន្លែង។ ឯកឧត្ដមក៏បានរំលេចទៀតថា ស្ថិតក្នុងសភាពការណ៍ពិភពលោកដែលវិវត្តកាន់តែស្មុគស្មាញ មិនប្រាកដប្រជា និងគ្រោះថ្នាក់បែបនេះ តទៅមុខនាវាកម្ពុជាក្រោមការដឹកនាំដ៏វាងវៃរបស់ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នឹងនៅតែបន្តធ្វើដំណើរទៅមុខប្រកបដោយភាពប្រុងប្រយ័ត្នខ្ពស់ និងថ្លឹងថ្លែងបំផុតនៅលើផ្ទៃសមុទ្រនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច ដោយឈរលើជំហរឯករាជ្យ ស្រឡាញ់សន្តិភាព សន្តិសហវិជ្ជមាន អព្យាក្រឹត្យ និងមិនចូលបក្សសម្ព័ន្ធ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារជារួមរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក និងសូមចូលរួមអបអរសាទរចំពោះសមាជិកសមាជិកាថ្មីនៃក្រុមការងារគណបក្សចុះមូលដ្ឋានតាមភូមិទាំង៥ ចំណុះឃុំសាមគ្គី ស្រុកប្រាសាទបល្ល័ង្ក ដែលនឹងត្រូវបំពេញភារកិច្ចជាកម្លាំងស្នូលក្នុងការរួមចំណែកដោះស្រាយបញ្ហាប្រឈម ក្តីកង្វល់ និងស្តាប់នូវសំណូមពររបស់ប្រជាជនក្នុងមូលដ្ឋានភូមិទាំង៥។ ឯកឧត្តមក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង៧ លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក សមាជិកា និងអ្នកចូលរួមទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីប្រកាសចាត់តាំង និងកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានតាមភូមិនៅក្នុងឃុំ សាមគ្គី ស្រុកប្រាសាទបល្ល័ង្ក។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម ទ្រី ដាលុច ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព មកប្រគល់ជូនប្រធានគណបក្សស្រុក ប្រធានគណបក្សឃុំ ប្រធានក្រុមការងារចុះមូលដ្ឋានឃុំទាំង៧ លោក លោកស្រី អនុប្រធាន សមាជិក សមាជិកា និងប្អូនៗសិស្សនុសិស្សទាំងអស់សរុបជាទឹកប្រាក់ប្រមាណ ១៤០ លានរៀល។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1688 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18926 នាក់
សរុប :
7183120 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង