ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តព្រះវិហារ ចំនួន៥៤០គ្រួសារ
Sat,31 January 2026 (Time 01:44 PM)
ដោយ ៖ ដើម្បីប្រជាជន


រាជរដ្ឋាភិបាល គិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយសម្រាប់ជនភៀសសឹក

ព្រះវិហារ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាល បានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ ក្នុងការដោះស្រាយសម្រាប់ជនភៀសសឹក ដែលអាចត្រឡប់ទៅលំនៅឋានវិញ។

ក្នុងពិធីជួបសំណេះសំណាលសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ នៅមណ្ឌលសុវត្ថិភាពវត្តបាក់កាំ ចំនួន ៥៤០គ្រួសារ ស្ថិតនៅស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ក្រុមការងារ ក្រសួងពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ អ្នកស្ម័គ្រចិត្ត សប្បុរសជន អង្គការជាតិ និងអន្តរជាតិ និងដៃគូផ្សេងៗ ព្រមទាំងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការរៀបចំទីជម្រកសុវត្ថិភាព ផ្តល់ការឧបត្ថម្ភគាំទ្រដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកទាំងអស់បានស្នាក់នៅបណ្តោះអាសន្នឱ្យមានសុវត្ថិភាព និងអាចស្នាក់នៅបានក្នុងគ្រាដ៏លំបាកនេះ។

សម្តេចធិបតី បន្ដថា រាជរដ្ឋាភិបាល បានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន៣ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹកដែលអាចត្រឡប់ទៅលំនៅឋានវិញ, បងប្អូនជនភៀសសឹកដែលមិនទាន់អាចត្រឡប់ទៅលំនៅឋាន និងការស្តារហេដ្ឋានរចនាសម្ព័ន្ធដែលរងការខូចខាត។

ទី១- សម្រាប់បងប្អូនជនភៀសសឹកដែលអាចវិលត្រឡប់ទៅលំនៅឋានវិញបាន ក្រសួងស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងខ្នះខ្នែងរៀបចំសម្របសម្រួលឱ្យជនភៀសសឹក អាចវិលត្រឡប់ទៅលំនៅឋានវិញ បានកាន់តែឆាប់តាមដែលអាចធ្វើទៅបាន។ ក្រោមការសម្របសម្រួលរបស់អាជ្ញាធរមីន និងក្រសួងស្ថាប័នពាក់ព័ន្ធ ប្រតិបត្តិករមីននានា ជាពិសេសមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជាស៊ីម៉ាក់ បាននិងកំពុងខិតខំយ៉ាងសកម្មនៅក្នុងការបោសសំអាតអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដើម្បីធានាថា ទីតាំងទាំងនោះ មានសុវត្ថិភាពគ្រប់គ្រាន់មុននឹងអនុញ្ញាតឱ្យបងប្អូនជនភៀសសឹកវិលត្រឡប់ទៅកាន់ទីតាំងទាំងនោះ។ ជាមួយការសម្រួលការវិលត្រឡប់ទៅកាន់លំនៅឋានរបស់បងប្អូន រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការចំពោះកិច្ចរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាតពីជម្លោះព្រំដែនកម្ពុជា-ថៃ ដើម្បីរៀបចំ និងគ្រប់គ្រងការស្តារជីវភាព និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតពីជម្លោះព្រំដែននេះ។

ទី២-ចំពោះបងប្អូនជនភៀសសឹក ដែលមិនទាន់អាចត្រឡប់ទៅលំនៅឋានវិញបាន ដោយសារស្ថានភាពមិនទាន់អំណោយផល ចំពោះមុខនេះ រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្ត អាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងគិតគូរពង្រឹងលើជម្រកបណ្តោះអាសន្ន ឬក្នុងករណីចាំបាច់អាចផ្លាស់ប្តូរជម្រកបណ្តោះអាសន្នរបស់បងប្អូនទៅកាន់ទីតាំងមានភាពប្រសើរជាងបច្ចុប្បន្ន។ រាជរដ្ឋាភិបាលកំពុងពិនិត្យផ្តល់នូវដំណោះស្រាយសមរម្យទៅតាមស្ថានភាពជាក់ស្តែង ដើម្បីជួយបងប្អូនអាចរក្សាលំនឹងជីវភាពប្រចាំថ្ងៃក្នុងកំលុងពេលដ៏លំបាកនេះ រហូតដល់បងប្អូនអាចវិលត្រឡប់ទៅលំនៅឋានវិញ។

ទី៣-ចំពោះហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន និងសាធារណៈ ដែលបានរងការខូចខាតមានជាអាទិ៍សាលារៀន មណ្ឌលសុខភាព ពេទ្យបង្អែក ផ្សារ ផ្លូវ ស្ពាន បណ្តាញទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ ក្រុមការងារចំពោះកិច្ច បាននិងកំពុងវាយតម្លៃផលខូចខាតទាំងនេះ ហើយរាជរដ្ឋាភិបាលនឹងប្រើប្រាស់ធនធានទាំងថវិកាជាតិ និងថវិកាពីដៃគូអភិវឌ្ឍន៍ ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះឱ្យបានឆាប់រហ័សបំផុត តាមស្ថានភាពជាក់ស្តែង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
338 នាក់
ម្សិលមិញ :
1662 នាក់
សប្តាហ៍នេះ :
21013 នាក់
សរុប :
6984698 នាក់

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការ ភស្តុភារ អគ្គបញ្ជាការដ្ឋាន អញ្ចើញចូលរួមកិច្ចប្រជុំ ត្រួតពិនិត្យកិច្ចការងាររបស់អគ្គបញ្ជាការដ្នាន នៅសាលប្រជុំអគ្គបញ្ជាការដ្ឋាន

ឯកឧត្ដម ហួត ឈាងអន អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបសកម្មភាពការងារ គណៈកម្មាធិការគណបក្សស្រុកពារាំង ប្រចាំខែកក្កដា និងលើកទិសដៅអនុវត្តការងារ សម្រាប់ខែសីហា ឆ្នាំ២០២៦

ថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពង់ចាម អញ្ជើញចូលរួមជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភា នាំយកទៀនព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ៥២វត្ត នៅស្រុកស្ទឹងត្រង់

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញសម្ពោធអគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា​ ឃុំសណ្តែក​ និងប្រកាសញ្ជូលសមាជិកបក្សចំនួន​ 648នាក់​ ក្នុងឃុំសណ្តែក​ ស្រុកបាធាយ ខេត្តកំពង់ចាម

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ រោងចក្រផលិតអាហារ និងភេសជ្ជៈ ជីប ម៉ុង តម្លៃជាង ២៥០លានដុល្លារអាមេរិក នឹងលេចចេញជារូបរាង នៅក្នុងទឹកដីខណ្ឌដង្កោ រាជធានីភ្នំពេញ

ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែកក្កដា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ប្រចាំខែកក្កដា ឆ្នាំ២០២៧ នៅទីស្នាក់ការគណបក្សខេត្តបាត់ដំបង

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំអឌ្ឍមាស ដើម្បីតាមដានវឌ្ឍនភាពការងារមបង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ប្ដេជ្ញាសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីស្ថាបនា

ក្រុមហ៊ុន Phoenix Voyages Group Limited ប្តេជ្ញាចិត្តបន្តកិច្ចសហការ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយវិស័យទេសចរណ៍ និងវប្បធម៌កម្ពុជាទៅកាន់ពិភពលោក

ឯកឧត្តម អ៊ុន ចាន់ដា និងលោកជំទាវ និងឯកឧត្តម ខ្លូត ផន អញ្ជើញនាំយកទៀនចំណាំព្រះវស្សា រួមនឹងទេយ្យវត្ថុប្រគេន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៤វត្ត ក្នុងក្រុងកំពង់ចាម

ឯកឧត្តម ឧបនាយករដ្នមន្ត្រី សាយ សំអាល់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងជំនួបសម្តែងការគួរសម និងពិធីចុះហត្ថលេខា លើអនុស្សរណៈ យោគយល់គ្នា រវាងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមហ៊ុន Guangxi Land and Resources Planning and Design Group Co., Ltd.

លោក ហេង វុទ្ធី និងលោកស្រី ឈាង ស្រីនាថ ព្រមទាំងក្រុមការងារ អញ្ជើញដង្ហែទៀនចំណាំព្រះវស្សា និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃ តាមទំនៀមទំលាប់ ប្រពៃណីដូនតាខ្មែរ ចំនួន៣វត្ត ក្នុងស្រុកស្ទឹងត្រង់

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីជាមួយថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ នៅសណ្ឋាគារ Hyatt Regency Phnom Penh

ឯកឧត្តម រិន វីរ: និង ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិ ខេត្តកំពង់ចាម ឆ្នាំ២០២៥ នៅមន្ទីរផែនការខេត្តកំពង់ចាម

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្មសិទ្ធិស្របច្បាប់លើដីធ្លី ជា «មូលដ្ឋាននៃជីវិត»

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកខ្សាច់កណ្តាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តម នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លេីកទី៩៩ ទិវាបង្កេីតកងទ័ព រំដោះប្រជាជនចិន នៅសណ្ឋាគារ Shangri-La Phnom Penh

ក្រុមហ៊ុន MinebeaMitsumi Inc. បន្តពង្រីកការវិនិយោគបន្ថែមនៅកម្ពុជា

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាព ដឹកនាំកិច្ចប្រជុំក្រុមការងារចុះមូលដ្ឋាន និងគណៈកម្មាធិការគណបក្សខណ្ឌច្បារអំពៅ ប្រចាំខែកក្កដា និងទិសដៅខែសីហា ឆ្នាំ២០២៦ នៅទីស្នាក់ការគណបក្សខណ្ឌច្បារអំពៅ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យការងារផ្ទៃក្នុង របស់ទីចាត់ការ ភស្តុភារ អគ្គបញ្ជាការដ្ឋាន