ឯកឧត្តម គួច ចំរេីន អភិបាលខេត្តកណ្តាល អញ្វើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល================នៅព្រឹកថ្ងៃចន្ទ ២រោច ខែបុស្ស ឆ្នាំម្សាញ់ សប្ដស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរេីន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្វើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល។ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានក្រើនរំលឹក ដល់អាជ្ញាធរក្រុង-ស្រុក មន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបន្តគិតគូ និងបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយឧបត្ថម្ភគាំទ្រដល់វីរៈកងទ័ព និងគ្រួសារវីរៈកងទ័ព ក្នុងខេត្តកណ្ដាលឱ្យបានល្អប្រសើរ ដើម្បីជាការតបស្នងសងគុណដល់ពួកគាត់ ក្នុងកិច្ចការពារបូរណៈភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ ជាមួយគ្នានេះ អាជ្ញាធរត្រូវបន្តការខិតខំផ្សាភ្ជាប់ទំនាក់ទំនងជាប់ជាប្រចាំជាមួយក្រុមគ្រួសារវីរៈកងទ័ពជួរមុខ និងជនភៀសសឹក ស្វែងយល់ពីសុខទុក្ខ ជីវភាពប្រចាំថ្ងៃ និងការងារមុខរបររបស់ពួកគាត់ គ្រប់មន្ទីរពេទ្យ មណ្ឌលសុខភាពទាំងអស់ក្នុងខេត្ត ត្រូវផ្តល់អាទិភាពពិសេសដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ ក្នុងការពិនិត្យ ព្យាបាលជំងឺផ្សេងៗ។ឯកឧត្តមអភិបាលខេត្ត បានជំរុញ ដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវខិតខំដោះស្រាយការងារនៅមូលដ្ឋានកុំបន្ធូរដៃឱ្យសោះ ត្រូវខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមផ្សេងៗក្នុងមូលដ្ឋានរបស់ខ្លួនឱ្យអស់លទ្ធភាព ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវខ្ពស់ ជៀសវាងដាច់ខាតយកការងារនៅមូលដ្ឋានមករំខានដល់ថ្នាក់លើជួយដោះស្រាយ ពីព្រោះក្នុងស្ថានភាពនេះ ត្រូវទុកពេលវេលាឱ្យថ្នាក់លើសម្រាប់គិតគូរទៅលើការងារធំៗរបស់ជាតិទើបជាការប្រសើរបំផុត។ឯកឧត្តមអភិបាលខេត្ត បានស្នើដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាចរាចរណ៍ ធ្វើយ៉ាងណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យនៅកម្រិតទាប ជាពិសេសកម្លាំងសមត្ថកិច្ចត្រូវសហការគ្នា ខិតខំរៀបចំសណ្តាប់ធ្នាប់លើផ្លូវនៅអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ឱ្យបានល្អប្រសើរជាប្រចាំកុំឱ្យមានការកកស្ទះ ដើម្បីសម្រួលចរាចរណ៍ទៅមករបស់ថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។ កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការបង្ក្រាបបទល្មើសគ្រឿងញៀន ត្រូវពង្រឹងវិធានការបង្ក្រាបការនេសាទខុសច្បាប់ ដើម្បីកុំឱ្យធនធានជលផលរបស់យើងមានការថយចុះពីមួយឆ្នាំទៅមួយឆ្នាំ។ ជាមួយគ្នានេះដែរត្រៀមលក្ខណៈ ក្នុងការបង្ការ និងអន្តរាគមន៍ជួយពន្លត់អគ្គិភ័យក៏បានទាន់ពេលវេលាផងដែរ។ក្នុងកិច្ចប្រជុំនេះផងដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការជំរុញដល់មន្ទីរដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ត្រូវខិតខំផ្តល់ប័ណ្ណកម្មសិទ្ធអចលនទ្រព្យជូនដល់ដៃប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា មួយវិញទៀតត្រូវសហការជាមួយអាជ្ញាធរ ដើម្បីពន្លឿនការធ្វើផែនទីកំណត់ព្រំប្រទល់ភូមិសាស្ត្រក្រុង-ស្រុក ក្នុងខេត្តឱ្យបានរួចរាល់តាមការកំណត់។
ចំនួនអ្នកទស្សនា
លោកឧត្តមសេនីយ៍ទោ សែ វុទ្ធី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ចើញចូលរួមកិច្ចប្រជុំជួរបញ្ជាការ ឆ្លងរបាយការណ៍លទ្ធផលការអនុវត្តតួនាទី ភារកិច្ច ការងារកងរាជអាវុធហត្ថខែសីហា និងលើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ និងការងារផ្សេងៗមួយចំនួនទៀត
ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញបញ្ចុះបឋមសិលាសាងសង់សាលាបុណ្យ នៅវត្តសុវណ្ណគិរីរតនៈ ហៅវត្តភ្នំប្រុស ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវ លាង វួចឆេង សម្ដេចឧត្តមទេពញាណ ហ៊ុន ណេង
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់ ស្តីពីការពិនិត្យឡើងវិញនូវច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅសណ្ឋាគារ SUN & MOON .
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សាការងារ ជាមួយក្រុមហ៊ុននាំចូលឈើមូល ស្តីពីការនាំចូលឈើ ដើម្បីផលិតគ្រឿងសង្ហារឹមនាំចេញ តាមរយៈច្រក កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី អញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ នៅក្នុងខណ្ឌបឹងកេងកង
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំស្តាប់របាយការណ៍ ស្តីពីការងារសន្តិសុខ ប្រចាំពាក់កណ្តាលខែ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារ ត្រៀមរៀបចំបូកសរុបលទ្ធផល កិច្ចសហប្រតិបត្តិការ អនុវត្តច្បាប់កម្ពុជា-ចិន និងចុះហត្ថលេខាលើផែនការការងារ ស្តីពីការបន្តអនុវត្តឆ្នាំ នៅទីស្ដីការក្រសួងមហាផ្ទៃ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សាលើច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ នៅទីស្តីការក្រសូងមហាផ្ទៃ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមវិស្វករ និងជាងសាងសង់អន្តេវាសិកដ្ឋានស្ត្រី ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់និស្សិតក្រីក្រ ដែលមកសិក្សា នៅរាជធានីភ្នំពេញ
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញដឹកនាំគណៈប្រតិភូរណសិរ្ស គោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន
ប្រតិភូខេត្តកណ្ដាល ដឹកនាំដោយ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមពិធីបុណ្យ និងគោរពវិញ្ញាណក្ខន្ធសពឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន តំណាងរាស្ត្រមណ្ឌលខេត្តតាកែវ
ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស សមាសភាពគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក.) ក្រុង-ស្រុក ទូទាំងខេត្តកណ្តាល
ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការ ផ្ញើសារលិខិតជូនពរ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ទៀ សីហា ក្នុងឱកាសថ្ងៃខួបកំណើតគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម អញ្ជើញចូលរួមកិច្ចប្រជុំ ការងារចាំបាច់មួយចំនួនរបស់គណបក្ស នៅសាលប្រជុំ វិមាន៧មករា
ឯកឧត្តមសន្តិបណ្ឌិត សុខ ផល សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាព ក្នុងការអនុវត្តផែនការ រួមឆ្ពោះទៅកាន់ការ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ នៅស្នាក់ការគណបក្សខេត្តបាត់ដំបង
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារគណបក្សចុះមូលដ្នានខណ្ឌច្បារអំពៅ អញ្ចើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំ ក្រុមការងារចុះមូលដ្ឋានខណ្ឌ និងគណ:កម្មាធិការគណបក្សខណ្ឌច្បារអំពៅ ដើម្បីពិនិត្យពីវឌ្ឍនភាពការងារ ប្រចាំខែសីហា និងលើកទិសដៅបន្ត
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអង្គការ មូលនិធិអាស៊ីប្រចាំនៅកម្ពុជា
ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្នមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សា លើគម្រោងស្រាវជ្រាវ លើស្ថានភាពសេដ្ឋកិច្ចកម្ពុជា លើវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្នមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព
លោកឧត្តមសេនីយ៍ទោ សែម គន្ធា ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ស្តីពីការកំណត់សេវារដ្ឋបាល របស់ក្រសួងមហាផ្ទៃ ដើម្បីដាក់បញ្ចូលទៅក្នុងប្រព័ន្ធ (CamDX) នៅទីស្ដីការក្រសួងមហាផ្ទៃ