ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ៖ រាជរដ្ឋាភិបាលមិនទុកគ្រួសារកងទ័ព និងជនភៀសសឹកណាម្នាក់ឲ្យនៅឯកោ
Tue,06 January 2026 (Time 03:40 PM)
ដោយ ៖ ដើម្បីប្រជាជន


លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ រាជរដ្ឋាភិបាលមិនទុកគ្រួសារកងទ័ព និងជនភៀសសឹកណាម្នាក់ឲ្យនៅឯកោ

កំពង់ចាម៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា មិនទុកចោលគ្រួសារកងទ័ព និងប្រជាពលរដ្ឋភៀសសឹកណាម្នាក់ ឲ្យនៅឯកោ ដោយមិនបានយកចិត្តទុកដាក់ ឬផ្ដល់ស្បៀងអាហារនោះទេ ។
ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារវីរកងទ័ពជួរមុខ នៅខេត្តកំពង់ចាម ព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មានប្រសាសន៍ថា "គ្រួសារកងទ័ព និងជនភៀសសឹក គឺជាការគិតគូរដ៏ចម្បងមួយរបស់រាជរដ្ឋាភិបាល បន្ទាប់ពីកិច្ចការបញ្ជាផ្ទាល់ ក្នុងការប្រយុទ្ធតតាំងប្រឆាំងនឹងអំពើឈ្លានពានរបស់កងទ័ពថៃ តាមរយៈការរៀបចំនូវទីជម្រកនៅកន្លែងសុវត្ថិភាព ការផ្ដល់ស្បៀងបន្ទាន់ ការផ្ដល់នូវសេវាសុខាភិបាលជាប្រចាំ និងការគិតគូរពីបញ្ហាអនាម័យបរិស្ថាន" ។
 
លោកជំទាវបណ្ឌិត បានបន្តថា "ក្រៅពីការផ្ដល់នូវប្រាក់បៀវត្សយ៉ាងទៀតទាត់ដល់វីរកងទ័ព និងជំនួយបន្ទាន់ដល់គ្រួសារកងទ័ព និងអ្នកភៀសសឹក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវផ្ទាល់ ក៏មានគម្រោងបង្កើតនូវមូលនិធី ដើម្បីកៀគរថវិកា ជួយដល់គ្រួសារកងទ័ព ការផ្ដល់នូវចំណេះជំនាញវិជ្ជាជីវៈ និងការផ្ដល់អាហារូបករណ៍ឲ្យកូនៗរបស់ពួកគាត់ បានរៀនសូត្រចប់ចុងចប់ដើម ហើយមានចំណេះមួយច្បាស់លាស់ អាចប្រកបរបរចិញ្ចឹមជីវិតបាន" ។

ស្ត្រីទីមួយកម្ពុជា ក៏បានថ្លែងអំណរគុណដល់គ្រួសារកងទ័ពទាំងអស់ ដែលមានទាំងឪពុក ម្ដាយ និងប្រពន្ធកូនជាដើម ដែលតែងតែលើកទឹកចិត្តដល់កូន ប្ដី និងឪពុកជាវីរកងទ័ពនៅសមរភូមិជួរមុខ បន្តការពារបូរណភាពទឹកដី ដែលនេះគឺជាការចូលរួមមួយដ៏ខ្លាំងក្លា ដើម្បីប្រយុទ្ធតតាំងនឹងសត្រូវឈ្លានពាន ។
  ជាមួយនឹងការនាំយកប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់បំផុត ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានអំពាវនាវដល់គ្រួសារកងទ័ព អ្នកភៀសសឹក និងប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្នុងការទាមទារទឹកដីខ្មែមកវិញ តាមរយៈច្បាប់អន្តរជាតិ ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំឯកសារ ដើម្បីប្ដឹងយកទឹកដីខ្មែរមកវិញ ។

គ្រួសារកងទ័ព និងអ្នកភៀសសឹក ក្រោយពេលទទួលអំណោយពីលោកជំទាវបណ្ឌិត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងអាជ្ញាធរដែលបានខិតខំយកចិត្តទុកដាក់លើពួកគាត់ តាមរយៈការផ្ដល់ស្បៀងអាហារ និងផ្ដល់សេវាសុខាភិបាលដោយឥតគិតថ្លៃជាដើមនោះ ហើយក៏គាំទ្រយ៉ាងពេញទំហឹង នូវគំនិតផ្ដួចផ្ដើមរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ដែលគ្រោងបង្កើតមូលនិធិជួយដល់គ្រួសារកងទ័ព ។

ឯកឧត្តម អ៊ុន ចិន្តា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ចំពោះគ្រួសារវីរកងទ័ព និងជនភៀសសឹក នៅខេត្តកំពង់ចាម គឺកំពុងទទួលការយកចិត្តទុកដាក់យ៉ាងខ្លាំង ពីសំណាក់អាជ្ញាធរ ទាំងការផ្ដល់នូវស្បៀងអាហារ សេវាសុខាភិបាល ជំរុញ និងរៀបចំឲ្យកូនចៅរបស់ពួកគាត់បានសិក្សារៀនសូត្រជាដើម ។
  ឯកឧត្តមបានបន្តថា ចំពោះគ្រួសារកងទ័ពពលីវិញ ក៏បានទទួលនូវការយកចិត្តទុកដាក់ពិសេសផងដែរ គឺគ្រួសារដែលពុំមានដីធ្លី ឬផ្ទះនៅ សម្ដេចធិបតី និងលោកជំទាវបណ្ឌិត បានទិញដី និងសាងសងផ្ទះឲ្យពួកគាត់បានស្នាក់នៅសមរម្យផងដែរ ។

គួរបញ្ជាក់ថា សម្រាប់អំណោយផ្ដល់ជូនដល់គ្រួសារកងទ័ព និងអ្នកភៀសសឹកនាថ្ងៃនេះ រួមមានអង្ករ គ្រឿងឧបភោគបរិភោគផ្សេងៗ ថវិកាមួយចំនួន ខណៈស្រ្តីជាគ្រួសារកងទ័ព ដែលមានផ្ទៃពោះ ក៏បានទទួលថវិកាចំនួន ២លានរៀលបន្ថែម ហើយថ្ងៃដដែលនេះ លោកជំទាវបណ្ឌិត ក៏បានផ្ដល់ជូនម៉ូតូ និងអំណោយមួយចំនួន ដល់គ្រួសារពលីផងដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1024 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18262 នាក់
សរុប :
7182456 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង