ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
អង្គភាពប្រឆាំងអំពើពុករលួយ បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
Tue,10 March 2026 (Time 07:16 PM)
ដោយ ៖ ដើម្បីប្រជាជន


អ.ប.ព. ប្រារព្ធពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ»
--------
ដើម្បីអបអរសាទរពីវឌ្ឍនភាព និងសមិទ្ធផលលើគ្រប់វិស័យរបស់ស្រ្តី និងរំលឹកថា សន្តិភាព និងសន្តិសុខ មិនត្រឹមតែជាវត្ថុបំណងនៃប្រជាជាតិមួយ ឬពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែជាតថភាពជាក់ស្តែង ដែលផ្តើមចេញពីផ្ទះរបស់យើង សហគមន៍ និងជីវិតប្រចាំថ្ងៃរបស់ស្រ្តី និងក្រុមគ្រួសារ។

នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) បានប្រារព្ធពិធីអបអរសាទរ ខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្រ្តី និងគ្រួសារ» ប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ និងជាប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តី អ.ប.ព. សរុបចំនួន ២៩៦ រូប។

ថ្លែងក្នុងឱកាសនេះ លោកជំទាវ ចិន ច័ន្ទមុនី ឧបការី ប្រធានក្រុមប្រឹក្សាវិន័យ និងត្រួតពិនិត្យផ្ទៃក្នុង និងជាប្រធានសមាគមនារី អ.ប.ព. បានលើកឡើងថា ការអញ្ជើញចូលរួមរបស់សម្តេចកិត្តិសង្គហបណ្ឌិត គឺជាប្រភពលើកទឹកចិត្ត មិនអាចកាត់ថ្លៃបាន ដែលជំរុញឱ្យនារីទាំងអស់ដែលជាថ្នាក់ដឹកនាំ និងមន្រ្តី អ.ប.ព. កាន់តែមានឆន្ទៈមោះមុតក្នុងការបំពេញភារកិច្ចជូន អ.ប.ព. ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
លោកជំទាវ ចិន ច័ន្ទមុនី បានអំពាវនាវដល់មន្រ្តី អ.ប.ព. ទាំងអស់ ចូលរួមបង្កើតគ្រួសារ អ.ប.ព. ដែលពោរពេញដោយក្ដីស្រឡាញ់ និងមានសាមគ្គីភាពរឹងមាំ និងចូលរួមចំណែកកសាង និងថែរក្សាសន្តិភាព និងសន្តិសុខ ដើម្បីវិបុលភាពសង្គមជាតិ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការអរគុណ និងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្រ្តី និងជាប្រធាន អ.ប.ព. និងឯកឧត្តម យ៉ិន ទៀងពុទ្ធិរិទ្ធ អនុប្រធានទី១ នៃ អ.ប.ព. ដែលបានរៀបចំឱ្យមានកម្មវិធីនេះឡើង ដើម្បីផ្តល់ឱកាសដល់ថ្នាក់ដឹកនាំ និងមន្រ្តីជានារីរបស់ អ.ប.ព. បានជួបជុំគ្នានិងរឹតចំណងសាមគ្គីភាពនៅក្នុងអង្គភាព ទាំងពេលកន្លងមកក៏ដូចជាបច្ចុប្បន្ន កិត្តិនីតិកោសលបណ្ឌិត តែងតែផ្តល់ឱកាស លើកទឹកចិត្ត ឋានៈ តួនាទីដល់ថ្នាក់ដឹកនាំ និងមន្រ្តីជាស្រ្តីក្នុង អ.ប.ព. មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ចជូនអង្គភាព។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករ «នយោបាយឈ្នះ-ឈ្នះ» បាននាំមកនូវសុខសន្តិភាព ឯកភាពជាតិពេញលេញ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា មានសុខសន្តិភាពពេញផ្ទៃប្រទេស និងមានការអភិវឌ្ឍយ៉ាងពិតប្រាកដលើគ្រប់វិស័យ។ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយថាមពល និងក្លៀវក្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តថែរក្សាសន្តិភាព និងកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្រ្តី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាពនៅក្នុងរបៀបវារៈគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ក្នុងនោះ «ស្រ្តី គឺជាស្នូល»។

ឆ្លៀតក្នុងឱកាសនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តអំពាវនាវដល់នារី អ.ប.ព ត្រូវបង្កើនការរួមសាមគ្គីគ្នា ការពារ និងលើកស្ទួយស្រ្តីរបស់យើង, រួមគ្នាគាំទ្រចំណាត់ការរាជរដ្ឋាភិបាល និងចែករំលែកនូវការរួមសុខរួមទុក្ខជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលកំពុងឈរជើងនៅសមរភូមិមុខ ក៏ដូចជាក្រុមគ្រួសាររបស់ពួកគាត់ និងពលរដ្ឋភៀសសឹកផងដែរ។

ពិធីនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅ ដែលបានបង្ហាញពីការយកចិត្តទុកដាក់ និងការលើកតម្កើងតួនាទីរបស់ស្រ្តីក្នុងការចូលរួមអភិវឌ្ឍសង្គម និងថែរក្សាសន្តិភាព៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
7476 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
20328 នាក់
សរុប :
6931441 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ