ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ វាយតម្លៃខ្ពស់ ចំពោះយោធិននារីគ្រប់រូប ដែលបានរួមចំណែក ក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព និងបូរណភាពទឹកដី
Tue,10 March 2026 (Time 08:58 AM)
ដោយ ៖ ដើម្បីប្រជាជន


អគ្គមេបញ្ជាការ វាយតម្លៃខ្ពស់ចំពោះយោធិននារីគ្រប់រូប ដែលបានរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព និងបូរណភាពទឹកដី

(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានវាយតម្លៃខ្ពស់ចំពោះយោធិននារីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើម្បីរួមចំណែកក្នុងបុព្វហេតុការពារឯករាជ្យ សន្តិភាព បូរណភាពទឹកដី និងសេចក្តីសុខសាន្តរបស់ប្រជាជន។

ការវាយតម្លៃបែបនេះ របស់ឯកឧត្តម អគ្គមេបញ្ជាការ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយយោធិននារី និងគ្រួសារយោធិនពលី មរណៈ យោធិនសោធននិវត្តន៍ ចំណុះអគ្គបញ្ជាការដ្ឋាន នាឱកាសអបអរខួបទី១១៥ ទិវាអន្តរជាតិនារី៨មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រីនិងគ្រួសារ» នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៦ នៅអគ្គបញ្ជាការដ្ឋាន។

បើតាមការលើកឡើងរបស់ ឯកឧត្តម អគ្គមេបញ្ជាការ កន្លងមកនេះយោធិននារីកម្ពុជា បានចូលរួមបំពេញបេសកកម្មថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ដែលត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ព្រមទាំងចូលរួមក្នុងវិស័យកីឡាទាំងថ្នាក់ជាតិ និងអន្តរជាតិ ការងារមនុស្សធម៌ និងការងារសង្គម សម្រេចបានលទ្ធផលគួរជាទីមោទនៈ។

ឯកឧត្តម អគ្គមេបញ្ជាការ បានកោតសរសើរចំពោះនារីកម្ពុជាទាំងអស់ ដែលបានលះបង់ប្ដីសី កូនចៅ ឱ្យចូលបម្រើក្នុងជួរកងទ័ព ជាពិសេស នារីខ្លួនឯងផ្ទាល់ក៏បានស្ម័គ្រចិត្តចូលបម្រើក្នុងជួរកងទ័ពផងដែរ ដែលនេះសបញ្ជាក់ឲ្យឃើញនូវទឹកចិត្តស្នេហាជាតិ ប្រកបដោយឆន្ទះមោះមុត និងអង់អាចក្លាហាន។

«អតីតកាលឆ្លងកាត់សង្គ្រាមរ៉ាំរ៉ៃ បង្រៀនឱ្យកម្ពុជាស្គាល់ពីតម្លៃសន្តិភាព ដែលមិនអាចកាត់ថ្លៃបាន។ សិទ្ធិមនុស្ស និងសិទ្ធស្ត្រីមិនអាចរីកចម្រើនបានឡើយ បើគ្មានសន្តិភាព។ ការអភិវឌ្ឍក៏មិនអាចធ្វើបាន បើគ្មានសន្តិភាព។ សន្តិភាពនៅកម្ពុជា មិនមែនកើតឡើងដោយចៃដន្យនោះទេ »។ នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន។

ឯកឧត្តម បានបន្តទៀតថា សន្តិភាពនៅកម្ពុជាកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ហើយរាជរដ្ឋាភិបាលបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ក្នុងនោះ វិស័យកិច្ចការនារីបានយកចិត្តទុកដាក់ខ្ពស់ការបញ្ជ្រាបយេនឌ័រ លុបបំបាត់ការរើសអើងចំពោះនារី សិទ្ធិនារីត្រូវបានលើកកម្ពស់។

ឯកឧត្តម អគ្គមេបញ្ជាការ បានផ្ដាំផ្ញើដល់យោធិននារីគ្រប់រូបបន្តពង្រឹងសាមគ្គីភាព រួមគ្នាថែរក្សាសន្តិភាព និងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួនប្រពៃណីល្អផូផង់របស់នារីខ្មែរ ព្រមទាំងលើកកម្ពស់តម្លៃស្ត្រី ខិតខំរៀនសូត្រលើកម្ពស់សមត្ថភាព ពង្រឹងសីលធម៌រស់នៅឲ្យបានសមស្របតាមការវិវត្តជឿនលឿនរបស់សង្គម៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
6224 នាក់
ម្សិលមិញ :
1642 នាក់
សប្តាហ៍នេះ :
19076 នាក់
សរុប :
6930189 នាក់

ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧

ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា

ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា

ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ​បន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា

កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត

ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា

សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ​ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា

ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល​ ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា​

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ

ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ

កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ

ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា

ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា

ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា

ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ