ប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងស្រុកអង្គស្នួល ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ២០,៦១៥ប័ណ្ណ ពីអាជ្ញាធរខេត្ត និងមន្ទីរជំនាញ+++++++++++++ខេត្តកណ្តាល៖ ប័ណ្ណកម្មសិទ្ធិដីធ្លី ឬវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ២០,៦១៥ប័ណ្ណ ត្រូវបានអាជ្ញាធរខេត្តកណ្ដាល និងមន្ទីរជំនាញចែកជូនប្រជាពលរដ្ឋចំនួន ២៣ភូមិ ក្នុងឃុំទួលព្រេជ ស្រុកអង្គស្នួល នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តឱង្ការ ស្ថិតនៅក្នុងភូមិថ្មី ឃុំទួលព្រេជ។ ដែលពិធីចែកប័ណ្ណកម្មសិទ្ធិដីធ្លីនេះ ធ្វើឡើងក្រោមអធិបតី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងមានការអញ្ជើញចូលរួមផងដែរពីសំណាក់អាជ្ញាធរស្រុកអង្គស្នួល មន្ទីរជុំវិញខេត្ត និងប្រជាពលរដ្ឋជាច្រើនរូប។ថ្លែងក្នុងពិធីនេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ឃុំទួលព្រេជ គឺជាឃុំចុងក្រោយ ក្នុងការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ដូច្នេះស្រុកអង្គស្នួលគឺជា ស្រុកទី៤ ដែលបានចេញប័ណ្ណកម្មសិទ្ធិដីធ្លីបានចប់មុនគេ ក្នុងចំណោមក្រុង-ស្រុកទាំង១៣ ក្នុងខេត្តកណ្ដាល។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរដល់មន្ត្រីភូមិបាល អាជ្ញាធរស្រុក ភូមិ-ឃុំទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងដំណើរការវាស់វែង ចុះបញ្ជី និងបិទផ្សព្វផ្សាយ តាំងពីពេលចាប់ផ្តើមរហូតឈានដល់ការចែកប័ណ្ណជូនប្រជាពលរដ្ឋនាថ្ងៃនេះ។ឯកឧត្តមអភិបាលខេត្ត បានជំរុញ និងលើទឹកចិត្ត ដល់មន្ត្រីជំនាញនៅស្រុក និងភូមិ-ឃុំ ក្រោយពីបញ្ចប់ការចែកប័ណ្ណកម្មសិទ្ធិដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋរួចហើយ សូមសហការគ្នា ធ្វើស្រាវជ្រាវចំនួនក្បាលដីមិនទាន់មានប័ណ្ណដោយសារមានទំនាស់ទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន ហើយធ្វើការបូកសរុបឱ្យបានច្បាស់លាស់ ដើម្បីរួមគ្នាសម្របសម្រួលដោះស្រាយឱ្យអស់លទ្ធភាព សំដៅធ្វើឱ្យបញ្ហាដីធ្លីកាន់តែតិចទៅៗ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបាន និងកំពុងអនុវត្តយ៉ាងសកម្មលើគោលនយោបាយដីធ្លី ជូនដល់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ ធ្វើឱ្យដីធ្លីមានសុវត្ថិភាព និងកាត់បន្ថយវិវាទដីធ្លី។នាឱកាសនោះ ឯកឧត្តម គួច ចំរើន ក៏បានក្រើនរំលឹកដល់អាជ្ញាធរស្រុក ភូមិ ឃុំ និងប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គីភ័យក្នុងរដូវប្រាំងនេះ ត្រូវមានការគ្រប់គ្រងឱ្យបានល្អនូវការប្រើប្រាស់ភ្លើងផ្សេងៗមាន ទៀធូប ចង្ក្រានហ្គាស ប្រព័ន្ធអគ្គិសនីនៅតាមលំនៅឋាន ស្រែចម្ការ ឬក៏នៅកន្លែងផ្សេងៗ រាល់ពេលចេញពីផ្ទះត្រូវពិនិត្យបិទភ្លើង ពន្លត់ទៀនធូប ចង្ក្រានហ្គាស មើលឱ្យសព្វគ្រប់ ដើម្បីបង្ការគ្រោះអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុ ដល់គ្រួសាររបស់ខ្លួន និងអ្នកជិតខាង។ មួយវិញទៀត សូមបងប្អូនប្រជាពលរដ្ឋសូមកុំបន្តទិញប្រេងឥន្ធនៈមកស្តុកទុកក្នុងផ្ទះ ដែលអាចបង្ករជាការឆាបឆេះ រដ្ឋបាលក្រុង-ស្រុក ត្រូវពិនិត្យការលក់ប្រេង ធ្វើយ៉ាងណាឱ្យពួកគាត់លក់ទៅតាមការកំណត់តម្លៃរបស់ក្រសួងដែលបានកំណត់។ បន្ថែមពីលើនេះ ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះបញ្ហាគ្រោះថ្នាក់ចរាចរណ៏ ត្រូវបន្តខិតខំដាក់ចេញនូវវិធានការនានា សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ក្នុងមូលដ្ឋានខេត្តកណ្តាលឱ្យមានការថយចុះជាលំដាប់ ពិសេសសូមបងប្អូនប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ចរាចរណ៍ និងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការបើកបរ សូមកុំខ្លាចតែប៉ូលីសចរាចរណ៍ ត្រូវខ្លាចការបាត់បង់ជីវិតវិញទើបជារឿងសំខាន់។ ដោយឡែកសម្រាប់យុវជន សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន សូមយុវជនជួយអប់រំណែនាំដល់មិត្តភក្កិ ជៀសឱ្យឆ្ងាយពីគ្រឿងញៀន ករណីចាំបាច់ត្រូវរាយការណ៍មកសមត្ថកិច្ចដើម្បីចាត់វិធានការបញ្ជូនមកដាក់មណ្ឌលបន្សាបគ្រឿងញៀន ជាពិសេសសូមរួមគ្នាប្រើប្រាស់ App Nodrug ដើម្បីរាយការណ៍កាន់ទៅសមត្ថកិច្ចដោយរក្សាការសំងាត់ ដើម្បីបង្ក្រាប និងលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន។
ចំនួនអ្នកទស្សនា
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ
ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា
នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព
ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ
កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ
ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ
ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ
ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ
ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញាជំរុញការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន កម្ពុជា-ប៉ូឡូញ
រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំរបស់គណៈបញ្ជាការយុទ្ធនាការបោះឆ្នោតស្រុក ឃុំ នៅទីស្នាក់ការគណបក្សស្រុកបាណន់
ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង
កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន
កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ