រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំអឌ្ឍមាសទី១ ខែមីនា ឆ្នាំ២០២៦===================ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្តាល ប្រចាំអឌ្ឍមាសទី១ ខែមីនា ឆ្នាំ២០២៦ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្ដាល បានកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ដែលបានខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online ទទួលបានលទ្ធផលយ៉ាងល្អប្រសើរដោយមានការគ្រប់គ្រងបានល្អប្រសើរទៅលើទីតាំងដែលបានបិទសៀល និងបានគ្រប់គ្រងត្រួតពិនិត្យ ធ្វើឱ្យមិនមានការលួចលាក់ប្រព្រឹត្តបទល្មើស Scam online ថ្មីៗកើតឡើងបានទៀត នេះគឺជាភាពជោគជ័យមួយរបស់ខេត្តកណ្ដាលក្នុងការបង្ក្រាបបទល្មើស Scam online ក្នុងដំណាក់កាលទី១នេះ ។ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញ និងលើកទឹកចិត្ត ដល់កម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពពាក់ព័ន្ធត្រូវបន្តការខិតខំក្នុងការងារបង្ក្រាបបទល្មើស Scam online ឱ្យបានជោគជ័យបន្ថែមទៀតនៅក្នុងដំណាក់កាលទី២ ធ្វើយ៉ាងណាត្រូវលុបបំបាត់ឱ្យអស់បញ្ហា Scam online ក្នុងមូលដ្ឋានខេត្តកណ្ដាល ស្របតាមឆន្ទៈរបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត។ ពាក់ព័ន្ធនិងបញ្ហាបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យានេះដែរ ឯកឧត្តមអភិបាលខេត្តបានស្នើដល់មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត សូមជួយត្រួតពិនិត្យ តាមដានចំពោះការសុំភ្ជាប់អ៊ីនធឺណិតធំៗ ចាប់ពី ១០០មេឡើង ពីបណ្ដាកន្លែងស្នាក់នៅ អាគារជួលជាដើម ដែលគួរឱ្យសង្ស័យពាក់ព័ន្ធនិងបទល្មើស Scam online ត្រូវរាយការណ៍មកកាន់សមត្ថកិច្ចឱ្យបានទាន់ពេលវេលា។ ជាមួយគ្នានេះមន្ទីរទេសចរណ៏ខេត្ត និងអាជ្ញាធរក្រុង-ស្រុក ត្រូវសហការគ្នាចុះណែនាំដល់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ត្រូវកត់ត្រានូវព័ត៌មាន រួមមានអត្តសញ្ញាណប័ណ្ណជាដើមរបស់ភ្ញៀវ ដើម្បីជាតំរុយដល់សមត្ថកិច្ចក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើសនានា ហើយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ផ្ទះជួល ក៏ត្រូវតែជួយសហការណ៏រាយការណ៍មកសមត្ថកិច្ចផងដែរក្នុងករណីដែលគួរឱ្យសង្ស័យ ពិសេសពាក់ព័ន្ធនិងបទល្មើសការជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀតផងដែរ។ ចំពោះបញ្ហាជួញដូរមនុស្ស សូមមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរក្រុង-ស្រុក ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅតាមកិច្ចប្រជុំធំៗ និងក្នុងវេទិការនានាដែលមានប្រជាពលរដ្ឋចូលរួមច្រើន ដើម្បីឱ្យប្រជាពលរដ្ឋបានយល់ដឹងអំពីល្បិចកល វិធីសាស្រ្តលួងលោមបោកប្រាស់របស់ជនល្មើស ជួយឱ្យពួកគាត់ជៀសផុតពីការរងគ្រោះដោយអំពើជួញដូរមនុស្ស។ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានស្នើដល់ រដ្ឋបាលក្រុង-ស្រុក ត្រូវបន្តខិតខំរៀបចំសណ្ដាប់ធ្នាប់ការលក់ដូរក្នុងតាមផ្លូវសាធារណៈ និងទប់ស្កាត់ការលក់ដូរលើចិញ្ចើមផ្លូវ ការដាក់តាំងផ្លាក ហើយរំលោភចិញ្ចឹមផ្លូវ ដែលបណ្ដាលឱ្យមានការកកស្ទះចរាចរណ៍ គ្មានសោភ័ណភាព គ្មានសណ្តាប់ធ្នាប់ និងមានភាពរញ៉េរញ៉ៃយ៉ាងខ្លាំង ដូច្នេះដើម្បីសោភ័ណភាព និងសេចក្តីថ្លៃថ្នូររបស់យើងទាំងអស់គ្នា អាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវតែចាត់វិធានការដោះស្រាយឱ្យបានសមស្រប។
ចំនួនអ្នកទស្សនា
ក្រុមហ៊ុនLegendary Entertainment គ្រោងនឹងបើកដំណើរការជាផ្លូវការនូវគម្រោង «Immersive Angkor» ដែលជាសារមន្ទីរ 3D នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧
ក្រុមហ៊ុន Shanghai Hantang Shipping បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើវិស័យឡូជីស្ទិកនៅកម្ពុជា
ក្រុមហ៊ុន Shanghai Spacesail Technologies បង្ហាញចំណាប់អារម្មណ៍ ក្នុងការស្វែងរកឱកាស វិនិយោគលើការផ្គត់ផ្គង់ សេវាអ៊ីនធឺណិត និងសេវាទំនាក់ទំនង តាមប្រព័ន្ធផ្កាយរណបនៅកម្ពុជា
ក្រុមហ៊ុន Shanghai Construction Group បង្ហាញបំណងពង្រីកការវិនិយោគ លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បន្ថែមទៀតនៅកម្ពុជា
ក្រុមហ៊ុន ZTE Corporation មានផែនការ ពង្រីកការ វិនិយោគ លើវិស័យបច្ចេកវិទ្យា គមនាគមន៍នៅកម្ពុជា
កម្ពុជា-កាហ្សាក់ស្ថាន ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើនថែមទៀត
ក្រុមហ៊ុន New Dazheng គ្រោងបង្កើតមជ្ឈមណ្ឌលប្រតិបត្តិការវិនិយោគនៅកម្ពុជា ដើម្បីសម្របសម្រួល និងកៀរគរវិនិយោគិនចិនឱ្យមកវិនិយោគនៅកម្ពុជា
សមាគមអន្តរជាតិសៀងហៃ សម្រាប់កិច្ចសហប្រតិបត្តិការសហគ្រាសធុនតូច និងមធ្យម (SIAB) និងក្រុមហ៊ុន Sinopec (China) បង្ហាញបំណងស្វែងរកកាលានុវត្តភាពធុរកិច្ច និងវិនិយោគ និងចាប់ដៃគូរ ជាមួយសហគ្រាសធុនតូច និងមធ្យម នៅកម្ពុជា
ក្រុមហ៊ុន COMAC នឹងចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ក្នុងវិស័យអាកាសចរណ៍ស៊ីវិល ជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរមាតុភូមិនិវត្តន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចការងារ នៅរដ្ឋធានីប៉េកាំង
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្រ្តីស្ដីទី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួប២០ឆ្នាំនៃអង្គការ Transform Cambodia នៅសាលមហោស្រពកោះពេជ្រ
ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា អញ្ជើញចូលរួមពិធីសំណេះសំណាល ចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនដល់សិក្ខាកាមជាមន្ត្រីជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្នបាល នៅវិមានរដ្ឋសភា
ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល រដ្នលេខាធិការក្រសួងមហាផ្ទៃ អញ្ចើញចូលរួមកិច្ចប្រជុំប្រចាំខែ ដើម្បីតាមដានវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅទីស្តីការក្រសួងមហាផ្ទៃ
កម្ពុជា-ចិន ប្ដេជ្ញាចិត្តរួមគ្នាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ
ក្រុមហ៊ុន Beijing Star AI បង្ហាញចំណាប់ អារម្មណ៍ ស្វែងរកឱកាស វិនិយោគ លើបច្ចេកវិទ្យា AI នៅកម្ពុជា
ក្រុមហ៊ុន Fujian Jinlu Daily Chemical បង្ហាញចំណាប់អារម្មណ៍វិនិយោគ លើការដំឡើងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះ នៅក្នុងប្រទេសកម្ពុជា
ក្រុមហ៊ុន Yuanda Group បង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យអប់រំ កសិកម្ម និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា
ក្រុមហ៊ុន Haier Group បានចាប់ដៃគូជាមួយនឹងក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជា ដើម្បីបង្កើតរោងចក្រដំឡើងឧបករណ៍ថេប្លេត (Tablet) ដំបូងគេនៅកម្ពុជា
លោកប្រធានក្រុមហ៊ុន CMEC៖ កម្ពុជាគឺជាប្រទេសដែលមានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ដែលផ្ដល់នូវទំនុកចិត្តខ្ពស់សម្រាប់ក្រុមហ៊ុន ក្នុងការបណ្ដាក់ទុនវិនិយោគ