ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ៖ នគរបាលយើង ត្រូវបន្ដការបេជ្ញាចិត្ត ដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញបេសកកម្មស្នូល ដ៏មានសារៈសំខាន់នេះ ក្នុងការធានាបាននូវសុវត្ថិភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ
Thu,26 March 2026 (Time 12:59 PM)
ដោយ ៖ ដើម្បីប្រជាជន


នគរបាលយើង ត្រូវបន្ដការបេជ្ញាចិត្ត ដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ ដើម្បីបំពេញបេសកកម្មស្នូលដ៏មានសារៈសំខាន់នេះ ក្នុងការធានាបាននូវសុវត្ថិភាព និងសុខុមាលភាព ជូនប្រជាពលរដ្ឋ និងសង្គមជាតិ

ប្រសាសន៍របស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាល សហគមន៍ ប្រចាំខែមីនា ឆ្នាំ២០២៦ និងការប្រកាសសម្រួលភារកិច្ចតែងតាំងមុខតំណែងមន្រ្តីនគរបាលជាតិ ប្រព្រឹត្តទៅនៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលជាតិ នាថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០២៦ ក្រោមការអនុវត្តតាមអនុសាសន៍ និងការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម។

នៅក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានត្រួតពិនិត្យ និងវាយម្លៃលើលទ្ធផលការងារដែលសម្រេចបាន តាមរយៈលទ្ធផលប្រចាំខែ ព្រមទាំងបានផ្ដល់នូវអនុសាសន៍ជាច្រើនដល់ មន្រ្តីនគរបាលជាតិ ដែលទើបទទួលបានការប្រកាសតែងតាំងមុខតំណែងថ្មី ដើម្បីណែនាំ និងតម្រង់ទិសមួយចំនួនដូចជា:

១-បន្តលើកកម្ពស់ការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ដោយត្រូវអនុវត្តតាមផែនការសកម្មភាព ប្រកបដោយប្រសិទ្ធភាព

២-បន្ដការគ្រប់គ្រង់ ដឹកនាំបញ្ជា និងចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងមូលដ្ឋាន ពិសេសក្មេងទំនើង

៣-ត្រូវមានគំនិតច្នៃប្រឌិត និងវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហានានា និងពិនិត្យ មើលរាល់ចំណុចខ្វះខាតទាំងឡាយ ដើម្បីធ្វើការកែលម្អ និងកែទម្រង់ឲ្យមានលក្ខណៈល្អប្រសើរ

៤-បន្ដលើកកម្ពស់ប្រសិទ្ធភាពការងារឲ្យបានល្អប្រសើរ រួមទាំងការខិតខំបង្កើតស្នាដៃ និងសមិទ្ធផលថ្មីៗបន្ថែមទៀត ជូនអង្គភាព

៥-ត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍសមត្ថភាព ក្រមសីលធម៌វិជ្ជាជីវៈ និង ជំនាញពាក់ព័ន្ធពីថ្នាក់ខេត្ត រហូតដល់ថ្នាក់មូលដ្ឋាន ដើម្បីធានានិរន្តភាពការងារ ឱ្យកាន់តែខ្លាំងក្លា

៦-សភាពការណ៍ និងហេតុការណ៍ថ្មីៗ នៅមជ្ឈិមបូព៌ា

៧-ត្រៀមអនុវត្តផែនការ ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ និងការដោះស្រាយលំហូរចរាចរណ៍ ព្រមទាំងពង្រឹងវិធានការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក នាពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នាពេលខាងមុខនេះ

៨-ត្រូវបន្ដពង្រឹងសាមគ្គីភាព កិច្ចសហការ និងទំនាក់ទំនងការងារផ្ទៃក្នុងឲ្យបានល្អ រួមទាំងការពិនិត្យ និងកែលម្អរបៀបរបប និងលំហូរការងារតាមឋានានុក្រម ដើម្បីឲ្យដំណើរការ នៃការងារប្រព្រឹត្តទៅដោយរលូន និងសម្រេចបានលទ្ធផលជោគជ័យ ។

ជាចុងបញ្ចប់ លោកឧត្តមសេនីយ៍ស្នងការ បានថ្លែងការអរគុណ និងលើកការកោតសរសើរដល់គ្រប់កងកម្លាំង ចំពោះការខិតខំអនុវត្តតាមទិសដៅដែលបានចេញ រហូតទទួលបានលទ្ធផលល្អប្រសើរ គួរឱ្យកត់សម្គាល់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1260 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
35685 នាក់
សរុប :
7201520 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ