ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និងសមាជិក ប្រចាំការ គណៈលេខា មជ្ឈិមោបក្ស កុម្មុយនីស្ត វៀតណាម ជួបសំណេះសំណាល ជាមួយអតីត និស្សិតកម្ពុជា មកពីប្រទេសវៀតណាម
Sat,11 April 2026 (Time 11:14 AM)
ដោយ ៖ ដើម្បីប្រជាជន


សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និង ឯកឧត្តម ត្រឡិន កឹមទូ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជា ដែលទទួលបានការបណ្តុះបណ្តាល នៅប្រទេសវៀតណាម
===========
នារសៀលថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបកហសប្រជាជនកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-វៀតណាម និង ឯកឧត្តម ត្រឡិន កឹមទូ សមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានអញ្ជើញជាអអិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះសំណាលជាមួយអតីតនិស្សិតកម្ពុជា ដែលទទួលបានការបណ្តុះបណ្តាលនៅប្រទេសវៀតណាម នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា រាជធានីភ្នំពេញ។

លោក អ៊ុច លាង ប្រធានសមាគមអតីតនិស្សិតកម្ពុជាមកពីប្រទេសវៀតណាម បានធ្វើសេចក្តីរាយការណ៍អំពី វឌ្ឍនភាព ការងាររបស់សមាគម ព្រមទាំងបានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សារភ្ជាប់ទំនាក់ទំនង ពិសេសការជួយសម្របសម្រួលរាល់ការងារពាក់ព័ន្ធនឹងនិស្សិតកម្ពុជាដែលទទួលបានការបណ្តុះបណ្តាលនៅវៀតណាម។

មានប្រសាសន៍ទៅកាន់អង្គពិធី សម្តេចកិត្តិសង្គហបណ្ឌិត បានលើកឡើងថា ទំនាក់ទំនងរវាងកម្ពុជា-វៀតណាម គឺជាទំនាក់ទំនងដែលមានចរិតលក្ខណៈប្រវត្តិសាស្ត្រ រួមសុខរួមទុក្ខ និងជួយគ្នាទៅវិញទៅមកក្នុងគ្រប់កាលៈទេសៈ ក្រោមទិសស្លោក «អ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង»។ ប្រទេសទាំងពីរបានពង្រឹងចំណងសាមគ្គីភាពកាន់តែស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ។ ក្នុងបរិបទនៃយុគសម័យឌីជីថល និងការប្រកួតប្រជែងសកល វិស័យអប់រំគឺជាសសរស្តម្ភដ៏សំខាន់បំផុត។ ជាច្រើនទសវត្សរ៍កន្លងមកនេះ រដ្ឋាភិបាលវៀតណាមបានផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជារាប់ពាន់នាក់ទៅសិក្សានៅលើទឹកដីវៀតណាម ហើយក្មួយៗដែលវត្តមាននៅទីនេះ គឺជា "ធនធានមនុស្សដ៏មានសក្តានុពល" និងជាតម្លៃនៃកិច្ចសហប្រតិបត្តិការនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ចាត់ទុកវត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់វៀតណាមនាពេលនេះ គឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់បក្ស រដ្ឋ និងប្រជាជនវៀតណាម ដែលបានឧបត្ថម្ភគាំទ្រដល់កម្ពុជា ជាពិសេសលើវិស័យអប់រំ និងការបណ្ដុះបណ្ដាលធនធានមនុស្ស។ ការជួបជុំក្នុងឱកាសដ៏មានអត្ថន័យនេះ បង្ហាញឱ្យឃើញពីការបន្តពង្រឹងទំនាក់ទំនងមិត្តភាពប្រពៃណី ការយោគយល់គ្នា និងសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរ។

ដោយឡែក ឯកឧត្តមសមាជិកប្រចាំការគណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម បានមានប្រសាសន៍ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម មានការរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរសម្រេចបានដល់ ១១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៥។ បើទោះបីដើមឆ្នាំ២០២៦ សេដ្ឋកិច្ចពិភពលោកជួបការលំបាក ក៏ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅតែរក្សាបានសន្ទុះល្អប្រសើរ។

ឯកឧត្តមបន្តថា កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗត្រូវបានជំរុញបន្ថែមកាន់តែសកម្ម ជាពិសេសការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យសុខាភិបាល ដែលជាផ្លែផ្កានៃទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ឯកឧត្តមបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលកម្ពុជាសម្រេចបាននាពេលកន្លងមក ដែលបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរឡើង។

ឯកឧត្តមសង្ឃឹមជឿជាក់យ៉ាងមុតមាំថា អតីតនិស្សិតកម្ពុជាដែលបានសិក្សានៅប្រទេសវៀតណាម នឹងក្លាយជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងកាន់តែស្អិតរមួតបន្ថែមទៀត ហើយសូមឱ្យទំនាក់ទំនងមិត្តភាព ប្រពៃណី និងសន្តិភាព ដែលថ្នាក់ដឹកនាំជាច្រើនជំនាន់បានពូនជ្រំ នឹងបន្តអភិវឌ្ឍដើម្បីផលប្រយោជន៍រួម ក៏ដូចជាដើម្បីសន្តិភាពនៅក្នុងតំបន់ និងសកលលោក៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
907 នាក់
ម្សិលមិញ :
4267 នាក់
សប្តាហ៍នេះ :
18145 នាក់
សរុប :
7182339 នាក់

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ

លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម បានអមដំណើរឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត ចុះពិនិត្យទីតាំងដីសម្បទានសង្គមកិច្ច ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង