ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦
ទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម តាមរយៈលេខទូរស័ព្ទ 017 22 00 32
កម្ពុជាបន្តរក្សាជំហរប្ដេជ្ញាចិត្តការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ
Thu,02 April 2026 (Time 02:25 PM)
ដោយ ៖ ដើម្បីប្រជាជន


កម្ពុជាបន្តរក្សាជំហរប្ដេជ្ញាចិត្តការដោះស្រាយ បញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់ប័ណ្ណសរសើរជូនក្រុមអ្នកសង្កេតការអាស៊ាន (AOT) ប្រចាំព្រះរាជាណាចក្រកម្ពុជា។

លោកវរសេនីយ៍ឯក MOHD FARID BIN MOHD YUSOP ប្រធានក្រុម (AOT) បានធ្វើរបាយការណ៍សកម្មភាពការងារ ដែលក្នុងរយៈពេលជិត៧ខែមកនេះ ក្រុម (AOT) បានប្តេជ្ញាចិត្តពេញទំហឹងនិងម៉ឺងម៉ាត់ ក្នុងការបំពេញភារកិច្ចរបស់ខ្លួន ដែលរួមមាន៖ ការតាមដានស្ថានភាពនៅទីតាំងជាក់ស្ដែង ការលើកកម្ពស់តម្លាភាព ការកសាងទំនុកចិត្តរវាងភាគីពាក់ព័ន្ធ និងគាំទ្រដល់កិច្ចខិតខំដើម្បីរក្សាស្ថិរភាព ទប់ស្កាត់ការកើនឡើងនូវភាពតានតឹង។

លោកវរសេនីយ៍ឯក បានគូសបញ្ជាក់ថា ទោះបីបេសកកម្មជួបប្រទះបញ្ហាប្រឈមខ្លះៗ រួមមាន៖ កម្រិតនៃប្រតិបត្តិការ ភាពស្មុគស្មាញនៃការសម្របសម្រួល និងភាពរសើបនៃបរិយាកាសសន្តិសុខក្តី ក៏ក្រុម (AOT) តែងរក្សាបាននៅបទដ្ឋានវិជ្ជាជីវៈខ្ពស់បំផុត ភាពយុត្តិធម៌ និងសុចរិតភាព តាមរយៈការតស៊ូ និងកិច្ចសហការប្រកបដោយការទទួលខុសត្រូវ។

លោកប្រធានក្រុម (AOT) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រយ៉ាងមុតមាំ និងការប្ដេជ្ញាចិត្តខ្ពស់ក្នុងអំឡុងពេលនៃការបំពេញបេសកកម្ម ដោយបានជួយជ្រោមជ្រែងរៀបចំផ្នែកសន្តិសុខ និងការសម្របសម្រួល ធ្វើឱ្យក្រុម (AOT) អាចអនុវត្តការងារបានយ៉ាងមានប្រសិទ្ធភាព សុវត្ថិភាព និងបរិយាកាសល្អប្រសើរ។

ក្នុងមតិសំណេះសំណាល ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានថ្លែងអំណរគុណដល់បណ្ដាប្រទេសជាសមាជិកអាស៊ាន ជាពិសេស រាជរដ្ឋាភិបាល និងកងទ័ពម៉ាឡេស៊ី ដែលបានគាំទ្រការអនុវត្តឈប់បាញ់រវាងកម្ពុជា-ថៃ និងបានបញ្ជូននាយទាហានមកចូលរួមក្នុងបេសកកម្មសង្កេតការណ៍នៅកម្ពុជា ក្នុងនាមជាគ្រួសារអាស៊ាន។

ឯកឧត្តម បានចាត់ទុកការគាំទ្ររបស់បណ្ដាប្រទេសជាសមាជិកអាស៊ាន គឺបានបង្ហាញអំពីសាមគ្គីភាព ឯកភាព និងការផ្ដាច់ញាចិត្តរបស់អាស៊ាន ក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ ស្របពេលដែលសភាពការណ៍ពិភពលោកស្ថិតក្នុងភាពតានតឹង និងស្មុគស្វាញគួរឱ្យព្រួយបារម្ភ។

ឯកឧត្តម បានគូសបញ្ជាក់ថា ការបង្កើតក្រុម (AOT) មិនមែនកើតឡើងដោយចៃដន្យនោះឡើយ ហើយបេសកកម្មរបស់ក្រុម (AOT) នេះ នឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រអាស៊ានដែលបានចូលរួមដោះស្រាយបញ្ហាជម្លោះប្រដាប់អាវុធរវាងសមាជិកអាស៊ានខ្លួនឯង។

ឯកឧត្តម បានកោតសរសើរដោយស្មោះចំពោះក្រុម (AOT) ប្រចាំកម្ពុជា ដែលបានខិតខំដោយមិនរុញរា និងលះបង់គ្រប់កាលៈទេសៈ បើទោះបីបេសកកម្មតម្រូវឲ្យទៅសង្កេតការណ៍យប់ព្រលប់ ត្រួតពិនិត្យកាកែសម្រួលសភាវុធក្រោមកម្ដៅថ្ងៃនិងភ្លៀង និងពេលខ្លះក្រោមសម្ពាធនៃការគំរាមកំហែងដោយស្នូរកាំភ្លើងពីភាគីម្ខាងទៀតក៏ដោយ។

«ក្នុងនាមជាប្រទេសសមាជិកអាស៊ាន យើងគួរថែរក្សាឲ្យបាននូវសាមគ្គីភាព ឯកភាព និងមជ្ឈភាពអាស៊ាន ដើម្បីរួមគ្នាពោះទៅរកសន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍។ កម្ពុជាបន្តរក្សាចំហរ និងប្ដេជ្ញាចិត្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន។

នៅចុងបញ្ចប់ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលហ្វីលីពីន ដែលជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២៦នេះ ដោយសង្ឃឹមថា ហ្វីលីពីននឹងបន្តដឹកនាំក្រុម (AOT) ក្នុងការចូលរួមសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ឱ្យវិលត្រឡប់ទៅកាន់ប្រក្រតីភាពឡើងវិញ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
1271 នាក់
ម្សិលមិញ :
18828 នាក់
សប្តាហ៍នេះ :
35696 នាក់
សរុប :
7201531 នាក់

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ ដំណើរទស្សនកិច្ច របស់ ឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំកម្ពុជា មកកាន់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ក្នុងថ្ងៃខួបកំណើតរបស់សម្ដេចធិបតី សម្តេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានរៀបចំអាហារ ដល់កុមារមានពិការភាព និងគថ្លង់ នៅវិទ្យាល័យអប់រំពិសេសភ្នំពេញថ្មី

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ទទួលជួបសម្ដែងការគួរសម ជាមួយនាយសេនាធិការកងទ័ពហ្វីលីពីន ដែលកំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

នាយឧត្ដមសេនីយ៍ វង្ស ពិសេន អញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសមរបស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE នាយសេនាធិការ កងទ័ពហ្វីលីពីន ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិមានសន្តិភាព

ឯកឧត្ដម នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានអញ្ជើញចូលរួមក្នុងពិធីជំនួបសម្តែងការគួរសម របស់គណៈប្រតិភូកងទ័ពហ្វីលីពីន ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ

ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអនុញ្ញាតឱ្យគណៈប្រតិភូស្នងការប្រយុទ្ធកងទ័ពប្រជាជនវៀតណាម ចូលជួបសម្ដែងការគួរសម

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានទទួលស្វាគមន៍ដំណើរទស្សនកិច្ច សម្តែងការគួរសម និងជម្រាបលា របស់ លោក SANUI Kazumasa ប្រធានតំណាង ការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា មកកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ

កម្ពុជា-ហ្វីលីពីន ឯកភាពជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពឱ្យកាន់តែស៊ីជម្រៅ

ឯកឧត្តមបណ្ឌិត ម៉ក់ ជីតូ រដ្នលេខាធិការក្រសួងមហាផ្ទៃ និងលោកជំទាវ សូមគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាស ដ៍មហានក្ខត្តឬក្ស ចម្រើនជន្មាយុ គម្រប់ ៤៩ ឈានចូល ៥០ឆ្នាំ

ឯកឧត្តម ប៉ា សុជាតិវង្ស អញ្ចើញចូលរួមជាមួយសម្ដេចក្រឡាហោម ស ខេង អញ្ជើញសួរសុខទុក្ខឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាងអន នាយរងសេនាធិការចម្រុះ នាយកទីចាត់ការភស្តុភារ អគ្គបញ្ជាការដ្ឋាន ផ្ញើសារលិខិតជូនពរសូមគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងទិវាដ៏សែនមហានក្ខត្តឫក្ស ឧត្តុង្គឧត្តមនាឱកាសនៃពិធីចម្រើនជន្មាយុ

ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ផ្ញើសារលិខិតគោរពជូនពរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសដ៏មហានក្ខត្តឫក្ស នៃខួបកំណើតគម្រប់ ៤៩ឆ្នាំ ឈានចូល ៥០ឆ្នាំ

ក្រុមហ៊ុន IM Capital Holding ប្ដេជ្ញា​ជំរុញការភ្ជាប់ទំនាក់ទំនងរវាង​វិស័យ​ឯកជន កម្ពុជា-ប៉ូឡូញ

រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប នៃសាធារណរដ្ឋក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសំណេះសំណាលជាមួយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម​​ ហ៊ុន ម៉ានី និងពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ២០,៧៥៥នាក់ នៅស្រុករមាសហែក

ឯកឧត្ដមសន្តិបណ្ឌិត សុខ ផល ប្រធានក្រុមការងារគណបក្សចុះជួយមូលដ្នានស្រុកបាណន់ អញ្ចើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំ​របស់​គណៈបញ្ជាការ​យុទ្ធនាការ​បោះឆ្នោត​ស្រុក​ ឃុំ​ នៅទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់

ឯកឧត្តម ហួត ឈាងអន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពារាំង អញ្ចើញចូលរួមកិច្ចប្រជុំបូកសរុបការងារគណបក្សស្រុកពារាំង និងដាក់ទិសដៅអនុវត្តខែតុលា ឆ្នាំ២០២៦ ស្ថិតនៅស្រុកពារាំង

កម្ពុជា-កាហ្សាក់ស្ថាន ស្វែងរកយន្តការថ្មីៗ ដើម្បីប្រែក្លាយការប្ដេជ្ញាចិត្តនៃការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យក្លាយជាសកម្មភាពជាក់ស្ដែង

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អញ្ជើញទទួលដំណើរនិវត្តន៍សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត បន្ទាប់ពីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងទស្សនកិច្ចការងារ នៅសាធារណរដ្ឋអាស៊ែបៃហ្សង់ សាធារណរដ្ឋតួកគីយ៉េ និងសាធារណរដ្ឋកាហ្សាក់ស្ថាន

កម្ពុជា-កាហ្សាក់ស្ថាន ឯកភាពបន្តពូនជ្រំទំនាក់ទំនងទ្វេភាគី និងគាំទ្រគ្នាទៅវិញទៅមក ក្នុងក្រខ័ណ្ឌតំបន់ និង អន្តរជាតិ